Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បាច

Chuon Nath's Khmer-Khmer Dictionary
  1. បាច ( ន.នាមសព្ទ )
    លើក​ជះ, សាច, ប្រាយ : បាច​ទឹក, បាច​អង្ករ, បាច​លាជ, បាច​ផ្កា ។
  2. បាចសរ ( ន.នាមសព្ទ )
    ឈ្មោះ​ល្បែង​លេង​ទឹក​មួយ​ប្រភេទ​សម្រាប់​ពួក​ក្មេង​លេង​បាច​ទឹក​មុជ​ទឹក​ចាប់​ញៀច​គ្នា គឺ​ក្មេង​ម្នាក់​បាច​ទឹក​ទៅ​រក​ក្មេង​ម្នាក់​ដោយ​ស្រែក​ថា បាចសរ ! ហើយ​មុជ​គេច​ក្នុង​ទឹក, ក្មេង​ម្នាក់​ដែល​មិន​មុជ​ទឹក​នោះ​ប្រុង​ចាប់​ញៀច, បើ​ឃើញ​ងើប​ត្រង់​ជិត​ខ្លួន ក៏​ស្ទុះ​ទៅ​ចាប់​ស្លឹក​ត្រចៀក​ជាប់​ស្រែក​ថា ញៀច!, បើ​អ្នក​មុជ​ងើប​នោះ​គេច​រួច​ក៏​ខាន​ញៀច : លេង​បាចសរ, ល្បែង​បាចសរ (ល្បែង​បាច​ទឹក​សរ​រក​គ្នា) ។
  3. បាចិត្តិយៈ ( ន.នាមសព្ទ ) [ប៉ាចិត-តិ យ៉ៈ]   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​អាបត្តិ​ពួក​មួយ (ក្នុង​អាបត្តិ ៧ កង) ជា​ទោស​សម្រាប់​ភិក្ខុ ឬ​ភិក្ខុនី​ក្នុង​ព្រះ​ពុទ្ធ​សាសនា (ព. វិ. ពុ.) ។
  4. បាច់ ( ន.នាមសព្ទ )
    សំណុំ​អ្វី​ៗ​ដែល​គេ​ចង​រួម​គ្នា​មិន​ឲ្យ​រាត់រាយ : អំពៅ ៥ បាច់, ឧស ១ បាច់ ។ កាស ១ បាច់ កាស​ចំនួន ១០ ត្រណោត, ក្នុង​១​ត្រណោត​មាន​កាស ១០ តៀន, ក្នុង ១ តៀន​មាន​កាស ៦០ គឺ​ចំនួន ២ សេន (មើល​ក្នុង​ពាក្យ ទៀន ២ ឬ តៀន ន. ទៀត​ផង) ។ ប្រើ​តែ​ក្នុង​សម័យ​ចាយ​កាស ។
  5. បាច់ ( និ.និបាតសព្ទ )
    និបាត​សព្ទ​មាន​អត្ថន័យ​ថា ត្រូវតែ, ពុំគួរ​ខាន (ជា​វេវ, នៃ​ពាក្យ ចាំបាច់ ២ និ.) ជា​ពាក្យ​សម្រាប់​និយាយ​ប្រកប​ជាមួយ​នឹង​ពាក្យ​បដិសេធ កុំ, មិន, ពុំ, ឥត : កុំបាច់​អី, កុំបាច់​ទៅ, មិន​បាច់​ទេ, មិន​បាច់​ហៅ​គេ​ឲ្យ​មក​ទេ; ពុំ​បាច់​ឡើយ, ពុំ​បាច់​ឲ្យ​ទៀត​ឡើយ; ឥត​បាច់​ទេ, ឥត​បាច់​និយាយ​ទៀត​ទេ ។
Headley's Khmer-English Dictionary
  1. បាច ( v ) [baac]   - detail »
    to scatter, sprinkle, sow, spread by throwing handfuls; to scoop / bail out
  2. បាចិត្តិយៈ ( n ) [paacəttəyeaʔ]   - detail »
    kind of punishment for Buddhist monks
  3. បាច់ ( n. & clf. ) [bac]   - detail »
    bunch, bundle (of sugarcane, firewood), sheaf (of corn) eg. ឧសមួយបាច់ one bundle of firewood
  4. បាច់ ( v ) [bac]   - detail »
    to trouble, bother, worry, concern oneself
  5. បាច់ ( adj ) [bac]   - detail »
    to be necessary, worthwhile, to one's advantage (used chiefly with the negative particles such as កុំ, មិន, ពុំ to mean `don't worry, it's of no importance, it's not necessary, it's not worth troubling yourself')
    Eg. ពុំបាច់ឡើយ: Never mind.


Prohok Solutions @2017 : Learn Khmer | Khmer Calendar