Khmer Dictionary: អរញ្ញ
Chuon Nath's Khmer-Khmer Dictionary
-
អរញ្ញ
( ន.នាមសព្ទ )
[អៈរ៉ាញ់ ]
or អរណ្យ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ព្រៃ : កណ្តាលអរញ្ញ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទ ដទៃ អ. ថ. អៈ រ៉ាញ់-ញ៉ៈ ឬ អៈរ៉ាន់-យ៉ៈ, ដូចជា
- អរញ្ញគោចរ ឬ អរណ្យ-- ការត្រាច់ស្វែងរកអាហារក្នុងព្រៃ (វេវ. វនគោចរ) ។
- អរញ្ញធម្ម, អរណ្យធម៌ ឬ អរញ្ញប្បវេណី, អរណ្យប្រពៃណី ទំនៀមទម្លាប់អ្នកព្រៃ, សណ្តាប់-ធ្នាប់ឬបែបបទអ្នកស្រុកព្រៃ; ទំនៀមឬបែបបទព្រៃៗ ។
- អរញ្ញបាល, --បាលកៈ ឬ អរណ្យ-- អ្នករក្សាព្រៃ, អ្នកកាន់ការថែរក្សាព្រៃ; បើស្ត្រីជា --បាលី ឬ --បាលិកា (វេវ. វនបាល, --បាលកៈ; វនបាលី, --បាលិកា) ។
- អរញ្ញប្បទេស ឬ អរណ្យប្រទេស ព្រៃ, ប្រទេសដែលមានព្រៃ, ព្រៃទាំងមូល (វេវ. វនប្បទេស ឬ --ប្រទេស ។
- អរញ្ញវាស ឬ អរណ្យ-- ការនៅក្នុងព្រៃ (វេវ. វនវាស) ។
- អរញ្ញវាសី ឬ - អរណ្យវាសិន អ្នកនៅក្នុងព្រៃ; បើស្ត្រីជា --វាសិនី (វេវ. វនវាសី; វនវាសិនី) ។
- អរញ្ញាយតនៈ (--យ៉ៈតៈន៉ៈ) ព្រៃស្រោង; ព្រៃរំលោង ។
- អរញ្ញា-វាស ឬ - អរណ្យាវាស (អៈរុ័ញ-ញ៉ាវ៉ាស ឬ អៈរុ័ន-យ៉ាវ៉ាស) អាវាសក្នុងព្រៃ ។ល។ (មើលក្នុងពាក្យ វន ផង) ។
-
អរញ្ញ --
or អរញ្ញា--
(មើលក្នុងពាក្យ អរញ្ញ) ។
-
អរញ្ញិក
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អរញ្ញិក) ។
Headley's Khmer-English Dictionary
-
អរញ្ញ
( n )
[ʔaʔraɲ, ʔaʔraɲɲaʔ-]
- detail »
forest
-
អរញ្ញាវាស
( n )
[ʔaʔraɲɲaavaah]
- detail »
house / building in the forest
-
អរញ្ញិក
- detail »
See: អារញ្ញិក