Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សា

Chuon Nath's Khmer-Khmer Dictionary
  1. សា ( កិ.កិរិយាសព្ទ )
    មូរ​ឡើង​វិញ : សា​កន្ទេល ។ កើប​ឡើង​វិញ : សា​ស្រូវ ។ ត្រឡប់​វិញ : សា​មក​វិញ, ដើរ​សា​ចុះ​សា​ឡើង ។ រើ​ឈឺ​ឡើង​វិញ : សា​ឈឺ​ឡើង​វិញ ។ និយាយ​ថ្លែង​ពី​ទុក្ខ​ឬ​ថ្លែង​ពី​ទុក្ខ​ទោស​ដែល​កន្លង​ហួស​ទៅ​ហើយ, មាន​ដំណើរ​គួរ​ឲ្យ​រង្កៀស​ចិត្ត, ដើម្បី​អ្នក​ស្ដាប់​ដឹង​ច្បាស់; និយាយ​សើ​រើ​ពី​ទុក្ខ​ឬ​ទោស​របស់​ខ្លួន : និយាយ​សា​ទុក្ខ, សា​ទុក្ខ​សា​ទោស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារទុក្ខ>សារទុក្ខ ក្នុង​ពាក្យ សារ ១ ន. ផង) ។ និយាយ​ជា​ថ្មី​ទៀត​ឬ​និយាយ​សើ​រើ​ថែម​ទៀត : សា​និយាយ​ម្ដង​ទៀត ។ រើ​ធ្វើ​ជា​ថ្មី​ទៀត : សា​ធ្វើ​ជា​ថ្មី ។ ន. ដំណើរ​ត្រឡប់​ទៅ​មក​ឬ​ចុះ​ឡើង; ដង, គ្រា, ត្រឡប់; បក : ដើរ​មួយ​សា, មួយ​សា​ពីរ​សា ។
  2. សា ( ន.នាមសព្ទ )
    ស្រូវ​ឬ​ដំណាំ​ពួក​ខ្លះ ដែល​ដុះ​លូត​លាស់​ត​ពី​គល់​ចាស់​ឬ​ពី​ជញ្រ្ជាំង​ស្រស់ : សា​ស្រូវ, សា​ឪឡឹក ។ ប្រើ​ដូច​ជា គុ. ក៏​បាន : ស្រូវ​សា, ឪឡឹក​សា ។ ឈ្មោះ​ជំងឺ​ខ្យល់​ពួក​មួយ ចាប់​សត្វ​ចតុប្បាទ​មាន​គោ​ក្របី​ជាដើម : ជំងឺ​សា, សា​ថាប់ ។ ឈ្មោះ​ម្ហូប​មួយ​ប្រភេទ ជា​គូ​គ្នា​នឹង​ភ្ងា : សា​ត្រី​ក្អែក ។ ក្រពះ​មូត្រ​សត្វ​ពួក​ខ្លះ មាន​សំពោច, ឆ្លក​ជាដើម : សា​សំពោច ។
    - បែក​សា បែក​ក្រពះ​មូត្រ ។ ព. ប្រ. និយាយ​បែក​សា ឬ បែក​សា​យាមោ និយាយ​បែក​ពី​នេះ​ហើយ​ពី​នោះ​ទៀត ល្ហល្ហាច​ស្ទើរ​រក​ទី​ចប់​គ្មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បែក ផង) ។
    - ឈ្លោះ​បែក​សា ឈ្លោះ​ប្រកែក​ជជែក​បូរបាច់​ឮ​ខ្លាំង​ៗ​ដណ្ដើម​យក​ផ្លូវ​ត្រូវ​តែ​រៀង​ខ្លួន ។ បែក​ការ​ខ្ចរខ្ចាយ​សាយ​សុស : ដំណើរ​នុ៎ះ​វា​បែក​សា​ខូច​អស់​ទៅ​ហើយ !
  3. សាក ( កិ.កិរិយាសព្ទ )
    ចម្លង​យក​បែប​ឲ្យ​ដូច​ភាព​ដើម : សាក​យក​ក្បាច់​ប្រាសាទ​បន្ទាយ​ស្រី ។ ល្បង​មើល​ឲ្យ​ដឹង, ពិសោធ​មើល : សាក​មើល​ឲ្យ​ដឹង​សិន, យក​របស់​នុះ​មក​សាក​គ្នា​មើល, ជាង​សាក​មាស ។
  4. សាក ( កិ.កិរិយាសព្ទ )
    កាត់​សំបក​មែក​ឈើ​ក្រឡឹង​ជុំ​វិញ​ប្រវែង​ប្រហែល​១ ធ្នាប់​ឬ​យ៉ាង​វែង​ត្រឹម ២​ធ្នាប់ (លៃ​តាម​ទំហំ​មែក​ឈើ) ហើយ​យក​ស្រកី​ដូង​ខ្ចោប​ដី​ក្តោប​រុំ​ព័ទ្ធ​ជុំ​វិញ ចង​រឹត​ចុង​របុំ​ខាង​ក្រោម​ខាង​លើ​ឲ្យ​តឹង​ណែន, ចោះ​គូទ​បំពង់​ស៊ក​កំណាត់​សំពត់​ដែល​ត្របាញ់​ឲ្យ​ចូល ដាក់​ទឹក​ក្នុង​បំពង់​ចង​បន្តោក​ពី​លើ ឲ្យ​ទឹក​ស្រក់​មក​លើ​របុំ​ដី ឲ្យ​ដី​សើម​ជានិច្ច​កុំ​ឲ្យ​ស្ងួត, លុះ​ដល់​មែក​ឈើ​នោះ​ដុះ​ឫស​ចាក់​ទម្លុះ​របុំ​ស្រកី​ដូង​ចេញ​មក​ក្រៅ ឃើញ​ថា​ឫស​នោះ​ចាស់​ល្មម​កាត់​បាន​ហើយ អ្នក​សាក​ត្រូវ​កាត់​ផ្តាច់​យក​មក​កប់​នៅ​ដី​សើម, ត្រូវ​បំប៉ន​ឲ្យ​ដី​នោះ​សើម​ជានិច្ច គឺ​ផ្សាំ​ឲ្យ​មែក​សាក​រស់​លាស់​ស្រួល​ហើយ​សឹម​យក​ទៅ​ដាំ; ធ្វើ​បែប​នេះ​ហៅ​ថា សាក គឺ​សាក​មែក​ឈើ​ឲ្យ​ដុះ​ឫស ។ មួយ​បែប​ផ្សេង​ទៀត បង្កប់​មែក​ឬ​ដើម​ឈើ​ពួក​ខ្លះ​មាន​ដើម​ម្លិះ​ជាដើម ដែល​ងាយ​ដុស​ឫស​ឲ្យ​កប់​ទៅ​ក្នុង​ដី លុះ​ឈើ​នោះ​ដុះ​ឫស​ហើយ ក៏​កាត់​យក​មក​ផ្សាំ​ឬ​ដាំ​សម្រេច​តែ​ម្ដង, ធ្វើ​បែប​នេះ​ក៏​ហៅ សាក ដែរ (បារ. Marcotter) : សាក​មែក​ល្មុត, សាក​មែក​សែដា, សាក​ដើម​ម្លិះ​លា... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំបៅ>បំបៅ និង ផ្សាំ ទៀត​ផង) ។
  5. សាក ( ន.នាមសព្ទ )
    (ស. សរសេរ ទ្រាក អ. ថ. សាក) រូប, រាង, រូប​រាង នៃ​មនុស្ស​សត្វ​ដែល​ស្លាប់​ហើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តាយសាក>តាយសាក ផង) ។
    - សាក​ខ្មោច រូប​បុគ្គល​ស្លាប់ ។
    - សាក​ឆ្អឹង រាង​ឆ្អឹង ។
    - សាក​សព រូប​រាង​សព ។
    - សាក​អសុភ រូប​អសុភ (រូប​មនុស្ស​សត្វ​ដែល​ស្លាប់​ស្អុយ) ។
  6. សាក --
    (មើល​ក្នុង​ពាក្យ សាកៈ) ។
  7. សាកច្ឆា ( ន.នាមសព្ទ ) [សា-ក័ច-ឆា ]   ( បា.បាលី​ ( បាលីភាសា ) )
    (< សហ “ជាមួយ” ឬ សម្មា “ដោយ​ប្រពៃ, ត្រឹម​ត្រូវ” + កថា “ពាក្យ, សម្ដី”) ការ​សន្ទនា​គ្នា; ការ​ជជែក​ពិគ្រោះ​គ្នា​រក​ខុស​រក​ត្រូវ, រក​សេចក្ដី​ពិត; ការ​ប្រឹក្សា​ពិគ្រោះ​គ្នា​ពី​ធម៌​អាថ៌ : ធ្វើ​សាកច្ឆា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្ម​សាកច្ឆា>ធម្ម​សាកច្ឆា ផង) ។
  8. សាកត្រាក ( គុ.គុនសព្ទ ) or សាកប៉ត្រាក
    ដែល​ធ្លាក់ ឬ​យុល​កន្រ្តាក ឬ​ក៏​រយាក​ចុះ​ក្រោម : មែក​ឈើ​យុល​សាកត្រាក, សក់​សាកប៉ត្រាក ។
  9. សាកន្ទេល ( ន.នាមសព្ទ )
    ឈ្មោះ​បទ​ភ្លេង​ខ្មែរ​បុរាណ​មួយ​មេ​សម្រាប់​លេង​នៅ​ពេល​បញ្ចប់​ពិធី​មង្គល​ការ​អាពាហ៍​ពិពាហ៍ ឬ​បញ្ចប់​ពិធី​បុណ្យ​ធំ​ៗ​ដែល​គេ​ធ្វើ​យូរ​ថ្ងៃ, លុះ​លេង​ភ្លេង​នេះ​ចប់​ហើយ​គេ​សា​កម្រាល​មាន​កន្ទេល​ជាដើម : ភ្លេង​សា​កន្ទេល ។
  10. សាកប៉ត្រាក
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាកត្រាក) ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. សា ( n ) [saa]   - detail »
    kind of Cambodian fish salad
  2. សា ( n ) [saa]   - detail »
    (urinary) bladder (esp. of animals such as civets, ducks)
  3. សា ( n ) [saa]   - detail »
    tank, self-propelled gun

    Reference: សាកុំបា
  4. សា ( v ) [saa]   - detail »
    to roll something up (e.g. a mat); to pick / gather up (what has been spread out), collect; to turn something over; to bring in something; to expose to the sun
  5. សា ( v ) [saa]   - detail »
    to recur (as an illness); to review; to do again, repeat eg. រៀនសាឡើងវិញ to review from the beginning
  6. សា ( n ) [saa]   - detail »
    new sprout (from an old root).
  7. សា ( v ) [saa]   - detail »
    to sprout anew
  8. សា ( n ) [saa]   - detail »
    time, occurrence; edition.
  9. សា ( adv ) [saa]   - detail »
    one time, just once eg. អាន​ឲ្យ​ច្រើនសា to read many times
  10. សា [saa]   - detail »

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar