Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្លោក

Chuon Nath's Khmer-Khmer Dictionary
  1. ស្លោក ( គុ.គុនសព្ទ )
    ស្វិត​ជាំ​ដោយ​ចំហាយ​ក្ដៅ : ស្លឹក​ឈើ​ស្លោក ។ ស្លោក​មុខ (ព. ប្រ.) ឡើង​មុខ​ស្ពាន់​អែ​ស្រពោន​ស្រពាប់ : ដៀល​ស្លោក​មុខ, ភ័យ​ស្លោក​មុខ ។
  2. ស្លោក ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឝ្លោក; សិលោក) សេចក្ដី​សរសើរ, ពាក្យ​សរសើរ; ពាក្យ​កាព្យ​សម្រាប់​សូត្រ​សរសើរ​គុណ; ឆន្ទ, គាថា ជា​ភាសា​សំស្រ្កឹត​ឬ​បាលី; កេរ្តិ៍​ឈ្មោះ​ល្អ ។ ខ្មែរ​ច្រើន​ប្រើ​សំដៅ​ពាក្យ​រៀល​សម្រាប់​ទាយ​លក្ខណៈ​មនុស្ស​ជាដើម ដូច​ជា ជំហរ​សិង្ហ សម្លឹង​ខ្លា សំឡេង​ស្អា ភ្នែក​មាន់​ព្រៃ (ទាយ​ថា មនុស្ស​ម្នាក់​បើ​ប្រកប​ព្រម​ដោយ​លក្ខណៈ​ទាំង ៤ យ៉ាង​នេះ ជា​អ្នក​មាន​បុណ្យ មាន​អំណាច​ចិត្ត​មុត) ។ មាន​ពាក្យ​សុភាសិត​ថា កុំ​យក​ពាក្យ​ស្លោក​ផ្ទឹម​នឹង​គម្ពីរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្លោក និង សិលោក ផង) ។
  3. ស្លោក ( ន.នាមសព្ទ )
    ថង់​សម្រាប់​ច្រក​បាត្រ : ស្លោក​បាត្រ; បាត្រ​របស់​ខ្ញុំ​ករុណា​មាន​តែ​ស្លោក​ឥត​យោគ ។
Headley's Khmer-English Dictionary
  1. ស្លោក ( adj ) [slaok]   - detail »
    to be withered, wilted; faded.
  2. ស្លោក ( v ) [slaok]   - detail »
    to lose face
  3. ស្លោក ( n ) [slaok]   - detail »
    saying, motto, slogan; (distinguishing) mark; praising, eulogy
  4. ស្លោក ( n ) [slaok]   - detail »
    bag / sack in which the rice bowl of a monk is carried
  5. ស្លោក ( n ) [slaok]   - detail »
    greeting, greeting speech; compliment, reputation
  6. ស្លោក ( n ) [slaok]   - detail »
    couplet / stanza / rhymed sentences used in palmistry to predict the character of an individual


Prohok Solutions @2017 : Learn Khmer | Khmer Calendar