Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្ករ

Chuon Nath's Khmer-Khmer Dictionary
  1. ស្ករ ( ន.នាមសព្ទ )
    វត្ថុ​មាន​រស​ផ្អែម​កើត​អំពី​ទឹក​អំពៅ, ទឹក​ត្នោត​ជាដើម ដែល​រំងាស់​ឲ្យ​បាន​សាច់ (បា. សក្ខរា; សំ. ឝក៌រា ហៅ​ចំពោះ​តែ ស្ករ​ក្រាម) ។
    - ស្ករ​ក្រាម ស្ករ​អំពៅ​មាន​សាច់​រឹង​ជា​ដុំ​ៗ សណ្ឋាន​ក្រួស ។
    - ស្ករ​ដូង ស្ករ​កើត​ពី​ទឹក​ផ្កា​ដូង (មិន​សូវ​មាន) ។
    - ស្ករ​ត្នោត ស្ករ​កើត​អំពី​ទឹក​ផ្កា​ត្នោត (ជា​របរ​ធំ​មួយ​របស់​ខ្មែរ) ។
    - ស្ករ​ទន្សែ ស្ករ​កើត​ពី​ទឹក​ផ្កា​ទន្សែ (ក្នុង​កម្ពុជ​រដ្ឋ​មិន​ដែល​ធ្វើ) ។
    - ស្ករ​ផែន ស្ករ​ដែល​ចាក់​ជា​ផែន (កាល​បើ​ដាក់​តម្រួត​ៗ​គ្នា ស្រាក់​នឹង​ស្លឹក​ត្នោត ហៅ​ថា ស្ករ​ស្រាក់ ។
    - ស្ករ​-ស ស្ករ​អំពៅ​មាន​សាច់​ស ។
    - ស្ករ​អំពៅ ស្ករ​បន្ទះ​ដែល​កើត​ពី​ទឹក​អំពៅ ។ល។ ព. ទ. បុ. ស្ករ​ជិត​ស្រមោច ស្ត្រី​ជិត​បុរស (ច្រើន​តែ​ប៉ះ​នាយ​ប៉ះ​អាយ) ។
Headley's Khmer-English Dictionary
  1. ស្ករ ( n ) [skɑɑ]
    sugar; candy, sweets


Prohok Solutions @2017 : Learn Khmer | Khmer Calendar