Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សិរ

Chuon Nath's Khmer-Khmer Dictionary
  1. សិរ ( ន.នាមសព្ទ ) [សេ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝិរស៑) ក្បាល; (រ. ស.) : ព្រះ​សិរ ។
    - រង​ព្រះ​សិរ ខ្នើយ​សម្រាប់​ក្សត្រិយ៍​កើយ ។ កំពូល, ចុង​ខ្ពស់, ចុង​ប៉ូច ។ ខ្មែរ​ហៅ​សាច់​ដែល​ដុះ (តាម​សញ្ជាតិ) ជា​ពក​ឬ​ជា​បន្ទះ​លើ​ក្បាល​សត្វ​ពួក​ខ្លះ​មាន​មាន់​ជាដើម​ថា សិរ ដែរ : សិរ​មាន់ (សរសេរ​ជា សេរ ក៏​មាន; បុ. សរ. សិរស៍ ឬ សិរ្ស, សិរ្ស៍ ក៏​មាន) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សិរ៉ៈ, ដូច​ជា សិរ​កបាល (--កៈប៉ាល) អំបែង​ក្បាល, លលាដ៏​ក្បាល ។
    - សិរ​តាណ ឬ
    - --ត្រាណ គ្រឿង​ការពារ​ក្បាល គឺ ដួន, មួក ។
    - សិរ​ប័ដ ឬ - សិរោវេដ្ឋន៍ ឈ្នួត​ក្បាល ។
    - សិរ​បីឌា ឬ
    - --បីឡា (--ប៉ី--) ដំណើរ​ឈឺ​ក្បាល ។
    - សិរ​ប្រណាម, សិរសា​ប្រណិប័ត ឬ
    - --ប្រណិប័តន៍ ការ​ឱន​ក្បាល​សំពះ, ការ​ក្រាប​ថ្វាយ​បង្គំ, ការ​ងក់​ក្បាល​គំនាប់ ។
    - សិរសា ដោយ​ត្បូង (ដោយ​ក្បាល គឺ​ឱន​ក្បាល​គោរព) ។
    - សិរោឃាត ឬ - សិរោ​ប្រហារ (--រ៉ោ--) ការ​វាយ​ឬ​សំពង​ក្បាល ។
    - សិរោធរា (--រ៉ោធៈរា) សរីរាវយវៈ​ដែល​ទ្រ​ក្បាល (ក) ។
    - សិរោមណី ឬ - សិរោរ័ត្ន ចូឡាមណី, ស្នៀត​សក់​ដាំ​ពេជ្រ ។ល។
  2. សិរ --
    (មើល​ក្នុង​ពាក្យ សិរ) ។
  3. សិរមាន់ ( ន.នាមសព្ទ ) [សេ--]
    ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ ផ្លែ​ស្រដៀង​នឹង​គូលែន តែ​តូច​ជាង​គូលែន បរិភោគ​បាន (សរសេរ​ជា សេរ​មាន់ ក៏​មាន) ។ ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ ដើម​ស្ទើរ​ជា​តិណ​ជាតិ ផ្កា​ក្រហម​ស្រដៀង​នឹង​ផ្កា​ច្បា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិរ ផង) ។
  4. សិរស៍ [សេ] or សិរ្ស, សិរ្ស៍
    ដូច​គ្នា​នឹង សិរ  ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
  5. សិរិ ( កិ.កិរិយាសព្ទ ) [-រ៉ិ ]
    រួម, រួប​រួម, ផ្សំ, បូក​ផ្សំ : ដង​ប៉ាកកា ២០, ខ្មៅ​ដៃ ២០, បន្ទាត់ ១០ សិរិ​ត្រូវ​ជា ៥០ ។
  6. សិរី ( ន.នាមសព្ទ ) [--រ៉ី ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝ្រី) លម្អ​ដែល​គួរ​ឲ្យ​ស្រឡាញ់; សួស្ដី, ស្រី​សួស្ដី, មង្គល; ជោគ; សេចក្ដី​សុខ, សេចក្ដី​ចម្រើន; បុណ្យ, បុណ​ភ័ព្យ, ភ័ព្យ​ព្រេង, សំណាង​ល្អ; ព្រេង​សំណាង​ល្អ; ទ្រព្យ; ការ​មាន​បាន, លាភ; ឥស្សរ​ភាព, តេជះ , អំណាច; រាជ​ស័ក្ដិ; ទិព្យ​ស័ក្ដិ; ភគវតី; លក្ស្មី ។ល។ : មាន​សិរី, ឡើង​សិរី; សិរី​ជា​លំនៅ​នៃ​ភោគៈ ។
    - សីរី​ភទ្រ (សិរ៉ីភ័ត) សេចក្ដី​ចម្រើន​ដោយ​សិរី ឬ​សិរី​ដ៏​ចម្រើន : មាន​សិរី​ភទ្រ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សូម​មាន​សួស្ដី​សិរី​ភទ្រ ចុះ​បែប​ចុះ​បទ​ប្រាកដ​ស្ដែង មាន​ជោគ​តេជះ​ដ៏​លើស​លែង មាន​គេ​កោត​ក្រែង​រាល់​វេលា ។
    - សិរី​មន្ត (--ម៉ន់) ដែល​មាន​សិរី; អ្នក​មាន​សិរី (បើ​ស្ត្រី​ជា សិរី​មតី ឬ សិរី​មន្តី) ។
    - សិរី​វិលាស វិលាស​ដ៏​មាន​សិរី ។
    - សិរី​វុឌ្ឍិ សេចក្ដី​ចម្រើន​ដោយ​សិរី ។
    - សិរី​សក្យ​មុនី ព្រះ​សក្យ​មុនី​មាន​សិរី, ព្រះ​មាន​បុណ្យ ។
    - សិរី​សម្បត្តិ សម្បត្តិ​មាន​សិរី ។
    - សិរី​សយនា (--សៈយ៉ៈន៉ា) ដំណេក​ដ៏​មាន​សិរី; ក្រឡា​បន្ទំ ។
    - សិរី​សោភា លំអ​នៃ​សិរី ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រី ២ ន. ផង) ។
  7. សិរី --
    (មើល​ក្នុង​ពាក្យ សិរី) ។
  8. សិរោ --
    (មើល​ក្នុង​ពាក្យ សិរ) ។
  9. សិរ្ស [សេ ] or សិរ្ស៍
    ដូច​គ្នា​នឹង សិរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
Headley's Khmer-English Dictionary
  1. សិរ ( n ) [see]   - detail »
    head ; crest; summit, top, end; comb (of a rooster)
  2. សិរស៍   - detail »
    See: សិរ
  3. សិរិ ( n ) [seʔrəy]   - detail »
    peace, rest
  4. សិរិ ( n ) [seʔrəy]   - detail »
    luck; good fortune, happiness; success; destiny, chance
  5. សិរិ ( n ) [seʔrəy]   - detail »
    power, wealth, ranking; progress, growth
  6. សិរិ ( n ) [seʔrəy]   - detail »
    glory, splendor
  7. សិរិ ( n ) [seʔrəy]   - detail »
    beauty, charm
  8. សិរី ( v ) [seʔreʔ]   - detail »
    to combine, unite, assemble; to add up
  9. សិរីលង្កា ( n ) [seʔrəyleaŋkaa]   - detail »
    Sri Lanka (formerly Ceylon)
  10. សិរីសោភ័ណ [seʔrəysaopʰoan]   - detail »

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar