Khmer Dictionary: ស្រោច
Chuon Nath's Khmer-Khmer Dictionary
-
ស្រោច
( កិ.កិរិយាសព្ទ )
ចាក់វត្ថុរាវមានទឹកជាដើម ចម្រោកលើឬបង្ហៀរលើ : ស្រោចដំណាំ, ស្រោចទឹកមន្ត ។ ព. ប្រ. ធ្លាក់សំដៅលើដូចគេស្រោច, ប្រមូលមូលត្រូវត្រង់លើ : រឿងនុ៎ះស្រោចទៅលើតែមនុស្សម្នាក់ ។ កិ. វិ. (ព. ប្រ.) ព្រមគ្នាសំដៅដាក់ជាឯកប្បហារ : លើកគ្នាស្រោចមកពីនាយ ឬ លើកគ្នាប៉ុនគេស្រោចមកពីនាយ ។
- ស្រោចស្រង់ ស្រោចឲ្យបាត់ក្ដៅ ស្រង់ឲ្យរួចពីការលិចលង់ គឺសង្រ្គោះឲ្យបានរួចចាកទុក្ខ : ព្រះពុទ្ធស្រោចស្រង់សត្វ ។
- ធម៌ស្រោចស្រង់សត្វ ធម៌ដែលញ៉ាំងសត្វលោកឲ្យរួចចាកទុក្ខ (ពុទ្ធសាសនាទាំងមូលឬមគ្គផលនិញ្វន) ។
- ស្រោចស្រព ស្រោចផងស្រពផង ។ល។
Headley's Khmer-English Dictionary
-
ស្រោច
( v )
[sraoc]
to touch, hit; to concern
-
ស្រោច
( adv )
[sraoc]
all together, unanimously; simultaneously (esp. to complain)
Eg. លើកគ្នាស្រោចមកពីនាយ: to unite and approach all together from a distance -
ស្រោច
( v )
[sraoc]
to sprinkle, spray, water, irrigate, pour; to bathe (someone)