Khmer Dictionary: សុ. ចិ. បុ. លិ.
Chuon Nath's Khmer-Khmer Dictionary
-
សុ. ចិ. បុ. លិ.
( កិ.កិរិយាសព្ទ )
( បា.បាលី ( បាលីភាសា ) )
ស្ដាប់, គិត, សួរ, សរសេរឬកត់ត្រា ។ អក្សរសង្ខេបអំពីពាក្យ សុត “ស្ដាប់”, ចិន្ត “គិត”, បុច្ឆ “សួរ”, លិខ “សរសេរ, កត់, ចម្លង”, ជាអង្គរបស់អ្នករៀន, បានសេចក្ដីថា “អ្នករៀនលុះតែប្រកបដោយអង្គ ៤ គឺ ស្ដាប់, គិត, សួរ, សរសេរ ឬ កត់ត្រា, ចម្លង ទើបអាចនឹងឡើងជាអ្នកចេះគ្រប់គ្រាន់បាន” ។ អង្គ ៤ នេះហៅថា សិក្សាចតុរាង្គ ។ សុ. ចិ . បុ. លិ. វិនិមុត្ត (--មុត) អ្នកដែលរួចផុតស្រឡះចាក សុ. ចិ. បុ. លិ. គឺអ្នករៀនដែលខ្វះការស្ដាប់, គិត, សួរ, សរសេរកត់ត្រា ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សុ. ចិ. បុ. លិ. វិនិមុត្ត អ្នកដែលរួចផុតចាកអង្គបួន ទោះបីខំប្រឹងរៀនផ្ទួនៗ ពុំអាចញ៉ាំងខ្លួនឲ្យចេះឡើយ ។ លុះតែប្រកបដោយអង្គបួន ទើបខ្លួននឹងអាចឆ្លងដល់ត្រើយ ហាក់ដូចវិជ្ជាខ្លួនកៀកកើយ ចេះហើយរីករាយសប្បាយក្រៃ។
Headley's Khmer-English Dictionary
-
No matching entries found!