Khmer Dictionary: ក្បាច់
Chuon Nath's Khmer-Khmer Dictionary
-
ក្បាច់
( ន.នាមសព្ទ )
ប្រដាប់សម្រាប់កែនលេខមានស្នូក ៤ ជ្រុងទ្រវែង មានគ្រាប់ខ័ណ្ឌជា ២ សង្កាត់, សង្កាត់ខាងលើ ១ ខ្ទង់ ២ គ្រាប់ ក្នុង ១ គ្រាប់ ទុកជា ៥. សង្កាត់ខាងក្រោម ១ ខ្ទង់ ៥ គ្រាប់ ជាគ្រាប់រាយ ។ ជួនកាលគេហៅថា
- ក្បាច់ចិន ។
-
ក្បាច់
( ន.នាមសព្ទ )
ការរចនាវិចិត្រផ្សេងៗ, បុរាណសរសេរ “ក្បេច” : ប្រាសាទនគរវត្តមានក្បាច់ដ៏វិចិត្រ ។
-
ក្បាច់
( ន.នាមសព្ទ )
ចំនួនដែលថែមលើសពី១០, និយាយចំពោះផ្លែឈើផ្សេងៗ មានផ្លែស្វាយនិងក្រូចពោធិ៍សាត់ជាដើម ដែលត្រូវទិញឬលក់ គឺគេគិត តម្លៃតែត្រឹម ១០ តែគេថែម ២ ទៀតត្រូវជា ១២ ផ្លែ, ចំនួន ២ ដែលគេថែមនេះ ហៅថា ក្បាច់ ។
Headley's Khmer-English Dictionary
-
ក្បាច់
( n )
[kbac]
drawing, carving, design, pattern; embellishment
-
ក្បាច់
( n )
[kbac]
abacus
See: ក្បាច់ចិន, ក្បាច់នព្វន្ត -
ក្បាច់
( n )
[kbac]
method, methodology; movement; posture, pose; figure / movement (in a dance)
-
ក្បាច់
( n )
[kbac]
the extra piece of fruit or pastry added by the seller when one buys a dozen items, the 13th in a baker's dozen
Reference: ក្បាច់មួយ