Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សាមី

Chuon Nath's Khmer-Khmer Dictionary
  1. សាមី ( ន.នាមសព្ទ ) [--ម៉ី ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្វាមិន៑) ម្ចាស់, ម្ចាស់​របស់; ប្តី; ចៅហ្វាយ, នាយ ។
    - សាមី​ការ ម្ចាស់​ការ, អ្នក​ដើម​ការ ។
    - សាមី​ខ្លួន ឬ - សាមី​រូប ម្ចាស់​ខ្លួន, ខ្លួន​គេ ។
    - សាមី​ជន ជន​ជា​ម្ចាស់​របស់​អ្វី​មួយ; ជន​ដែល​បាន​នូវ​មុខ​តំណែង, នូវ​យស​សក្ដិ​ជាដើម ដោយ​មាន​លិខិត​ជា​សំអាង ។
    - សាមី​ទាន ទាន​ដែល​ជា​ម្ចាស់​លើ​អស់​ទ្រព្យ, ទាន​ដ៏​ឧត្តម ។
    - សាមី​បរិភោគ (បា. សាមិ--) ការ​បរិភោគ​ចតុប្បច្ច័យ ដោយ​បាន​ពិចារណា​តាម​លំអាន​បច្ចយ​សន្និស្សិត​សីល​ឥត​ខ្វះ​ចន្លោះ (ព. វិ. ពុ.) ។
    - សាមី​បុណ្យ ម្ចាស់​បុណ្យ, អ្នក​ដើម​បុណ្យ ។
    - សាមី​ភ័ក្តិ ឬ - ស្វាមី​ភ័ក្តិ សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់​ចំពោះ​ម្ចាស់, ចំពោះ​ចៅហ្វាយ​នាយ ឬ​ចំពោះ​ប្តី ។
    - សាមី​ភគិនី (បា. សាមិ--) បង​ស្ត្រី​ឬ​ប្អូន​ស្ត្រី, ចំពោះ​ចៅហ្វាយ​នាយ ឬ​ចំពោះ​ប្តី ។
    - សាមី​ភគិនី (បា. សាមិ--) បង​ស្រី​ឬ​ប្អូន​ស្រី​របស់​ប្តី ។ល។
  2. សាមី ( អា. និ.អាយតនិបាត ) [--ម៉ី ]   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​អាយត​និបាត​ពួក​ទី ៦ មាន​ពាក្យ​ប្រើ​ថា នៃ, របស់, ផង ... ដូច​ជា ផ្ទះ​នៃ​ខ្ញុំ, សេះ​របស់​ខ្ញុំ, គោ​ផង​ប្អូន​ខ្ញុំ; ហៅ សាមី​សម្ពន្ធ ក៏​បាន (ព. វ.) ។
  3. សាមីចិ ( គុ.គុនសព្ទ ) [--ម៉ី-ចិ ]   ( បា.បាលី​ ( បាលីភាសា ) )
    ដែល​ត្រឹម​ត្រូវ, ប្រពៃ, សម​គួរ, គួរ​គាប់, មិន​ឆ្គង ។
    - សាមីចិ​កម្ម កិច្ច​ការ​ត្រឹម​ត្រូវ; ការ​គោរព, ការ​គប្បី ។
    - សាមីចិ​បដិបត្តិ បដិបត្តិ​ត្រឹម​ត្រូវ ។
    - សាមីចិ​បដិបទា បដិបទា​ប្រពៃ ។
    - សាមីចិ​បដិបន្ន អ្នក​បដិបត្តិ​ត្រឹម​ត្រូវ (បើ​ស្ត្រី​ជា សាមីចិ​បដិបន្នា) ។
    - សាមីចិ​វត្ត វត្ត​បដិបត្តិ​ត្រឹម​ត្រូវ ។
    - សាមីចិ​វាចា ឬ--វាទ សម្ដី​ត្រឹម​ត្រូវ, ពាក្យ​គោរព, ពាក្យ​គួរ​សម ។
    - សាមីចិ​វាទី អ្នក​ដែល​ប្រើ​សម្ដី​គួរ​សម​ជានិច្ច ។ ប្រើ​ស្ត្រី​ជា សាមីចិ​វាទិនី ។
    - សាមីចិ​សាសន៍ ឬ --សាសនា ពាក្យ​ប្រៀន​ប្រដៅ​ដែល​គួរ​គោរព, ពាក្យ​ប្រៀន​ប្រដៅ​ត្រឹម​ត្រូវ ។ល។
  4. សាមីសម្ពន្ធ [សាម៉ី​សំព័ន ឬ--សំព័ន-ធៈ ]
    ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាមី ២ អា. និ. ។
  5. សាមី​រូប ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ម្ចាស់​ខ្លួន, ខ្លួន​របស់​ម្ចាស់​ផ្ទាល់ ។
Headley's Khmer-English Dictionary
  1. សាមី ( n ) [saaməy]   - detail »
    owner, master, proprietor; chief; husband; interested party, subject (of an investigation)
  2. សាមី ( n ) [saaməy]   - detail »
    possessive particle
  3. សាមីចិ ( adj ) [saaməyceʔ]   - detail »
    to be proper, well behaved; accurate, correct, right


Prohok Solutions @2017 : Learn Khmer | Khmer Calendar