Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សិទ្ធ

Chuon Nath's Khmer-Khmer Dictionary
  1. សិទ្ធ ( គុ.គុនសព្ទ ) [សិត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដែល​សម្រេច​ហើយ; ដែល​ស្រេច​ហើយ; ដែល​សម្រេច​តាម​មាត្រា​ច្បាប់; ដែល​ស័ក្ដិសិទ្ធិ; សម្បូណ៌; ពូកែ, ខ្លាំង​ពូកែ; ជំនាញ, មាន​ប្រាជ្ញា​វាងវៃ ។ ន. អ្នក​សម្រេច​ការ; សេចក្ដី​សម្រេច​តាម​មាត្រា​ច្បាប់; អ្នក​ប្រាជ្ញ; ទេវតា​ពួក​មួយ; ឫសី​ពួក​មួយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិទ្ធិ ផង) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សិត-ធៈ, ដូច​ជា
    - សិទ្ធ​កម្ម អំពើ​ឬ​ការ​ដែល​សម្រេច​ហើយ ។
    - សិទ្ធ​កាម ដែល​មាន​សេចក្ដី​ប្រាថ្នា​ឬ​មាន​បំណង​សម្រេច​ហើយ ។
    - សិទ្ធ​ការ្យ (--កា) ការងារ​ដែល​សម្រេច​ហើយ; ដែល​មាន​ការងារ​សម្រេច​ហើយ ។
    - សិទ្ធ​ជន មនុស្ស​ខ្លាំង​ពូកែ, មនុស្ស​ជំនាញ ។
    - សិទ្ធញ្ញាណ ញាណ​ដែល​អាច​សម្រេច​សេចក្ដី​ដឹង​បាន​ងាយ​ៗ ។
    - សិទ្ធ​ធាតុ ធាតុ​រ៉ែ​ដែល​រម្លាយ​ស្រេច​ហើយ; បារទ ។
    - សិទ្ធន្ត ឬ - សិទ្ធាន្ត (សិត-ធ័ន ឬ --ធាន) ការ​យល់​ព្រម​ដាច់​ស្រេច ។
    - សិទ្ធ​មន្ត ឬ--មន្រ្ត មន្ត​ស័ក្ដិសិទ្ធ ។
    - សិទ្ធ​យោគ គ្រឿង​ប្រកប ឬ​របស់​ស័ក្ដិសិទ្ធ ។
    - សិទ្ធ​រស ទឹក​បារទ ។
    - សិទ្ធ​វិជ្ជា ឬ --វិទ្យា ចំណេះ​ដែល​សម្រេច​ហើយ ។
    - សិទ្ធាចារ្យ (សំ. សិទ្ធ + អាចាយ៌) គ្រូ​អ្នក​មាន​ចំណេះ​យ៉ាង​ពូកែ, ត្រូវ​ជំនាញ ។
    - សិទ្ធានុញ្ញាត (បា. សិទ្ធ + អនុញ្ញាត) អនុញ្ញាត​ដែល​សម្រេច​តាម​ច្បាប់​បញ្ញត្ត ។ល។
  2. សិទ្ធ --
    (មើល​ក្នុង​ពាក្យ សិទ្ធ) ។
  3. សិទ្ធត្ថ ( ន.នាមសព្ទ ) [សិត-ធ័ត-ថៈ ឬ សិត-ធ័ត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សិទ្ធាថ៌) អ្នក​ដែល​មាន​ប្រយោជន៍​ឬ​មាន​បំណង​សម្រេច​ហើយ, អ្នក​សម្រេច​ប្រយោជន៍​បាន​តាម​បំណង; អ្នក​មាន​ស្រី​សួស្ដី; គ្រាប់​ស្ពៃ​ស ។ ព្រះ​នាម​ដើម​របស់​ព្រះ​សក្យ​មុនី​គោតម; ខ្មែរ​ច្រើន​ហៅ ព្រះ​សិទ្ធាថ៌ (សំ. សិទ្ធាថ៌ ឬ សវ៌ាថ៌សិទ្ធ) ។
  4. សិទ្ធា --
    (មើល​ក្នុង​ពាក្យ សិទ្ធ) ។
  5. សិទ្ធាថ៌ [តាម​ទម្លាប់ អ. ថ. សិត-ធាត]
    មើល​ពាក្យ សិទ្ធត្ថ ។
  6. សិទ្ធិ ( ន.នាមសព្ទ ) [សិត-ធិ ឬ សិត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    សេចក្ដី​សម្រេច; សេចក្ដី​សម្រេច​ផល ឬ​ផល​សម្រេច, ការ​សម្រេច​ប្រយោជន៍; ការ​ដាច់​ស្រេច; ការ​សម​ប្រកប, ការ​សម​តាម​បំណង; សេចក្ដី​សុខ; សេចក្ដី​សម្រើន; សេចក្ដី​ស័ក្ដិសិទ្ធិ; សេចក្ដី​ខ្លាំង​ពូកែ; សេចក្ដី​សម្បូណ៌; សេចក្ដី​សម្រេច​តាម​អំណាច​ច្បាប់; អំណាច, សេចក្ដី​អង់អាច; មុខ​ការ​ដែល​ត្រូវ​សម្រេច​លើ​ខ្លួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិទ្ធ ផង) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សិត-ធិ, ដូច​ជា សិទ្ធិ​ករ ដែល​ធ្វើ​ឲ្យ​សម្រេច, ដែល​ឲ្យ​សម្រេច​ផល​ប្រយោជន៍ ។
    - សិទ្ធិ​ការក (--រ៉ៈកៈ ឬ --រ៉ក់) អ្នក​ធ្វើ​ឲ្យ​សម្រេច​ប្រយោជន៍ (បើ​ស្ត្រី​ជា សិទ្ធិ​ការិកា) ។
    - សិទ្ធិ​ការ្យ (--កា) ដំណើរ​ធ្វើ​ឲ្យ​សម្រេច​ប្រយោជន៍ ។ ខ្មែរ​បុរាណ​ប្រើ​ជា​ពាក្យ​ផ្តើម​ក្នុង​ក្បួន​តម្រា, ជា​ពាក្យ​អធិដ្ឋាន​ប្រសិទ្ធី​សូម​ឲ្យ​សម្រេច​ប្រយោជន៍​បាន​តាម​ប្រាថ្នា : សិទ្ធិ​ការ្យ​អាចារ្យ​ចែង​សម្ដែង​អំពី​ថ្នាំ​រម្ងាប់​រោគ​ផ្សេង​ៗ ដូច​មាន​សេចក្ដី​ទៅ​នេះ... ។
    - សិទ្ធិ​ក្សេត្រ ឬ
    - --ភូមិ ទី​កើត​នៃ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន ។
    - សិទ្ធិ​គុណ គុណ​ដែល​នាំ​ឲ្យ​សម្រេច​ប្រយោជន៍ ។
    - សិទ្ធិ​ជ័យ ជម្នះ​ដាច់​ស្រេច ។
    - សិទ្ធិ​ជោគ ឫក្សពារ​ពេលា​ល្អ​ដែល​អាច​ញ៉ាំង​ប្រយោជន៍​ឲ្យ​សម្រេច​តាម​បំណង ។
    - សិទ្ធិ​តេជ ឬ - --តេជះ តេជះ​នៃ​សិទ្ធិ ។
    - សិទ្ធិ​ទស្សី អ្នក​ដែល​ប្រមើល​ឃើញ​សេចក្ដី​ចម្រើន​ទៅ​ខាង​មុខ (បើ​ស្ត្រី​ជា សិទ្ធិ​ទស្សិនី) ។
    - សិទ្ធិ​ពល កម្លាំង​នៃ​សេចក្ដី​អង់អាច ។
    - សិទ្ធិ​មគ្គ ឬ
    - --មាគ៌ា ផ្លូវ​នៃ​សេចក្ដី​ចម្រើន ។
    - សិទ្ធិ​មន្ត ឬ
    - --មន្រ្ត មន្ត​ស័ក្ដិសិទ្ធិ (ប្រើ​ជា សិទ្ធ​មន្ត ឬ--មន្រ្ត ក៏​បាន) ។ សិទ្ធិ​យោគ ការ​ប្រើ​គ្រឿង​ស័ក្ដិសិទ្ធិ ។ សិទ្ធិស័ក្ដិ អំណាច​នៃ​ការ​សម្រេច​ប្រយោជន៍ ។
    - សិទ្ធិ​សួស្តិ៍ (--សួស) សិទ្ធិ​និង​សួស្ដី; សួស្ដី​នៃ​សិទ្ធិ ។ បុរាណ្យ​ប្រើ​ពាក្យ​នេះ​ជា ការ​ផ្តើម​នៃ​មន្ត​អាគម, ដូច​ជា​អាគម​ស្ដោះ​ផ្លុំ​រម្ងាប់​ពិស​ពស់​ថា ឩម​សិទ្ធិ​សួស្តិ៍ កុំ​ឲ្យ​ជ្រួស​ជ្រលួស​ទៅ​រក​ការ​ឃ្វាង សុំ​ឲ្យ​ប្រកប​ដោយ​ការ​រាង​ចាល​ចាញ់ អញ​ស្ដោះ​ផ្លុំ​ទៅ​ឲ្យ​ត្រូវ​លើ​អាសិរ​ពិស​ទ្រើស​ទ្រឹស្តិ​កំណាច​ចង្រៃ ឲ្យ​ចាញ់​តេជ​ដៃ​នៃ​អញ​ឯង ឲ្យ​ប្រស្ដែង​បាក់​បប​ខ្លប​ខ្លាច​អំណាច​មន្ត​គាថា ចេស្ដា​ស័ក្ដិសិទ្ធិ ដូច​ទឹក​អម្រឹត​ត្រជាក់​ត្រជំ ឲ្យ​ពិស​ចង្រៃ​ឯង​រលាយ​រសាយ​ខ្ចាយ​បាត់​សូន្យ​ទៅ​ឥឡូវ​នេះ​ហោង... ។
    - សិទ្ធី​ស្វរៈ (សំ. សិទ្ធីឝ្វរ < សិទ្ធិ + ឦឝ្វរ) អ្នក​ដែល​ជា​ធំ​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​ប្រយោជន៍; សិវៈ (ព្រះ​ឥសូរ) ។ល។
  7. សិទ្ធិ -- or សិទ្ធី--
    (មើល​ក្នុង​ពាក្យ សិទ្ធិ) ។
Headley's Khmer-English Dictionary
  1. សិទ្ធ ( n ) [sət]   - detail »
    magician
  2. សិទ្ធ ( n ) [sət]   - detail »
    class of demigods
  3. សិទ្ធ ( n ) [sət]   - detail »
    right
  4. សិទ្ធ ( adj ) [sət]   - detail »
    to be (legally) accomplished / completed / concluded.
  5. សិទ្ធ ( n ) [sət]   - detail »
    person who accomplishes or completes something legally
  6. សិទ្ធ ( adj ) [sət]   - detail »
    to be rich, abundant, plentiful
  7. សិទ្ធ ( adj ) [sət]   - detail »
    to be successful, effective; experienced; skillful; wordly-wise
  8. សិទ្ធត្ថ ( n ) [səttʰoat, settʰoattʰaʔ]   - detail »
    person who has attained his desires
  9. សិទ្ធត្ថ ( n ) [səttʰoat, settʰoattʰaʔ]   - detail »
    seed of white mustard
  10. សិទ្ធត្ថ ( n ) [səttʰoat, settʰoattʰaʔ]   - detail »
    Siddhattha (given name of the infant Gautama)

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar