Khmer Dictionary: ទារ
Chuon Nath's Khmer-Khmer Dictionary
-
ទារុម័យ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[--ម៉ៃ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ទារុមយ) ដែលគេធ្វើដោយឈើ, ហើយដោយឈើ; អ្វីៗដែលគេយកឈើធ្វើ : ប្រអប់ទារុម័យ, ទូទារុម័យ ។ល។ (សម្រាប់ប្រើតែក្នុងកាព្យ) ។
-
ទារសង្រ្គោះ
( ន.នាមសព្ទ )
[ទារៈសង់គ្រោះ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ទារសំគ្រហ; ទារសង្គហ) ការសង្រ្គោះភរិយា, ការទំនុកបម្រុងប្រពន្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្គ្រោះ ផង) ។