Khmer Dictionary: ឫក
Chuon Nath's Khmer-Khmer Dictionary
-
ឫក
( ន.នាមសព្ទ )
or ឫកពា
មារយាទ; កិរិយា, អាការកិរិយា, បែបបទ, សណ្ដាប់ធ្នាប់ (របស់រូបកាយ) : ឫកល្អ, ឫកអាក្រក់, ឫកសុភាព, ឫកថ្លៃ, ឫកថោក; ធ្វើឫក, វាយឫក; ឫកពាសមរម្យ (ឫកពា ប្រហែលជាក្លាយមកពី ឫក្សពារ “ថ្ងៃមានឫក្ស”, ក្រែងពួកបុព្វបុរសរបស់យើងប្រើជាពាក្យប្រៀបថា “មនុស្សមានមារយាទដូចជាថ្ងៃមានឫក្ស” ទេដឹង ?) ។
-
ឫក្ស
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បា. ឥក្ក “នក្សត្រ; ខ្លាឃ្មុំ; ស្វាអង្គទ”) ផ្កាយក្រពើ; ផ្កាយនព្វគ្រោះ; វេលាមានជោគ, មានមង្គល, មានសួស្ដី ដែលកំណត់តាមហោរាសាស្រ្ត : ហោរសង្កេតរកឫក្ស, ថ្ងៃមានឫក្ស (សរសេរជា ឫក្ស ដូច្នេះឯង ប៉ុន្តែមានសំនៀងឲ្យថាជា ២ ប្រភេទ : អ្នកខ្លះថា រឹក អ្នកខ្លះថា រើក, ដែលថា រើក ជាសំនៀងឃ្លាតក្លាយតាមទម្លាប់និយាយ, ដូចគ្នានឹងពាក្យ កណ្តុរ, ឆ្នាំកុរ, ខ្នុរ, សម្បុរ, អសុរ, ហឹរ នេះសរសេរយ៉ាងនេះឯង ប៉ុន្តែអ្នកខ្លះនិយាយក្លាយសំនៀងថា កណ្ដោរ, ឆ្នាំកោរ, ខ្នោរ, សម្បោរ, អសោរ, ហើរ ដូច្នេះទៅវិញ; សៀមក៏សរសេរ ឫក្ស ប៉ុន្តែនិយាយក្លាយសំនៀងថា រើក ដែរ អ. ថ. រ៉ឺក ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នក្ខត្តឫក្ស >នក្ខត្តឫក្ស ផង) ។
-
ឫក្សណៈ
( ន.នាមសព្ទ )
[រឹក-ក្សៈណៈ]
or ឫក្សណ៍ (រឹក)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឫក្សណ, ឦក្សណ; បា. ឥក្ខណ) ការមើល, ការឃើញ ។ ប្រើជាបទសមាស : ឫក្សណភាព ភាវៈឬដំណើរមើល, ឃើញ ។
- ឫក្សណការណ៍ ហេតុឬដំណើរដែលឃើញ ។
- ឫក្សណាការ (< ឫក្សណ + អាការ) អាការដែលឃើញ ។ល។
-
ឫក្សពារ
( ន.នាមសព្ទ )
[រឹក-ពា ]
( សំ. ស.សំស្រ្កឹតសន្មត )
(ឫក្ស + វារ “ថ្ងៃ”, វ > ព) ថ្ងៃមានឫក្ស : ចេញត្រូវឫក្សពារពេលបវរ កើតលាភកុះករច្រើនពេកពន់ ដែលក្បួនហោរា ឲ្យគូរគន់ តាមបែបពួកជនជឿក្បួនហោរ ។ ខ្លះធ្លាប់ជឿទៅត្រូវខ្លះដែរ ពិបាកបំបែរចិត្តថាភរ ជួនកាលភ្លេចគិតគំនិតវរ ទោះភរមិនភរដឹងពុំដល់ ។ (គួរប្រយ័ត្ន កុំច្រឡំពាក្យ ឫកពា និង ឫក្សពារ នេះព្រោះមានអត្ថន័យផ្សេងទីទៃពីគ្នា) ។
-
ឫក្សេស
( ន.នាមសព្ទ )
[រឹក-ក្សេស ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឫក្សេឝ < ឫក្ស “ផ្កាយ” + ឦឝ “ជាធំ” = ដែលជាចម្បងជាងពួកផ្កាយ) ព្រះចន្រ្ទ ។
Headley's Khmer-English Dictionary
-
ឫកពា
- detail »
See: ឫក -
ឫក្ស
( n )
[rɨk]
- detail »
Rks a (name of a certain constellation, possibly the Pleiades)
See: ?្កាយក្រពើ and ផ្កាយនព្វគ្រោះ -
ឫក្ស
( n )
[rɨk]
- detail »
star; propitious time (as determined by an astrologer) (For the lunar calendar there are 12 ឫក្ស. These are: 1. មិគសិរ or មិគសិរឫក្ស 29 days; 2. បុស្ស or បុស្សឫក្ស 30 days; 3. មាឃ or មាឃឫក្ស 29 days; 4. ផល្គុណ or ផល្គុនឫក្ស 30 days; 5. ចេត្រ or ចិត្រឫក្ស 29 days; 6. ពិសាខ or វិសាខឫក្ស 30 days; 7. ជេស័ or ជេដ្ឋឫក្ស 29 days; 8. អាសាឍ or អាសាឡ្នឫក្ស 30 days; 9. ស្រាពណ៍ or ស្រាវណឫក្ស 29 days; 10. ភទ្របទ or ភទ្របទាឫក្ស 30 days; 11. អស្សុជ or អស្សយុជឫក្ស 29 days; 12. កត្តិក or កត្តិកឫក្ស 30 days)
-
ឫក្សណ
( n )
[rɨksaʔnaʔ]
- detail »
surveying, reviewing, examining; action of looking or seeing
-
ឫក្សណាការ
( n )
[rɨksaʔnaakaa]
- detail »
way of looking
-
ឫក្សពារ
( n )
[rɨksaʔpie]
- detail »
happy / lucky day
-
ឫក្សេស
( n )
[rɨkseeh]
- detail »
moon