Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ហត្ថ

Chuon Nath's Khmer-Khmer Dictionary
  1. ហត្ថ ( ន.នាមសព្ទ ) [ហ័ត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ហស្ត) ដៃ; ប្រមោយ​ដំរី; ផ្នួង​សក់ ។ ឈ្មោះ​នក្សត្រ​ឬ​ផ្កាយ​ឫក្ស​ពួក​ទី ១៣ មាន ៥ ដួង​សណ្ឋាន​ស្រដៀង​នឹង​ដៃ ។ ខ្នាត​រង្វាស់​ប្រវែង​ពីរ​ចំអាម​ឬ​ប្រវែង​កន្លះ​លូក គឺ​ប្រវែង​ពី​ត្រឹម​ចុង​ដុំ​ដៃ​ដល់​ចុង​ម្រាម​ដៃ​កណ្ដាល : ប្រវែង​មួយ​ហត្ថ​មួយ​ចំអាម ។
    - ហត្ថ​ក្រពុំ ខ្នាត​រង្វាស់​ប្រវែង​មួយ​គក់ ។
    - ហត្ថ​ខ្នាត ឬ - ហត្ថ​ជាង​ឈើ រង្វាស់​ប្រវែង​មួយ​ហត្ថ ដែល​ជា​ខ្នាត​សម្រាប់​ជាង​ឈើ​ក្នុង​បុរាណ​សម័យ (ប្រវែង​កន្លះ​ម៉ែត្រ​បារាំងសែស) ហៅ វឌ្ឍកី​ហត្ថ ឬ​ហត្ថ មជ្ឈិម​បុរស ក៏​បាន ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ហ័ត-ថៈ ដូច​ជា
    - ហត្ថ​កម្ម ឬ--កិច្ច ការ​ដែល​ត្រូវ​ធ្វើ​ដោយ​ដៃ, ការ​របស់​ជាង, ជំនាង ។
    - ហត្ថ​កម្ម​មូល (ហ័ត-ថៈក័ម-ម៉ៈមូល) ថ្លៃ​បំណាច់​ដៃ, រង្វាន់​ស្នាដៃ ។
    - ហត្ថ​កោសល្យ ឬ--សល្ល (--សល់) ការ​ឈ្លាស​ដោយ​ដៃ, ការ​ប៉ិន​ប្រសប់​ខាង​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ដោយ​ដៃ មាន​ការ​គូរ​វាស​ឬ​កាត់​ដេរ​ខោ​អាវ​ជាដើម ។
    - ហត្ថ​គត (--គត់) ដែល​ដល់​ដៃ, ដែល​នៅ​ក្នុង​កណ្ដាប់​ដៃ; អ្វី​ៗ​ដែល​នៅ​ក្នុង​កណ្តាប់​ដៃ ។
    - ហត្ថច្ឆេទ (ហ័ត-ថ័ច-ឆែត) កាត់​ដៃ; ការ​កាត់​ដៃ : ទោស​ហត្ថច្ឆេទ ទោស​កាត់​ដៃ ។
    - ហត្ថប្បហារ (ហ័ត-ថ័ប-ប៉ៈ-ហា) ការ​ប្រហារ​ដោយ​ដៃ (មាន​វាយ, ទះ, តប់​ជាដើម) : ធ្វើ​ហត្ថប្បហារ ។
    - ហត្ថ​ពល កម្លាំង​ដៃ ។
    - ហត្ថ​លេខា លាយ​ដៃ, ថ្នាំង​ដៃ ។ សម័យ​បច្ចុប្បន្ន​នេះ​ប្រើ​សំដៅ​ការ​ចុះ​នាម​ដោយ​ដៃ​ខ្លួន​ឯង : ចុះ​ហត្ថ​លេខា (ចុះ​ស៊ីញេ); រ. ស. ប្រើ​ជា ព្រះ​ហស្ដ​លេខា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឡាយ​ព្រះ​ហស្ដ ឬ ឡាយ​ព្រះ​ហស្ត​លេខា ទៀត​ផង) ។
    - ហត្ថ​សូត្រ អំបោះ​ដំណង​ដៃ (ដែល​ចង​ក្នុង​វេលា​ធ្វើ​អាវាហ​មង្គល​ជាដើម) ។
    - ហត្ថ​ហារីយ៍ ដែល​ល្មម​ចាប់​កាន់​ដោយ​ដៃ​យក​ទៅ​មក​បាន : របស់​នេះ​ជា​ហត្ថ​ហារីយ៍ ។
    - ហត្ថាភរណៈ ឬ - ហត្ថាលង្ការ (បា. < ហត្ថ “ដៃ” + អាភរណ ឬ អលង្ការ “គ្រឿង​ប្រដាប់”) គ្រឿង​ប្រដាប់​សម្រាប់​តាក់តែង​ដៃ (មាន​ចិញ្ចៀន​ជាដើម) ។ល។
  2. ហត្ថ --
    (មើល​ក្នុង​ពាក្យ ហត្ថ) ។
  3. ហត្ថបាស ( ន.នាមសព្ទ ) [ហ័ត-ថ្បាស ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ហស្ដ “ដៃ” + បាឝ “អន្ទាក់”) អន្ទាក់​ដៃ ។ ក្នុង​វិន័យ​ពុទ្ធ​សាសនា ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​រង្វាស់​ប្រវែង ២ ហត្ថ​មួយ​ចំអាម; មាន​បែប​កំណត់ ២ យ៉ាង​គឺ សម្រាប់​ភិក្ខុ​សង្ឃ​អង្គុយ​ឬ​ឈរ​ប្រជុំ​គ្នា​ធ្វើ​សង្ឃ​កម្ម​ផ្សេង​ៗ ឲ្យ​គិត​ពី​ទី​បំផុត​ខាង​ក្រៅ​អវយវៈ​រាល់​ខ្លួន​ចូល​មក អស់​ម្ខាង ១ ហត្ថ នៅ​សល់​ចន្លោះ ១ ចំអាម គឺ​ឲ្យ​ឃ្លាត ១ ចំអាម​ពី​គ្នា​ រួម​ជា ២ ហត្ថ ១ ចំអាម ។ សម្រាប់​ប្រគេន​របស់​ឆាន់​ដល់​បព្វជិត, ចំណែក​ខាង​ទាយក​ឬ​ទាយិកា​ឲ្យ​គិត​ពី​ទី​បំផុត​ខាង​ក្នុង​អវយវៈ​ចូល​ទៅ, ចំណែក​ខាង​បដិគ្គាហក ឲ្យ​គិត​ពី​ទី​បំផុត​ខាង​ក្រៅ​អវយវៈ​ចូល​មក រួម​ទាំង​ពីរ​ខាង​ឲ្យ​បាន ២ ហត្ថ ១ ចំអាម ។ ខ្មែរ​ហៅ​ភិក្ខុ​សង្ឃ​ដែល​គង់​ជា​គណ​បូរកៈ ក្នុង​ឧបសម្បទា​កម្ម​ជាដើម​ថា ហត្ថបាស ដែរ : ភិក្ខុ​គង់​ហត្ថបាស, ប្រគេន​អីវ៉ាន់​លោក​ហត្ថ​បាស ។
  4. ហត្ថា --
    (ម. ក្នុង ព. ហត្ថ) ។
  5. ហត្ថា --
    (ម. ក្នុង ព. ហត្ថី) ។
  6. ហត្ថិគោបក ( ន.នាមសព្ទ ) [ហ័ត-ថិ-គោ-ប៉ៈកៈឬ--បក់ ]   ( បា.បាលី​ ( បាលីភាសា ) )
    (< ហត្ថី “ដំរី” + គោបក “អ្នក​រក្សា”) អ្នក​រក្សា​ដំរី, គង្វាល​ដំរី, បើ​ស្រ្តី​ជា ហត្ថិគោបិកា (ប្រើ​ជា ហត្ថិបាល ក៏​បាន; បើ​ស្រ្តីជា ហត្ថិបាលិកា អ. ថ. --ប៉ា--) ។
  7. ហត្ថិគោបិកា [ហ័ត-ថិ-គោ-ប៉ិកា ]
    មើល​ពាក្យ ហត្ថិគោបក ។
  8. ហត្ថិនី
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហត្ថី) ។
  9. ហត្ថិបាល or ហត្ថិបាលិកា
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហត្ថិគោបក) ។
  10. ហត្ថិមារក ( ន.នាមសព្ទ ) [ហ័ត-ថិ-មារៈកៈ ឬ--រក់]   ( បា.បាលី​ ( បាលីភាសា ) )
    (< ហត្ថី “ដំរី” + មារក “អ្នក​សម្លាប់”) អ្នក​សម្លាប់​ដំរី (ព្រាន​អ្នក​បាញ់​ដំរី, ព្រាន​ដំរី) ។

1   2   Next >>

Headley's Khmer-English Dictionary
  1. ហត្ថ ( n ) [hat, hattʰaʔ-]   - detail »
    hand / arm
  2. ហត្ថ ( n ) [hat, hattʰaʔ-]   - detail »
    elephant's trunk
  3. ហត្ថ ( n ) [hat, hattʰaʔ-]   - detail »
    unit of linear measurement equal to the distance from the finger tips to the elbow (approximately 16 - 22 inches), cubit
  4. ហត្ថ ( n ) [hat, hattʰaʔ-]   - detail »
    lock of hair
  5. ហត្ថ ( n ) [hat, hattʰaʔ-]   - detail »
    the name of a constellation
  6. ហត្ថា   - detail »
    See: ហត្ថ
  7. ហត្ថិគោបក ( n ) [hattʰeʔkoupaʔkaʔ]   - detail »
    mahout, person who tends elephants
  8. ហត្ថិបាល   - detail »
    See: ហត្ថិគោបក
  9. ហត្ថិមារក ( n ) [hattʰeʔmiereaʔkaʔ]   - detail »
    person who kills elephants, elephant hunter
  10. ហត្ថី ( n ) [hattʰəy]   - detail »
    bull elephant

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar