Khmer Dictionary: សុធម្មា
Chuon Nath's Khmer-Khmer Dictionary
-
សុធម្មា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
នាមជាយាម្នាក់របស់ព្រះឥន្រ្ទ (ព្រះឥន្ទ្រមានជាយាធំ ៤ នាក់គឺនាង សុធម្មា, សុនន្ទា, សុចិត្តា, សុជាតា) ។ (សំ. សុធម៌) ឈ្មោះសាលាធំមួយនៅឋានត្រៃត្រិង្សជាទីសម្រាប់ប្រជុំរបស់ពួកទេវតា (ច្រើនហៅ សុធម្មា-ទេវសភា) ។
-
សុធម្មាធិបតី
( ន.នាមសព្ទ )
[--ធិប៉ៈដី ]
( បា.បាលី ( បាលីភាសា ) )
(សុធម្ម + អធិបតិ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងពីរនេះ) ឋានន្តរសមណស័ក្ដិ សម្រាប់ព្រះសង្ឃនាយក ឬជួនកាលជាព្រះសង្ឃរាជ ខាងគណៈធម្មយុត្តិកនិកាយក្នុងប្រទេសកម្ពុជា : សម្ដេចព្រះសុធម្មាធិបតី សង្ឃនាយក គណៈធម្មយុត្តិកនិកាយ ឬ សម្ដេចព្រះសុធម្មាធិបតី ព្រះសង្ឃរាជ គណៈធម្មយុត្តិកនិកាយ ។
Headley's Khmer-English Dictionary
-
សុធម្មា
( n )
[soʔtʰoammie]
- detail »
large hall in Indra's residence used as a gathering place for the gods
-
សុធម្មា
( n )
[soʔtʰoammie]
- detail »
Sudhammā (name of one of Indra's wives; Indra's four main wives were: សុធម្មា, សុនន្ទា, សុចិត្តា, សុជាតា )
-
សុធម្មាធិបតី
( n )
[soʔtʰoammietʰɨppaʔdəy]
- detail »
title given to high-ranking Thommayut monks
Reference: សម្តេចព្រះសុធម្មាធិបតី សង្ឃនាយក គណៈធម្មយុត្តិកនិកាយ