Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អនាទរ

Chuon Nath's Khmer-Khmer Dictionary
  1. អនាទរ ( ន.នាមសព្ទ ) [អៈន៉ាទៈរៈ ឬ--ទ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< អន៑ “មិន, ពុំ, ឥត” + អាទរ “សេចក្ដី​អើពើ; សេចក្ដី​គោរព; ការ​យក​ចិត្ត​ទុក​ដាក់; ការ​ប្រុង​ប្រយ័ត្ន”) សេចក្ដី​មិន​អើពើ; ការ​ពុំ​គោរព, ពុំ​យក​ចិត្ត​ទុក​ដាក់; ការ​មិន​ប្រុង​ប្រយ័ត្ន; ការ​ពុំ​នាំ​ពា; ពុំ​ស្រវា​ស្រទេញ; ដំណើរ​តោះតើយ, សោះ​អង្គើយ; ការ​មើល​ងាយ : ទទួល​ភ្ញៀវ​ដោយ​អនាទរ ។ ព. វ. ឈ្មោះ​ដំណើរ​ប្រយោគ​មួយ​ប្រភេទ ប្រើ​ពាក្យ​ថា កាល, កាល​ដែល, កាល​បើ ជា​គ្រឿង​សម្គាល់ ហៅ​ថា ប្រយោគ​អនាទរ, ដូច​ជា កាល​ដែល​ខ្ញុំ​កំពុង​និយាយ​អំពី​រឿង​នុះ, ស្រាប់​តែ​គាត់​មក​ឃាត់​ខ្ញុំ​មិន​ឲ្យ​និយាយ​ត​ទៅ​ទៀត ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈន៉ាទៈរៈ, ដូច​ជា អនាទរ​កថា សម្ដី​ដែល​និយាយ​ដោយ​ការ​មិន​អើពើ ។
    - អនាទរ​ទុក្កដ អាបត្តិ​ទុក្កដ​ដែល​ភិក្ខុ​ត្រូវ​ព្រោះ​ការ​មិន​អើពើ, មិន​ប្រុង​ប្រយ័ត្ន (ព. វិ. ពុ.) ។ អនាទរ​ភាព ភាវៈ​តោះតើយ (ព. ផ្ទ. អាទរ​ភាព) ។
    - អនាទរ​មិត្ត ឬ --មិត្រ មិត្រ​ដែល​រាប់​អាន​គ្នា​ដោយ​ការ​មិន​ស៊ប់​ចិត្ត (ព. ផ្ទ. អាទរ​មិត្ត, ទឡ្ហ​មិត្ត) ។
    - អានាទរាបត្តិ (--ទៈរា--; បា. < អនាទរ + អាបត្តិ) អាបត្តិ​ដែល​ភិក្ខុ​ត្រូវ​ព្រោះ​ការ​មិន​អើពើ, មិន​ប្រុង​ប្រយ័ត្ន (ព. វិ. ពុ.) ។ល។
Headley's Khmer-English Dictionary
  1. អនាទរ ( n ) [ʔaʔnaatɔɔ]
    lack of respect, disrespect; lack of enthusiasm; insincerity; indifference; carelessness, negligence


Prohok Solutions @2017 : Learn Khmer | Khmer Calendar