Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អង្ករ

Chuon Nath's Khmer-Khmer Dictionary
  1. អង្ករ ( ន.នាមសព្ទ )
    គ្រាប់​ស្រូវ​ឬ​គ្រាប់​ធញ្ញ​ជាតិ​ដែល​បុក​ឬ​កិន​យក​អង្កាម​ឬ​យក​សំបក​ចេញ​ហើយ : អង្ករ​ខ្សាយ, អង្ករ​ដំណើប, អង្ករ​ពោត ។
    - អង្ករ​ដើម អង្ករ​ដែល​សម្រាំង​យក​សុទ្ធ​តែ​ល្អ​ឥត​គ្រាប់ ។
    - អង្ករ​ឈើ​ព្រៃ អង្ករ​និង​អុស​បន្លែ​ជាដើម ។
    - អង្ករ​លីង អង្ករ​ដែល​លីង​ឲ្យ​ខ្លោច​ប្រើ​ជា​គ្រឿង​ផ្សំ​អាហារ ។
    - អង្ករ​សម្រិត អង្ករ​ដែល​ស្រិត​រួច​ហើយ ។
    - អង្ករ​សម្រូប អង្ករ​ដែល​គ្រាន់​តែ​បុក​ឬ​កិន​យក​អង្កាម​ចេញ​នៅ​មិន​ទាន់​ស្រិត ។ ព. ទុ. បុ. ចាក់​អង្ករ​យក​អង្កាម បោះ​បង់​ប្រយោជន៍​ធំ បែរ​ទៅ​យក​ឯ​ប្រយោជន៍​តូច​វិញ ឬ​បោះ​បង់​មនុស្ស​ល្អ បែរ​ទៅ​រាប់​រក​មនុស្ស​អាក្រក់​ជា​គ្នា​វិញ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អសារ​ក្តី​បី បណ្តាំ​មេជី ព្រេង​ព្រឹទ្ធ​ប្រដៅ អង្ករ​ស​សុទ្ធ ចម្អិន​ឲ្យ​ឆៅ ពិសី​ហើយ​ខ្លៅ ប្រាជ្ញ​ឥត​មារយាទ (សាស្រ្តា​រាជ​នេតិ) ។
Headley's Khmer-English Dictionary
  1. អង្ករ ( n ) [ʔɑŋkɑɑ]
    uncooked, husked rice


Prohok Solutions @2017 : Learn Khmer | Khmer Calendar