Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដើរ

Chuon Nath's Khmer-Khmer Dictionary
  1. ដើរ ( កិ.កិរិយាសព្ទ )
    សម្រេច​ឥរិយាបថ ១ ផ្សេង​អំពី​ឥរិយាបថ ៣ គឺ ឈរ, អង្គុយ, ដេក, គឺ​លើក​ជើង​ឈាន​ទៅ : ដើរ​ទៅ, ដើរ​មក ។ កម្រើក​ដោយ​កម្លាំង​ផ្សេង​ៗ មាន​ចំហាយ​ក្ដៅ​ជាដើម : គ្រឿង​ចក្រ​ដើរ, ម៉ាស៊ីន​ដើរ​ស្រួល, នាឡិកា​នេះ​ដើរ​រហ័ស​ណាស់ ។ ប្រព្រឹត្ត​ទៅ : ការ​របស់​យើង​ឥឡូវ​ដើរ​ស្រួល​ជាង​ពី​ដើម ។ កាន់​ការ​ដោយ​គ្រឿង​ដឹក​នាំ​ផ្សេង​ៗ : ដើរ​ទូក, ដើរ​កប៉ាល់ ។ ទទួល​ភារៈ​ដឹក​នាំ​គ្រឿង​ផ្ទុក ឬ​មនុស្ស​អ្នក​ជិះ​ទៅ​មក : ផ្លូវ​នុ៎ះ​មាន​រថយន្ត​ដើរ​ឥត​អាក់ ។ ចែក​ឋាន (ស្លាប់) ក៏​ហៅ​ដើរ​បាន​ដែរ (ពាក្យ​រាបសា​សម្រាប់​ប្រជាជន​សាមញ្ញ) : បើ​តាម​ការ​សង្កេត​មើល ដង្ហើម​របស់​គាត់​ ឃើញ​ថា​គាត់​មុខ​ជា​នឹង​ដើរ ក្នុង​ពេល​ឆាប់​ៗ នេះ​ហើយ ។ល។
Headley's Khmer-English Dictionary
  1. ដើរ ( v ) [daə]
    to walk, march, go; to travel; to proceed; to move (forward); to make progress, develop
  2. ដើរ ( v ) [daə]
    (of machines) to run / go / operate
  3. ដើរ ( v ) [daə]
    to operate (machinery) / drive (a vehicle) for a living; to conduct, carry out; to play (a theatrical role); to be engaged in the ... business
  4. ដើរ ( v ) [daə]
    to die, pass away
  5. ដើរ ( v ) [daə]
    to beat (of the heart or pulse)


Prohok Solutions @2017 : Learn Khmer | Khmer Calendar