Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សុន្ទរ

Chuon Nath's Khmer-Khmer Dictionary
  1. សុន្ទរ ( គុ.គុនសព្ទ ) [សុន-ទៈរៈ ឬ សុន-ទ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ល្អ, ប្រពៃ; ពីរោះ, ដែល​គួរ​ចង់​ឮ គួរ​ចង់​ស្ដាប់, ពីរោះ​ចាប់​ចិត្ត; ដែល​គួរ​ស្រឡាញ់; គួរ​រីករាយ ។
    - សុន្ទរ​កថា សម្ដី​ពីរោះ, សម្ដី​គួរ​ចង់​ស្ដាប់ ។ ខ្មែរ​ហៅ​សម្ដី​សូត្រ​ថ្លែង​សេចក្ដី​ក្នុង​ទី​ប្រជុំ​ជន​ថា សុន្ទរ​កថា ដែរ : សូត្រ​សុន្ទរ​កថា​ក្នុង​មហា​សន្និបាត... (ហៅ សុន្ទរ​ពាក្យ ឬ សុន្ទរ​ពេចន៍ ក៏​បាន) ។
    - សុន្ទរ​កម្ម អំពើ​ល្អ; ការ​ងារ​ល្អ ។
    - សុន្ទរ​ភាព ភាព​ល្អ, សេចក្ដី​ល្អ ។
    - សុន្ទរ​មតិ គំនិត​ត្រូវ ។
    - សុន្ទរ​យាត្រា ដំណើរ​ល្អ, ដំណើរ​មាន​សុខ​ស្រួល ។
    - សុន្ទរ​យាន យាន​ល្អ, យាន​ស្រួល​ជិះ ។
    - សុន្ទរ​លក្ខណ៍ ឬ - --លក្សណ៍ លក្ខណៈ​ល្អ ។
    - សុន្ទរ​វាចា ឬ
    - --វាទ ពាក្យ​ពីរោះ ។
    - សុន្ទរ​វាទិន ឬ - --វាទី អ្នក​ដែល​មាន​សំដី​ពីរោះ (បើ​ស្ត្រី​ជា សុន្ទរ​វាទិនី) ។
    - សុន្ទរ​សម្បត្តិ សម្បត្តិ​ល្អ; សម្បត្តិ​របស់​អ្នក​ល្អ (ការ​ប្រព្រឹត្ត​ល្អ) ។
    - សុន្ទរ​សូបៈ សម្ល​ឆ្ងាញ់ ។
    - សុន្ទរោវាទ (បា. < សុន្ទរ + ឱវាទ) ឱវាទ​ល្អ, ដំបូន្មាន​ត្រូវ ។ល។
Headley's Khmer-English Dictionary
  1. សុន្ទរ ( adj ) [sontɔɔ, sonteaʔreaʔ]
    to be beautiful, attractive; graceful; excellent; lovable; harmonious, pleasing to the ear
  2. សុន្ទរី ( n ) [sonteaʔrii]
    (charming / beautiful) young woman
  3. សុន្ទរោវាទ ( n ) [sonteaʔrouviet]
    good / correct advice
  4. សុន្ទរ៍ទាន ( n ) [sontien]
    kind gift / donation, generous contribution


Prohok Solutions @2017 : Learn Khmer | Khmer Calendar