Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សហ

Chuon Nath's Khmer-Khmer Dictionary
  1. សហ ( និ.និបាតសព្ទ ) [សៈហៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    មួយ​អន្លើ, ព្រម, ព្រម​ដោយ, ព្រម​ទាំង, ជា​មួយ, ជា​មួយ​គ្នា, ជា​មួយ​នឹង, រួម​គ្នា, រួម​ជា​មួយ, ដំណាល​គ្នា ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​បាន​តាម​គួរ​ដល់​ការ​ប្រកប :
    - សហ​ករណ៍ មាន​អត្ថន័យ​ដូច​គ្នា​នឹង សហ​កម្ម ដែរ ប៉ុន្តែ​សព្វ​ថ្ងៃ​ប្រើ​សំដៅ​យក​ក្រុម​ហ៊ុន​ឬ​អង្គការ​ដែល​ប្រមូល​ផ្តុំ​ជន​អ្នក​បង្កើត​ផល​ផ្សេង​ៗ ឬ​អ្នក​ទទួល​ទិញ ដើម្បី​យក​កម្រៃ​មក​ចែក​គ្នា​តាម​សម​គួរ​ដល់​ប្រាក់​ដើម ដែល​បាន​ចូល​ហ៊ុន ឬ​តម្លៃ​ដែល​សមាជិក​ម្នាក់​ៗ​បាន​ទិញ (ពុំ​មែន​ជា​ជំនួញ​ទេ) : បង្កើត​សហ​ករណ៍, ទិញ​អីវ៉ាន់​នៅ​សហ​ករណ៍ ។
    - សហ​ការី អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា, អ្នក​ព្រួត​គ្នា​ជួយ​ធ្វើ​កិច្ច​ការ​ណា​មួយ; ភ្នាក់ងារ​ក្នុង​មុខ​តំណែង​រាជការ​ជាដើម : នាយ​ការិយាល័យ និង លេខាធិការ ជា​សហ​ការី​នៃ​នាយក​ក្រសួង; លោក​រដ្ឋ​មន្រ្តី​ព្រម​ទាំង​សហ​ការី​បាន​អញ្ជើញ​ទៅ​ជួប​ជុំ​ជា​អធិបតី ក្នុង​ពិធី​បុណ្យ​នោះ​ដែរ; ព្រះ​បាឡាត់​គណ, ព្រះ​វិន័យ​ធរ​គណ, ព្រះ​ធម្ម​ធរ​គណ, ព្រះ​សមុហ៍​គណ​និង​លេខាធិការ​គណ ជា​សហ​ការី​នៃ​ព្រះ​មេ​គណ, ព្រះ​មេ​គណ​គ្រប់​ខែត្រ អាច​មាន​ឋានានុក្រម​ទី​ព្រះ​គ្រូ​ជា​សហ​ការី​ផង​ដែរ​ក៏​បាន ។ (ឥត្ថី, សហ​ការិនី) ។
    - សហ​កីឡា ការ​លេង​ជា​មួយ​គ្នា, ការ​រួម​ល្បែង​ជា​មួយ ។
    - សហ​គមន៍ (--គំ) ការ​ទៅ​ជា​មួយ, ដំណើរ​ជា​មួយ​គ្នា ។ ប្រជុំ​ភូមិ​ឬ​តំបន់​អ្នក​ស្រុក​ប្រកប​មុខ​របរ​ចូល​គ្នា,... : បង្កើត​ឲ្យ​មាន​សហ​គមន៍ ។
    - សហ​គមនាគមន៍ (--គៈ-មៈនាគំ) ការ​ទៅ​មក​ជា​មួយ ។
    - សហ​គាមី អ្នក​ដែល​ទៅ​ជា​មួយ (បើ​ស្ត្រី​ជា សហ​គាមិនី) ។
    - សហ​គ្រាស គ្រឹះ​ស្ថាន​ឬ​អង្គការ​ជា​របស់​រាជការ​ឬ​របស់​ឯក​ជន សម្រាប់​ទទួល​ធ្វើ​ការ​ធំ​ៗ ដូច​ជា​ស្ថាបនា​ស្ពាន, ថ្នល់​ជាដើម : សហ​គ្រាស​ទទួល​ធ្វើ​ស្ពាន, ប្រគល់​មុខ​សំណង់​នោះ​ទៅ​ឲ្យ​សហ​គ្រាស ។
    - សហ​គ្រិន ម្ចាស់​សហ​គ្រាស, ជន​អ្នក​កាន់​កាប់​សហ​គ្រាស ។
    - សហ​ចរ អ្នក​ដើរ​ជា​មួយ, អ្នក​ដែល​ជា​គ្នា​ក្នុង​ការ​ដើរ​ផ្លូវ (បើ​ស្ត្រី​ជា សហ​ចារិកា) ។
    - សហ​ចារី អ្នក​ប្រព្រឹត្ត​ធម៌​ឬ​ច្បាប់​ជាមួយ, អ្នក​មាន​ការ​ប្រព្រឹត្ត​ត្រូវ​គ្នា (បើ​ស្ត្រី​ជា សហ​ចារិនី) ។
    - សហជៈ ដែល​កើត​នៅ​ពេល​ជា​មួយ​គ្នា​ឬ​ដំណាល​គ្នា; អ្នក​កើត​រួម​ផ្ទៃ​ជា​មួយ (បង​ប្អូន​បង្កើត បើ​ស្ត្រី​ជា សហជា) ។
    - សហ​ជាត អ្នក​ដែល​កើត​ក្នុង​ថ្ងៃ​ខែ​ឆ្នាំ​ដំណាល​គ្នា (បើ​ស្ត្រី​ជា សហ​ជាតា) ។
    - សហ​ជីវិន ឬ - សហ​ជីវី អ្នក​ដែល​មាន​អាយុ​ស្រប​គ្នា, គូកន; ជន​អ្នក​ចូល​សមាគម​ជាមួយ​គ្នា (បើ​ស្ត្រី​ជា សហ​ជីវិនី) ។
    - សហ​ធម្មចារី អ្នក​ប្រព្រឹត្ត​ធម៌​ជាមួយ, អ្នក​កាន់​ច្បាប់​ត្រូវ​គ្នា (សហ​ចារី); បើ​ស្ត្រី​ជា សហ​ធម្មចារិនី ។
    - សហ​ធម្មិក អ្នក​ប្រព្រឹត្ត​ធម៌​ជាមួយ, អ្នក​ប្រព្រឹត្ត​ធម៌​ត្រូវ​គ្នា ។ ភិក្ខុ, ភិក្ខុនី, សិក្ខមានា, សាមណេរ, សាមណេរី ទាំង ៥ ពួក​នេះ ហៅ សហ​ធម្មិក ឬ សហ​ធម្មិកា, ប៉ុន្តែ​ក្នុង​សម័យ​ឥឡូវ​នៅ​មាន​តែ​ភិក្ខុ​និង​សាមណេរ (ព. ពុ.) ។
    - សហ​ធម៌ ធម៌​ឬ​ច្បាប់​សម្រាប់​កាន់​ត្រូវ​គ្នា ។
    - សហ​បាន ការ​ផឹក​ជា​មួយ​គ្នា ។
    - សហ​បាលន៍ ឬ --បាលី (--បាល ឬ--ប៉ាល៉ី) ការ​រួម​រក្សា, ការ​គ្រប់គ្រង​រួម​គ្នា ។
    - សហ​បាលី​ប្រទេស ឬ --រដ្ឋ ប្រទេស​ឬ​ដែន​ផ្សេង​ៗ​គ្នា ដែល​រួប​រួម​ការ​គ្រប់គ្រង​រាជការ​ជា​មួយ​គ្នា ។
    - សហ​បុត្ត ឬ --បុត្រ ព្រម​ទាំង​កូន, ជាមួយ​នឹង​កូន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បិតា​សហ​បុត្រ ចិត្ត​បរិសុទ្ធ​ទាំង​ពីរ​នាក់ កាន់​សីល​ប្រាំ​ជៀងជាក់ ឥត​រអាក់​រអួល​ឡើយ ។
    - សហប្បវេណី ឬ--ប្រពៃណី បវេណី​ជាមួយ​គ្នា, ទំនៀម​ទម្លាប់​ត្រូវ​គ្នា; ស្រុក​ឬ​ប្រទេស​ដែល​មាន​ទំនៀម​ទម្លាប់​ត្រូវ​គ្នា ។
    - សហ​ប្រតិបត្តិការ ការ​បំពេញ​កិច្ចការ​រួម ការ​ពួត​ដៃ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជួយ​ធ្វើ​កិច្ចការ​ណា​មួយ : ធ្វើ​សហ​ប្រតិបត្តិការ ។
    - សហ​ពន្ធន៍ ឬ --ព័ន្ធន៍ (--ពន់ ឬ--ពាន់) ការ​ចង​ភ្ជាប់​ជាមួយ​គ្នា ។
    - សហ​ពន្ធុ (--ព័ន-ធុ) ព្រម​ទាំង​ផៅ​ពង្ស; ផៅ​ពង្ស​ជាមួយ​គ្នា ។ សហ​ភាព ភាព​ជា​មួយ​គ្នា​ឬ​ត្រូវ​គ្នា, ការ​រួប​រួម​ឬ​ប្រមូល​ផ្តុំ​ជា​មួយ​គ្នា ។
    - សហ​ភោជ ការ​បរិភោគ​ជា​មួយ​គ្នា ។
    - សហ​វាស ការ​នៅ​ជាមួយ, ការ​នៅ​ផ្ទះ ឬ ភូមិ​ជាមួយ ។
    - សហ​វាសី អ្នក​ដែល​នៅ​ជា​មួយ, អ្នក​នៅ​ផ្ទះ​ឬ​ភូមិ​ជាមួយ (បើ​ស្ត្រី​ជា សហ​វាសិនី) ។
    - សហ​សយ្យា ឬ --សេយ្យា (--សៃយ៉ា) ការ​ដេក​ជាមួយ ។
    - សហ​ហាសនៈ (--សៈន៉ៈ) ការ​សើច​សប្បាយ​ជាមួយ​គ្នា ។
    - សហាលាប (--ល៉ាប; សំ. បា. < សហ + អាលាប “ការ​ចរចា”) ការ​និយាយ​រក​គ្នា, ការ​និយាយ​រាក់ទាក់​ទៅ​វិញ​ទៅ​មក​រក​គ្នា ។
    - សហោទរ (សំ. បា. < សហ + ឧទរ “ផ្ទៃ”) បង-ប្អូន​រួម​ឧទរ​ជាមួយ, បង​ឬ​ប្អូន​រួម​មាតា​មួយ ។ល។
  2. សហ --
    (មើល​ក្នុង​ពាក្យ សហ) ។
  3. សហសា ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, និ.និបាតសព្ទ ) [សៈហៈសា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដោយ​រហ័ស, យ៉ាង​ឆាប់, ភ្លាម, ភ្លែត, ផ្លោត; ទាន់​ចិត្ត; ទាន់​ហន់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មុន​ធ្វើ​ត្រូវ​គិត រិះរេ​ពិនិត្យ កុំ​សហសា ភ្លាម​ភ្លែត​ហួស​ពេក ច្រើន​តែ​ពុំ​ជា បើ​មាន​គ្នីគ្នា ត្រូវ​ប្រឹក្សា​សិន ។
  4. សហស្ស ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) ) [សៈហ័ស-សៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សហស្រ) ចំនួន​ពាន់, ពាន់ (១.០០០) ។ គុ. ច្រើន, អនេក (ហៅ អនេកត្ថ​សំខ្យា) ។
    - សហស្ស​គុណ ដែល​មាន​គុណ​ភាព​ច្រើន :
    - ថ្នាំ​សហស្ស​គុណ ថ្នាំ (តែ​មួយ​មុខ) ដែល​ប្រើ​រម្ងាប់​រោគ​បាន​ច្រើន​ប្រភេទ (សម្មតិ​វោហារ) ។ ឈ្មោះ​ឈើ​មួយ​ប្រភេទ ពួក​ល្ហុង​ខ្វង, ស្លឹក​ឆែក​រាក់​ៗ​សម្បុរ​ស្វាយ, ដើម​ទាប​ៗ​ជាង​ល្ហុង​ខ្វង (សម្មតិ​វោហារ) ។
    - សហស្ស​ន័យន៍, --នេត្ត ឬ--នេត្រ អ្នក​ដឹង​ការណ៍​ច្រើន (ព. ប្រ.) គឺ​អ្នក​ដែល​អាច​ពិចារណា​ឃើញ​ការណ៍​កំបាំង​យ៉ាង​ច្រើន​បាន​ភ្លាម​ៗ (ព្រះ​ឥន្រ្ទ); ហៅ សហ​ស្រាក្ស ក៏​បាន (សំ.; បា. សហស្សក្ខ) ។
    - សហស្ស​បទី (--ប៉ៈ--) សត្វ​មាន​ជើង​ច្រើន, ម្រើម​ព្រះ ។
    - សហស្ស​បទី​ជាតិ ជាតិ​សត្វ​មាន​ជើង​ច្រើន, សត្វ​ពួក​ម្រើម​ព្រះ (ហៅ សហស្ស​បទី​សត្ត ឬ --សត្វ ក៏​បាន) ។
    - សហស្ស​រង្សី អ្នក​មាន​រស្មី​ច្រើន (ព្រះ​អាទិត្យ) ។ល។
  5. សហស្ស --
    (មើល​ក្នុង​ពាក្យ សហស្ស) ។
  6. សហា --
    (មើល​ក្នុង​ពាក្យ សហ) ។
  7. សហាយ ( ន.នាមសព្ទ ) [សៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    សម្លាញ់, មិត្ត​សម្លាញ់; អ្នក​ដែល​ទៅ​ឬ​មក​ជាមួយ, អ្នក​ជូន, អ្នក​កំដរ, គ្នា, អ្នក​ដែល​ជា​គ្នា (បើ​ស្ត្រី​ជា សហាយិកា) ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​សំដៅ​សេចក្ដី​ផ្សេង​ថា “បុរស​ស្ត្រី​ដែល​ដើរ​ហើរ​ឬ​ដែល​ខូច​កាច​នឹង​គ្នា” : មាន​សហាយ មាន​ស្រី​ឬ​មាន​ប្រុស​ជា​អ្នក​ប្រព្រឹត្ត​ស្មន់​អន្ធករ​នឹង​គ្នា ។
    - សហាយ​កំណាន់ សហាយ​ដែល​ជា​កំណាន់​ចិត្ត ។
    - សហាយ​ស្មន់ សហាយ​ដែល​ខូច​កាច​នឹង​គ្នា​ដល់​បែក​ការ​ត្រូវ​បង់​ប្រាក់​ពិន័យ​មុខ​ស្មន់ ។ ប្រើ​ជា កិ. ក៏​បាន : សហាយ​នឹង​គ្នា ដើរ​ហើរ​នឹង​គ្នា, ខូច​កាច​នឹង​គ្នា ។ល។
  8. សហាយិកា
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សហាយ) ។
  9. សហារ ( គុ.គុនសព្ទ ) [សៈ--] or សាហារ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សហឞ៌ “ច្រណែន, ឫស្យា”; សហសា “រហ័ស, រួសរាន់, ដោយ​ប្រញាប់”) កាច, សហាវ; ព្រហើន; រហ័ស​ខឹង, ហៃ​ខឹង; ដែល​ច្រណែន, ឫស្យា : ខ្ញុំ​លា​ត្រង់​ចិត្ត​សហារ​សហាវ​អស្ចារ្យ បន្ទន់​ក្រ​បាន (កាព្យ​បណ្ឌិត ជ័យ ក្នុង​សិលា​ចារឹក​បុរាណ) ។
  10. សហាវ ( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [សៈហាវ]   ( បា.បាលី​ ( បាលីភាសា ) )
    ដែល​រហ័ស, រួស​រាន់, ដោយ​ប្រញាប់, ដែល​ច្រណែន, ឫស្សា, ព្រហើន, កោង​កាច, រហ័ស​ខឹង, ដែល​ច្រណែន ។

1   2   Next >>

Headley's Khmer-English Dictionary
  1. សហ [saʔhaʔ-]   - detail »
    prefixed element in Indic loan-words; it usually has the meaning of `unity, community, commonality'
  2. សហកម្ម ( n ) [saʔhaʔkam]   - detail »
    collective work, collaboration; community, commonality
  3. សហករណិក ( n ) [saʔhaʔkaʔraʔnək]   - detail »
    fellow-worker, collaborator
  4. សហករណ៍ ( n ) [saʔhaʔkɑɑ]   - detail »
    cooperative (organization)
  5. សហការ ( n ) [saʔhaʔkaa]   - detail »
    collaboration, coordination.
  6. សហការ ( v ) [saʔhaʔkaa]   - detail »
    to cooperate, coordinate, collaborate
  7. សហការី ( n ) [saʔhaʔkaarəy]   - detail »
    fellow worker, colleague, associate; collaborator
  8. សហកាល ( adj ) [saʔhaʔkaal]   - detail »
    to be contemporary, relating to the same period of time
  9. សហកីឡា ( n ) [saʔhaʔkəylaa]   - detail »
    group / team sport
  10. សហក្បដ ( n ) [saʔhakbɑt]   - detail »
    conspiracy

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar