Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សមណ

Chuon Nath's Khmer-Khmer Dictionary
  1. សមណ ( ន.នាមសព្ទ ) [សៈម៉ៈណៈ] or សមណៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សមណ; ឝ្រមណ) អ្នក​មាន​ព្យាយាម​ដុត​កម្តៅ​បាប, អ្នក​ខំ​ប្រឹង​ប្រព្រឹត្ត​ធម៌​ធ្វើ​កាយ​វាចា​ចិត្ត​ឲ្យ​ស្ងប់​ចាក​បាប, អ្នក​ស្ងប់, អ្នក​រម្ងាប់​បាប (អ្នក​បួស) ។
    - សមណ​កិច្ច ឬ - ស្រមណ​ក្រឹត្យ កិច្ច​ការ​ឬ​ក្រឹត្យ​របស់​សមណៈ ។
    - សមណ​គារវៈ ឬ - សមណ​គោរព សេចក្ដី​គោរព​ចំពោះ​សមណៈ ។
    - សមណ​ចរិយា ការ​ប្រព្រឹត្ត​របស់​សមណៈ, សណ្ដាប់​ធ្នាប់​ឬ​បែប​បទ​របស់​សមណៈ ។
    - សមណ​ជនជី (សៈម៉ៈណៈជន់ជី) សមណ​ជន គឺ​អ្នក​បួស​និង​តាជី​ឬ​យាយ​ជី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កុំ​ងឿង​ដោយ​ខ្យល់ កុំ​ឱន​ពាក្យ​ពល កុំ​ខ្វល់​ដោយ​ស្រី កុំ​កាន់​ពិស​យង់ គប់​នូវ​ស្ត្រី សមណ​ជនជី កុំ​ឲ្យ​ក្តី​ត្រូវ ។ (សាស្រ្តា​ច្បាប់ រាជនេតិ ជា​និពន្ធ​នៃ​ព្រះ​រាជ​សម្ភារ) ។
    - សមណ​ធម៌ ធម៌​សម្រាប់​សមណៈ, សមថ​ធម៌ ។
    - សមណ​បរិក្ខារ គ្រឿង​ប្រដាប់​សម្រាប់​សមណៈ​ប្រើ​ប្រាស់ ។
    - សមណ​បរិភោគ ការ​ប្រើ​ប្រាស់​បច្ច័យ ៤ តាម​បែប​បទ​របស់​សមណៈ ។
    - សមណប្បដិញ្ញា (សៈម៉ៈណ័ប-ប៉ៈដិញ-ញ៉ា) ការ​ប្តេជ្ញា​ខ្លួន​ថា​ជា​សមណៈ, ការ​ប្តេជ្ញា​ខ្លួន​ដែល​មិន​មែន​សមណៈ​ថា​ជា​សមណៈ ។
    - សមណប្បដិបត្តិ (សៈម៉ៈណ័ប-ប៉ៈដិបាត់) សេចក្ដី​បដិបត្តិ​របស់​សមណៈ​ឬ​សម្រាប់​សមណៈ (ប្រើ​ជា សមណប្បដិបទា ឬ ស្រមណ​ប្រតិបត្តិ, --ប្រតិប័ទ ក៏​បាន) ។
    - សមណ​ព្រាហ្មណ៍ សមណៈ​និង​ព្រាហ្មណ៍ ។
    - សមណ​ភាព ភាព, បែប​បទ​របស់​សមណៈ ។
    - សមណ​ភេទ (បា. សមណ​វេស) ភេទ​ជា​សមណៈ ។
    - សមណ​សព្ទ ឬ - ស្រមណ​សព្ទ ពាក្យ​សម្រាប់​សមណៈ​និយាយ​ស្ដី​ឬ​សម្រាប់​និយាយ​ស្ដី​ទៅ​រក​សមណៈ, ដូច​ជា អាត្មា (ខ្ញុំ), ចម្រើន​ពរ (បាទ,...), ឆាន់ (បរិភោគ), សិង (ដេក) ជាដើម (ហៅ​ថា សមណ​សព្ទ) ។
    - សមណ​សារូប (បា. --សារុប្ប) ដំណើរ​សម​គួរ​ឬ​សមរម្យ​ដល់​សមណៈ, ការ​ស្លៀក​ដណ្តប់​ត្រឹម​ត្រូវ​តាម​បែប​បទ​របស់​សមណៈ ។ល។
  2. សមណ --
    (ម. ក្នុង ព. សមណ ឬ សមណៈ) ។
  3. សមណគោតម ( ន.នាមសព្ទ ) [សៈម៉ៈណៈគោតៈម៉ៈ ឬ --គោដំ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝ្រមណ​គៅតម) សមណៈ​ជា​គោតម​គោត្ត​គឺ​សមណៈ​កើត​ក្នុង​ត្រកូល​ព្រះ​អាទិត្យ (ព្រះ​បរម​នាម​របស់​ព្រះ​សក្យមុនី​សម្ពុទ្ធ) ។ មើល​ពាក្យ គោតម និង គោតម​គោត្ត ផង ។
  4. សមណសក្ដិ ( ន.នាមសព្ទ ) [សៈម៉ៈណៈស័ក] or សមណស័ក្ដិ   ( បា. ឬ សំ. ក្ល.None )
    (សមណ + សត្តិ; ឝ្រមណ + ឝក្តិ) ស័ក្ដិ​សម្រាប់​សមណៈ គឺ​ឋានន្តរ​ស័ក្ដិ​សម្រាប់​បព្វជិត​ក្នុង​ប្រទេស​នីមួយ​ៗ ។ តាម​បវេណី​ក្នុង​កម្ពុជ​រដ្ឋ មាន​សមណ​ស័ក្ដិ​ទី​ស្ដេច​សង្ឃ, ទី​សង្ឃ​នាយក, ទី​រាជា​គណៈ, ទី​ឋានានុក្រម, ទី​មហា; ចែក​ជា ៤ សម្រាប់​គឺ ឯក, ទោ, ត្រី, ចត្វា (ធៀប​ដោយ​ឋានន្តរ​ស័ក្ដិ​មន្រ្តី​ខាង​អាណាចក្រ​ក្នុង​បុរាណ​សម័យ)។ សមណ​ស័ក្ដិ​ទី​រាជា​គណៈ (ក្នុង​តំណែង) មាន ៣២ គឺ​សម្រាប់​ឯក​មាន ១១ គឺ ១-ព្រះ​សុគន្ធ (ទី​អគ្គ​មហា​សេនា), ប៉ុន្តែ​ចួន​កាល​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ទ្រង់​តាំង​ជា​ស្ដេច​សង្ឃ​ទី​សម្ដេច​ព្រះ​សង្ឃ​រាជ​ឬ​ទី​ដូច​ជា​ឧបរាជ​រង​បន្ទាប់​ពី​សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​មក, ហៅ​ថា សម្ដេច​ព្រះ​សុគន្ធាធិបតី...; ២-ព្រះ​មង្គល​ទេពាចារ្យ (ទី​យោមរាជ); ៣-ព្រះ​ពោធិវ័ង្ស (ទី​វាំង​វរ​វៀងជ័យ) : ៤-ព្រះ​ធម្ម​លិខិត (ទី​ក្រឡាហោម); ៥-ព្រះ​វនរ័ត (ទី​ចក្រី) --ទី​ឱភាស​មន្រ្តី (រឿនហ្លួង) មាន ២ គឺ ១-ព្រះ​មហា​ព្រហ្ម​មុនី (ទី​មហា​មន្រ្តី); ២-ព្រះ​មហា​វិមលធម្ម (ទី​មហា​ទេព) --ទី​ឃ្លាំង​ធម៌​មាន ៤ គឺ ១-ព្រះ​ពុទ្ធ​ឃោសាចារ្យ; ២-ព្រះ​ធម្ម​ឃោសាចារ្យ; ៣-ព្រះ​ឃោស​ធម្ម; ៤-ព្រះ​ធម្ម​ឧត្តម ។ រាជ​គណៈ​សម្រាប់​ឯក​ទាំង​នេះ​ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​ព័ណ៌​ក្រហម ។ រាជា​គណៈ​សម្រាប់​ទោ​មាន ៧ គឺ ១-ព្រះ​សិរី​សម្មតិ​វង្ស (ទី​សម្ដេច​ចៅពញា); ២-ព្រះ​ពុទ្ធ​វង្ស (ទី​វង្សា​អគ្គរាជ); ៣-ព្រះ​សាក្យ​វង្ស (ទី​ស្រី​ធម្មាធិរាជ); ៤-ព្រះ​ធម្ម​កវី​វង្ស (ទីវិបុល​រាជ); ៥-ព្រះ​អរិយ​វង្ស (ទី​រាជ​តេជៈ) --ទី​ឱភាស​មន្រ្តី​មាន ២ គឺ ១-ព្រះ​អរិយ​កស្សប (ទី​អធិរាជ​វង្សា); ២-ព្រះ​ឧបាលិ​វង្ស (ទី​អធិក​វង្សា); ទាំង ៧ រូប​នេះ ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​ពណ៌​បៃតង ។ រាជា​គណៈ​សម្រាប់​ត្រី​មាន ៧ គឺ ១-ព្រះ​ញាណ​រង្សី (ទី​ជេដ្ឋា​មន្រ្តី); ២-ព្រះ​ញាណ​វីរិយៈ (ទី... ឯករាជ); ៣-ព្រះ​ធម្មប្បញ្ញា​ញាណ (ទី...បទេស​រាជ); ៤-ព្រះ​សិរី​វិសុទ្ធិញ្ញាណ (ទី​ស្រី​ទិព្វ​វ័ង); ៥-ព្រះ​ញាណ​កោសល (ទី​នរិន្ទ​នាយក); --ទី​ឱភាស​មន្រ្តី​មាន ២ គឺ ១-ព្រះ​ទេព​មុនី (ទី​វិសេស​មន្រ្តី); ២-ព្រះ​ទេព​សត្ថា (ទី​មន្រ្តី​នាយក); ទាំង ៧ រូប​នេះ ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​ព័ណ៌​ស្វាយ ។ រាជា​គណៈ​សម្រាប់​ចត្វា​មាន ៧ គឺ ១-ព្រះ​ធម្ម​វិបស្សនា (ទី​អធិបតី​សេនា); ២-ព្រះ​ធម្ម​វីរិយៈ (ទី​វង្សានុរក្ស); ៣-ព្រះ​ធម្ម​វិសុទ្ធិ (ទី​វង្សាភិមន្ត); ៤-ព្រះ​សមាធិ​ធម្ម (ទី​បវរ​រាជ); ៥-ព្រះ​ធម្ម​និរោធ​រង្សី (ទី​វង្សាធិបេស) --ទី​ឱភាស​មន្រ្តី​មាន ២ គឺ ១-ព្រះ​ញាណ​សំវរ (ទី​មហាធិរាជ); ២-ព្រះ​វិន័យ​សំវរ (ទី​ទេព​នាយក); ទាំង ៧ រូប​នេះ​ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​ពណ៌​ខៀវ ។ ទាំង​បព្វជិត​ជា​ឋានានុក្រម​ទី បាឡាត់, វិន័យ​ធរ, ធម្ម​ធរ, ព្រះ​គ្រូ, ធម្ម​កថិក, សមុហ៍ របស់​រាជា​គណៈ​ទាំង​៤ សម្រាប់​នេះ ក៏​ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​មាន​ព័ណ៌​តាម​លំដាប់​សម្រាប់​នោះ​ដែរ; ឯ​រាជា​គណៈ​និង​ឋានានុក្រម​ក្រៅ​ពី​នេះ ហៅ​ថា ឋានន្តរ​ពិសេស ឬ សមណ​ស័ក្ដិ​ពិសេស បើ​តាំង​ក្នុង​សម្រាប់​ណា (ឯក ឬ ទោ, ត្រី, ចត្វា) ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​មាន​ព័ណ៌​តាម​សម្រាប់​នោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណ ឬ វណ្ណៈ ១ ន. និង ទ្រទូង, រាជា​គណៈ, ឋានានុក្រម ផង) ។ សមណ​ស័ក្ដិ​ទាំង ៤ ថ្នាក់ ដូច​ខាង​លើ​នេះ ជា​របៀប​ក្នុង​សម័យ​មុន ។ លុះ​ដល់​មក គ. ស. ១៩៤៣ មាន​ការ​កែ​ប្រែ​បន្ថែម​បន្ថយ​ខ្លះ ហើយ​ត​មក​ដល់ គ. ស. ១៩៤៨ បាន​រៀប​ចំ​កែ​ប្រែ​ម្ដង​ទៀត (ព្រះ​រាជ​ក្រម​លេខ ១២ នស. ចុះ​ថ្ងៃ​ទី ៩-២-៤៣, លេខ ៦៨ នស. ចុះ​ថ្ងៃ​ទី ១៨-៩-៤៣ និង​លេខ ១ រវ. ចុះ​ថ្ងៃ​ទី ២៦-៥-៤៨) មាន​របៀប​ដូច​ត​ទៅ​នេះ​គឺ ព្រះ​សង្ឃ​នាយក​គណៈ​មហា​និកាយ មាន​ឋានន្តរ​ជា (ព្រះ​មហា​សុមេធាធិបតី; ព្រះ​សង្ឃ​នាយក​គណៈ​ធម្ម​យុត្តិក​និកាយ មាន​ឋានន្តរ​ជា ព្រះ​សុធម្មាធិបតី ។ ឋានន្តរ​ទាំង​ពីរ​នេះ ជា​សមណ​សក្ដិ​ពិសេស​ខ្ពស់​បំផុត សម្រាប់​តែ​ព្រះ​សង្ឃ​នាយក​ទាំង​ពីរ​គណៈ ហើយ​ចួន​កាល​ឡើង​ដល់​ទី សម្ដេច ផង ក៏​មាន, ចួន​កាល​ឡើង​ជា សម្ដេច​ព្រះ​សង្ឃ​រាជ ក៏​មាន ។ ឯ​សមណ​សក្ដិ​ទី​រាជា​គណៈ​ក្នុង​តំណែង​ខាង​គណៈ​មហា​និកាយ​ថ្នាក់​ឯក​មាន ៣ គឺ ១-ព្រះ​ធម្ម​លិខិត; ២-​ព្រះ​ពោធិ​វ័ង្ស; ៣-ព្រះ​វនរ័ត (ទាំង ៣ នេះ ចួន​កាល​ឡើង​ជា​ទី សម្ដេច) ។ ថ្នាក់​ទោ​មាន ៦ គឺ ១-ព្រះ​មហា​វិមល​ធម្ម; ២-ព្រះ​ពុទ្ធ​ឃោសាចារ្យ; ៣-ព្រះ​ធម្ម​ឃោសាចារ្យ; ៤-ព្រះ​ឃោស​ធម្ម; ៥-ព្រះ​សាសន​មុនី; ៦-ព្រះ​មុនី​កោសល ។ ថ្នាក់​ត្រី​មាន ៦ គឺ ១-ព្រះ​សិរី​សម្មតិ​វង្ស; ២-ព្រះ​ពុទ្ធ​វង្ស; ៣-ព្រះ​សាក្យ​វង្ស; ៤-ព្រះ​ឧបាលិ​វង្ស; ៥-ព្រះ​ញាណ​វង្ស; ៦-ព្រះ​សុមេធ​វង្ស ។ ថ្នាក់​ចត្វា​មាន ២០ គឺ ១-ព្រះ​ធម្ម​វិបស្សនា; ២-ព្រះ​សមាធិ​ធម្ម; ៣-ព្រះ​ញាណ​កោសល; ៤-ព្រះ​សិរី​សង្គាម​មុនី; ៥-ព្រះ​សិរី​វិសុទ្ធិ; ៦-ព្រះ​ធម្ម​វង្សា; ៧-ព្រះ​ញាណ​សំវរ; ៨-ព្រះ​វិន័យ​សំវរ; ៩-ព្រះ​ឥន្ទ​មុនី; ១០-ព្រះ​ទេព​មុនី; ១១-ព្រះ​វិន័យ​មុនី; ១២-ព្រះ​ទេព​សត្ថា; ១៣-ព្រះ​សីល​សំវរ; ១៤-ព្រះ​គម្ភីរត្ថេរ; ១៥-ព្រះ​អរិយ​មគ្គញ្ញាណ; ១៦-ព្រះ​វិភទ្ទញ្ញាណ; ១៧-ព្រះ​បវរ​សត្ថា; ១៨-ព្រះ​ញាណ​វិសុទ្ធិ​វង្ស; ១៩-ព្រះ​ធម្ម​វិសុទ្ធិ​វង្ស; ២០-ព្រះ​បិដក​ធម្ម ។ សមណ​សក្ដិ​ទី​រាជា​គណៈ​ក្នុង​តំណែង​ខាង​គណៈ​ធម្ម​យុត្តិក​និកាយ ថ្នាក់​ឯក​មាន ២ គឺ ១-ព្រះ​មង្គល​ទេពាចារ្យ; ២-ព្រះ​ពុទ្ធាចារ្យ ។ ថ្នាក់​ទោ​មាន ៣ គឺ ១-ព្រះ​មហា​ព្រហ្ម​មុនី; ២-ព្រះ​ធម្ម​ឧត្តម; ៣-ព្រះ​អរិយ​កស្សប ។ ថ្នាក់​ត្រី​មាន ៤ គឺ ១-ព្រះ​អរិយ​វង្ស; ២-ព្រះ​ធម្ម​កវី​វង្ស; ៣-ព្រះ​ញាណ​រង្សី; ៤-ព្រះ​មហា​វីរ​វង្សាចារ្យ ។ ថ្នាក់​ចត្វា​មាន ១២ គឺ ១-ព្រះ​បទុម​វង្សា; ២-ព្រះ​ធម្ម​មុនី; ៣-ព្រះ​វជិរ​មេធា; ៤-ព្រះ​អរិយ​មុនី; ៥-ព្រះ​ទេព​មោលី; ៦-ព្រះ​ធម្មត្ថេរ; ៧-ព្រះ​អមរាភិរក្ខិត; ៨-ព្រះ​មហា​រាជ​ធម្ម; ៩-ព្រះ​រតន​មុនី; ១០-ព្រះ​ធម្ម​ត្រ័យ​លោកាចារ្យ; ១១-ព្រះ​ធម្ម​វរោត្តម; ១២-ព្រះ​ញាណ​វីរិយៈ ។ រួម​សមណ​សក្ដិ​ព្រះ​រាជា​គណៈ​ក្នុង​តំណែង​ទាំង ៤ ថ្នាក់ គឺ​ខាង​គណៈ​មហា​និកាយ​៣៥, ខាង​គណៈ​ធម្ម​យុត្តិក​និកាយ មាន ២១ ត្រូវ​ជា ៥៦ ។ ព្រះ​សង្ឃ​នាយក ឬ សម្ដេច​ព្រះ​សង្ឃ​រាជ ទាំង​ពីរ​ព្រះ​អង្គ​និង​ព្រះ​រាជា​គណៈ​ក្នុង​តំណែង​ទាំង ៥៦ អង្គ​នេះ សុទ្ធ​តែ​ព្រះ​មហា​ក្សត្រិយ៍​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​តែង​តាំង​ដោយ​ព្រះ​រាជ​ក្រឹត្យ ។
  5. សមណី ( ន.នាមសព្ទ ) [សៈម៉ៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝមណី) សមណៈ​ស្រី, ស្ត្រី​អ្នក​បួស; ដូនជី​ឬ​យាយជី ។
  6. សមណុត្តមាភិសេក ( ន.នាមសព្ទ ) [សៈម៉ៈណុត-តៈម៉ាភិសែក]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សមណ + ឧត្តម + អភិសេក; ឝ្រមណ + ឧត្តម + អភិឞេក) ការ​អភិសេក​ឲ្យ​ឡើង​ជា​សមណៈ​ខ្ពង់ខ្ពស់​គឺ​ការ​អភិសេក​សមណៈ​ឲ្យ​ឡើង​ជា សម្ដេច​សង្ឃ ។
  7. សមណុទ្ទេស ( ន.នាមសព្ទ ) [សៈម៉ៈណុត-ទេស]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< សមណ + ឧទ្ទេស “ការ​សម្ដែង; ការ​ស្មាន”; ឝ្រមណ + ឧទ្ទេឝ) សាមណេរ​កំលោះ​ឬ​សាមណេរ​ចាស់ (ដែល​គេ​ស្មាន​ថា​ជា​ភិក្ខុ); បុរាណ​ហៅ សាមណេរ​គ្រោង ឬ នេន​គ្រោង (ក្នុង​ព្រះ​វិន័យ ហៅ​សាមណេរ​ទួទៅ) ។
  8. សមណោគ្រួ ( ន.នាមសព្ទ ) [សៈម៉ៈ--]   ( ស.សៀម ( ភាសាសៀម ) )
    (ប្រើជា សាំមះនោគ្រ្វ័ អ. ថ. ស័ម-ម៉ៈណូខ្រួ) ចំនួន​ប្រជាជន​ក្នុង​ដែន​​ឬ​ក្នុង​ប្រទេស​នីមួយ​ៗ; ការ​រួប​រួម​ចំនួន​មនុស្ស : បញ្ជី​សមណោ​គ្រួ បញ្ជី​ប្រាប់​ចំនួន​ប្រជាជន​ចំណុះ​ស្រុក (ប្រើ​ជា សាំមណោ​គ្រួ ក៏​មាន; សព្វ​ថ្ងៃ​នេះ​មិន​ប្រើ​ទេ) ។
Headley's Khmer-English Dictionary
  1. សមណ ( n ) [saʔmaʔnaʔ]   - detail »
    one who follows the Dharma, one who strives to live in accord with Buddhist principles; (young) Buddhist monk; ascetic, wanderer, recluse
  2. សមណី ( n ) [saʔmaʔnəy]   - detail »
    nun (Buddh.)
  3. សមណុត្តមាភិសេក ( n ) [saʔmaʔnottaʔmaapʰiʔsaek]   - detail »
    installation / inauguration of the chief Buddhist patriarch
  4. សមណុទ្ទេស ( n ) [saʔmaʔnotteih]   - detail »
    senior novice monk, old novice monk
  5. សមណោគ្រួ ( n ) [saʔmaʔnaokruə]   - detail »
    census, population


Prohok Solutions @2017 : Learn Khmer | Khmer Calendar