Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សាទរ

Chuon Nath's Khmer-Khmer Dictionary
  1. សាទរ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [--ទ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< សហ “ព្រម, ជា​មួយ” + អាទរ “សេចក្ដី​អើពើ, សេចក្ដី​គោរព, ការ​យក​ចិត្ត​ទុក​ដាក់”) ការ​សម្ដែង​សេចក្ដី​អើពើ, គោរព; សេចក្ដី​រាក់ទាក់, រួសរាយ : មាន​សាទរ, ទទួល​ភ្ញៀវ​ដោយ​សាទរ​វាទី ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សាទៈរៈ, ដូច​ជា
    - សាទរ​កថា ឬ --វាចា សម្ដី​រាក់ទាក់, រួសរាយ; សម្ដី​សម្ដែង​សេចក្ដី​គោរព ។
    - សាទរ​ភាព ភាព​នៃ​សេចក្ដី​គោរព; ការ​រាក់ទាក់, រួសរាយ ។ សាទរ អ្នក​ពោល​ពាក្យ​សាទរ (បើ​ស្ត្រី​ជា សាទរ​វាទិនី) ។ល។
Headley's Khmer-English Dictionary
  1. សាទរ ( v ) [saatɔɔ]
    to pay one's respects, present one's good wishes / compliments, do honor to, celebrate; to agree with pleasure, be enthusiastic; to empathize with, rejoice with; to be courteous.
  2. សាទរ ( n ) [saatɔɔ]
    approval, praise; respect; goodness, kindness, sympathy; enthusiasm


Prohok Solutions @2017 : Learn Khmer | Khmer Calendar