Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អប្សរ

Chuon Nath's Khmer-Khmer Dictionary
  1. អប្សរ ( ន.នាមសព្ទ ) [អ័ប-ប្ស]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អប្សរស៑, អប្សរា; អច្ឆរា “ស្ត្រី​មាន​សម្បុរ​ថ្លា​ស្រស់, ផូរផង់​ឬ​ស្ត្រី​មាន​មុខ​ថ្លា​ស្រស់​បំព្រង”) ស្ត្រី​សួគ៌ : ស្រី​អប្សរ, ស្រី​ទេព​អប្សរ, នាង​អប្សរ ។ តាម​សេចក្ដី​តំណាល​ក្នុង​គម្ពីរ​ព្រាហ្មណ៍​ថា ស្ត្រី​សួគ៌​ពួក​មួយ​ដែល​ផុស​ឡើង​អំពី​ទឹក ក្នុង​កាល​ដែល​កូរ​ទឹក​អម្ឫត (ប៉ុន្តែ​តាម​ការណ៍​ពិត មិន​មែន​ដូច្នោះ​ទេ, ដែល​ហៅ​ថា អប្សរ  ឬ អប្សរា នោះ​មាន​សេចក្ដី​ថា “ស្រី​សួគ៌​មាន​សម្បុរ​ភ្លឺ​ថ្លា​ផូរផង់​ឬ​ស្រី​សួគ៌​ឆើតឆោម”) ។ ខ្មែរ​ប្រើ​ក្លាយ​ជា អក្សរ ក៏​មាន : ស្រី​អក្សរ, ស្រី​ទេព​អក្សរ​បវរ​កញ្ញា (គួរ​លើក​លែង​ប្រើ​ត្រូវ​ប្រើ អប្សរ  ឬ អប្សរា, អច្ឆរា វិញ) ។
    - អប្សរ​ទេពី ឬ - --ទេវី (ព. ប្រ.) ទេពី​ឬ​ទេវី​មាន​លម្អ​ដូច​ស្រី​អប្សរ ឬ​ក៏​ដូច​អប្សរា។
Headley's Khmer-English Dictionary
  1. អប្សរ ( n ) [ʔapsɑɑ]
    Apsara (member of a class of minor female Indian divinities), female angel, celestial dancer, nymph, fairy; enchantress, sorceress
  2. អប្សរា ( n ) [ʔapsaʔraa]
    Apsara; Apsaras


Prohok Solutions @2017 : Learn Khmer | Khmer Calendar