Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វេរ

Chuon Nath's Khmer-Khmer Dictionary
  1. វេរ ( កិ.កិរិយាសព្ទ )
    ប្រគល់​ឬ​ប្រគេន​អ្វី​ៗ ឲ្យ​ដោយ​បញ្ចេញ​វាចា​ថា តាម​គ្នា (ព. ពុ.) : វេរ​ភត្ត, វេរ​កុដិ, វេរ​សាលា​ប្រគេន​ជំនុំ​សង្ឃ ។ វេរ​ចង្ហាន់​សង្ឃ ឈ្មោះ​របៀប​មង្គល​ការ​មួយ​យ៉ាង ធ្វើ​ដោយ​ពិធី​វេរ​ភត្ត និង​គ្រឿង​បរិក្ខារ​ប្រគេន​ភិក្ខុ​សង្ឃ : រៀប​មង្គល​ការ​វេរ​ចង្ហាន់​សង្ឃ ។
  2. វេរ ( កិ.កិរិយាសព្ទ )
    ងាក​បែរ​ទ្រេត​ឬ​បញ្ឆៀង, ងាក​បែរ​រេ : សសរ​វេរ, ដើម​ឫស្សី​ត្រូវ​ខ្យល់​ខ្លាំង វេរ​មក​លើ​ផ្លូវ, ទូក​វេរ ។
    - វៀច​វេរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វៀច) ។
  3. វេរ ( ន.នាមសព្ទ )
    ដំណើរ​យក​វេន​គ្នា, ដំណើរ​ធ្វើ​ការ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ម្តង​ម្នាក់ : យក​វេរ, ជំពាក់​វេរ​គេ, សង​វេរ​គេ (និយាយ​តាម​ទម្លាប់​ដោយ​ស្រុក, អ្នក​ស្រុក​ខ្លះ​និយាយ​ថា យក​ដៃ, ជំពាក់​ដៃ​គេ, សង​ដៃ​គេ) ។
  4. វេរប្បដិវេរ ( ន.នាមសព្ទ ) [វេ-រុ័ប-ប៉ៈ-ដិ-វេ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វៃរ + ប្រតិ + វៃរ) ដំណើរ​ចង​ពៀរ​តប​ពៀរ, ការ​ចង​ពៀរ​ម្តង​ម្នាក់ គឺ​ការ​ដែល​អ្នក​មួយ​ចង​ពៀរ​ទៅ​រក​ហើយ អ្នក​មួយ​ត្រឡប់​ចង​ពៀរ​មក​រក​វិញ : វេរប្បដិវេរ​ជា​អំពើ​នាំ​ឲ្យ​បាន​សេចក្ដី​ទុក្ខ​វិនាស​ម្តង​ម្នាក់ មួយ​មុន​មួយ​ក្រោយ... ។
  5. វេរភាព ( ន.នាមសព្ទ ) [--រៈភាប]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វេរភាវ; វៃរតា ឬ វៃរ + ភាវ) ភាវៈ​នៃ​ពៀរ; ភាព​របស់​បុគ្គល​ជា​សត្រូវ​នឹង​គ្នា ។
  6. វេរមណី ( ន.នាមសព្ទ ) [--រៈមៈនី]   ( បា.បាលី​ ( បាលីភាសា ) )
    គំនិត​ដែល​តាំង​ផ្គង​នឹង​វៀរ; ការ​វៀរ, ការ​តម; ការ​វៀរ​ចាក​ទុច្ចរិត ។
  7. វេរម្ភវាត ( ន.នាមសព្ទ ) [--រ័ម-ភៈ--]   ( បា.បាលី​ ( បាលីភាសា ) )
    ខ្យល់​វល់​គឺ​ខ្យល់​ដែល​បក់​ពី​ទិស​ផ្សេង​ៗ​ប្រសព្វ​គ្នា; ខ្យល់​កំបុត​ត្បូង ។
  8. វេរវេគ ( ន.នាមសព្ទ ) [--រៈវេក ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វៃរ--) កម្លាំង​ពៀរ; កម្លាំង​ឬ​សន្ទុះ​របស់​សត្រូវ ។
  9. វេរា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វេរ; វៃរ) ពៀរ : មាន​វេរា​នឹង​គ្នា; សូម​ស្មារលា កុំ​ឲ្យ​មាន​វេរា​ត​ទៅ​មុខ​ទៀត សុំ​ឲ្យ​ចប់​អស់​ត្រឹម​ប៉ុណ្ណឹង​ទៅ​ចុះ !
  10. វេរិ --
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេរី) ។

1   2   Next >>

Headley's Khmer-English Dictionary
  1. វេរ ( v ) [vei]   - detail »
    to incline, lean, veer, deviate from.
  2. វេរ ( adj ) [vei]   - detail »
    to be bent, lopsided
  3. វេរ ( v ) [vei]   - detail »
    to give a gift to a monk, bestow, confer
    Eg. ... រួចវេរភត្តាហារ ប្រគេនព្រះសង្ឃ: then they give food to the monks.
  4. វេរ ( n ) [vei]   - detail »
    helping each other in some job, taking turns to help one another (esp. with harvesting); turn, tour (e.g. of duty)
  5. វេរប្បដិវេរ ( n ) [veirappaʔdeʔvei]   - detail »
    reciprocal hostility
  6. វេរមណី ( n ) [veireaʔmeaʔnii]   - detail »
    abstaining from, abstinence, avoidance
  7. វេរម្ភវាត ( n ) [veiroampʰeaʔviet]   - detail »
    hurricane
  8. វេរវេគ ( n ) [veireaʔveik]   - detail »
    degree of hostility, strength of enmity
  9. វេរា ( n ) [veirie]   - detail »
    hatred, hostility, enmity; revenge; predestined misfortune (caused by past actions)
  10. វេរិ   - detail »
    See: វេរី

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar