Khmer Dictionary: ដុំកំភួន
Chuon Nath's Khmer-Khmer Dictionary
-
ដុំកំភួន
( គុ.គុនសព្ទ )
ធំដុំ, ដែលមានចំណូលទាំងដុំៗ, ធ្ងន់ដុនដាប, ដែលពិតប្រាកដ ៖ ការងារដុំកំភួន, មុខរបរដុំកំភួន, មុខរបរដែលមានចំណូលទាំងដុំៗ, ជំងឺដុំកំភួន, ជំងឺធ្ងន់ដុនដាប, ការរៀនដុំកំភួនគឺរៀនសូត្រប្រឹងប្រែងពិតប្រាកដមិនឡេះឡោះ ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
ដុំកំភួន
[dom kɑmpʰuən]
having fundamental meaning; important, significant
Eg. ដូច្នោះ មកទល់នឹងថ្ងៃនេះ ហាក់ដូចជាមិនទាន់ឃើញមានអីជាដុំកំភួនទេ ក្រៅតែអំពីពួកនែ៎ៗ ... អ្ហ៊េ ... ពួកប៉រ៉េពណ៌ខៀវ ...។: So, up to now, it seems that there has been nothing significant except for the ... uh ... Blue Berets .... -
ដុំកំភួន
[dom kɑmpʰuən]
important matter; to be important, grave, serious
Eg. ការនោះមិនជាដុំកំភួនអ្វីទេ: That job isn't important.