Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឱង្ការ

Chuon Nath's Khmer-Khmer Dictionary
  1. ឱង្ការ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អោំការ អ. ថ. អោម-ការ៉ៈ “អក្សរ ឱម” ឬ “សូម​សូត្រ​រំឭក​ចំពោះ ឱម !”) ពាក្យ​ប្រើ​ជា​រហស្ស​នាម (នាម​កំបាំង) របស់​ពួក​ទេវតា​ស័ក្តិសិទ្ធិ គឺ​ជា​ពាក្យ​ហៅ​បញ្ចៀស​មិន​ឲ្យ​ចំ​ឈ្មោះ ជា​វាចា​ស័ក្តិសិទ្ធិ​សម្រាប់​ពួក​ព្រាហ្មណិក សូត្រ​ប្រសិទ្ធី​ឬ​ប្រើ​ក្នុង​យញ្ញ​ពិធី​ផ្សេង​ៗ, ច្រើន​ប្រើ​រៀង​ត្រង់​ខាង​ចុង​ប្រយោគ​ពាក្យ​សូត្រ ថា​តែ​ម្តង​ៗ​ក៏​មាន ថា​ផ្ទួន​ពីរ​ដង​ៗ ឬ​បី​ដង​ៗ​ក៏​មាន ។ ខ្មែរ​ក្នុង​បុរាណ​សម័យ, កាល​ដែល​កំពុង​ប្រតិបត្តិ​ជឿ​កាន់​តាម​លទ្ធិ​ព្រាហ្មណ៍, ប្រើ​ពាក្យ​នេះ​ជា​ជំនួស​ព្រះ​បរម​នាម​នៃ​ព្រះ​មហា​ក្សត្រ​ថា ព្រះ​រាជ​ឱង្ការ សំដៅ​សេចក្ដី​ថា “ព្រះ​រាជា ឬ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង” (មិន​ចេញ​ឲ្យ​ចំ​ព្រះ​បរម​នាម) : ព្រះ​បាទ​សម្តេច​ព្រះ​រាជ​ឱង្ការ​បរម បពិត្រ​ក្រុង​កម្ពុជាធិបតី... ។ លុះ​ចំណេរ​កាល​ត​ៗ​មក ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ព្រះ​រាជ​តម្រាស់​នៃ​ព្រះ​មហា​ក្សត្រ​ថា ព្រះ​ឱង្ការ  ឬ ព្រះ​រាជ​ឱង្ការ, ព្រះ​បរម​រាជ​ឱង្ការ ប្រើ​ជាប់​រៀង​ដរាប​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជ​ឱង្ការ ក្នុង​ពាក្យ រាជ និង​ពាក្យ ឱម ! ទៀត​ផង) ។
    - ឱង្ការ​ព្រះ ព្រះ​បន្ទូល​ព្រះ គឺ​ពុទ្ធ​វចនៈ ឬ​ពុទ្ធ​ភាសិត (ពាក្យ​ប្រើ​ដោយ​សន្មត​ឬ​ឧបកិច្ច​ជា​ឈ្មោះ​មន្ត​អាគម​ឬ​ពាក្យ​រាយ​សេចក្ដី​សម្រាប់​សូត្រ​រម្ងាប់​ឬ​សូត្រ​បង្កក់​ប្រសិទ្ធិ​ជាដើម ហៅ​ថា មន្ត​ឱង្ការ​ព្រះ) ។
Headley's Khmer-English Dictionary
  1. ឱង្ការ [ʔaoŋkaa]
  2. ឱង្ការ ( n ) [ʔaoŋkaa]
    daily page of a diary / log-book

    Reference: ឱង្ការប្រចាំថ្ងៃ


Prohok Solutions @2017 : Learn Khmer | Khmer Calendar