Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខលុបច្ឆាភត្តិកង្គ

Chuon Nath's Khmer-Khmer Dictionary
  1. ខលុបច្ឆាភត្តិកង្គ ( ន.នាមសព្ទ ) [ខៈល៉ុប៉ាច់-ឆាភាត់-តិក័ង ឬ-- ក័ង-គៈ]   ( បា.បាលី​ ( បាលីភាសា ) )
    (ខលុ និ. “ក៏; ឮ​ថា”; ន. “សត្វ​មៀម” + បច្ឆា “ខាង​ក្រោយ” + ភត្តិកង្គ “អង្គ​របស់​ភិក្ខុ​អ្នក​មាន​ភត្ត”) ន. ឈ្មោះ​ធុតង្គ​ទី ៧ ក្នុង​ពួក​ធុតង្គ​ទាំង ១៣ ។ ភិក្ខុ​អ្នក​កាន់​ធុតង្គ​នេះ កាល​បើ​ខ្លួន​ឆាន់​ជិត​នឹង​លែង ឬ​ឆាន់​រួច​ហើយ​ភ្លាម​ៗ​នោះ កាល​បើ​មាន​គេ​យក​ចង្ហាន់​មក​ប្រគេន​ទៀត បាន​ឃាត់​គេ​ថា ខ្លួន​លែង​ឆាន់​ទៀត​ហើយ ក៏​ត្រូវ​តែ​លែង​ឆាន់​ក្នុង​ពេល​បន្ទាប់​នោះ​ទៀត ដោយ​ដាច់​ខាត (ដូច​ជា​សត្វ​មៀម ដែល​ក្នុង​យប់​ណា បើ​វា​ចាប់​ចំណី​អ្វី​បាន​ហើយ ចំណី​នោះ​ធ្លាក់​ជ្រុះ​ពី​ចំពុះ​វា​ទៅ វា​លែង​ចាប់​ចំណី​ស៊ី​ត​ទៅ​ទៀត ពេញ​មួយ​យប់​នោះ) ។ ព. វិ. ពុ. ។ ក្នុង​កាល​ពី​ដើម, មាន​អ្នក​ខ្លះ​ហៅ​ធុតង្គ​ទី ៧ នេះ​ថា ប្រឡុប​បច្ឆា ប្រើ​វិធី​ប្រឡាក់​បាយ​លាយ​ជាមួយ​នឹង​បង្អែម​ចម្អាប​ច្របល់​គ្នា​ឆាន់​ហៅ​ថា កាន់​ធុតង្គ​ប្រឡុប​បច្ឆា ឬ ឆាន់​ប្រឡុប​បច្ឆា ក្លាយ​ទៅ​ជា តិត្ថិយ​វត្ត គឺ​វត្ត​ប្រតិបត្តិ​របស់​និគ្រន្ថ​ពួក​ខ្លះ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​ហាម, បើ​ភិក្ខុ​ណា កាន់​វត្ត​ប្រតិបត្តិ​បែប​តិត្ថិយ​វត្ត​ដូច្នោះ ភិក្ខុ​នោះ ត្រូវ​អាបត្តិ​ទុក្កដ ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar