Khmer Dictionary: គន្ធ
Chuon Nath's Khmer-Khmer Dictionary
-
គន្ធ
( ន.នាមសព្ទ )
[គន់-ធ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ក្លិន; គ្រឿងក្រអូប (សម្រាប់ប្រើតែក្នុងកាព្យ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. គ័ន-ធៈ, ដូចជា
- គន្ធជាត (គ័ន-ធៈ-ជាត) ក្លិន; គ្រឿងក្រអូប ។
- គន្ធពាណិជ ឬ - គន្ធវាណិជ (គ័ន-ធៈ-ពានិច, --វានិច) អ្នកលក់គ្រឿងក្រអូប, អ្នកលក់ទឹកអប់ ឬ ប្រេងក្រអូបផ្សេងៗ ។
- គន្ធពិដោរ (គ័ន-ធៈ-ឬ គន់-ធៈ-) ក្លិនក្រអូបល្អ, ក្លិនក្រអូបឈ្ងប់, ក្រអូបល្វេងល្វើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិដោរ ផង) ។
- គន្ធរស (គ័ន-ធៈ-រស់) ទឹកក្រអូប, ទឹកអប់ ។ល។
Headley's Khmer-English Dictionary
-
គន្ធ
( n )
[kʊən, kʊəntʰɔɔ, kʊəntʰeaʔ-]
perfume, aroma, fragrance
-
គន្ធព្វ
( n )
[kʊəntʰup, kʊəntʰoap]
celestial dancers (usually regarded as the lowest class of devas), gandharva (a class of Indian demigods)
-
គន្ធព្វាធិប
( n )
[kʊəntʰoappietʰɨp]
Gandhabbādhipa (king of the gandharvas and guardian of the east)