Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពិសម័យ

Chuon Nath's Khmer-Khmer Dictionary
  1. ពិសម័យ ( ន.នាមសព្ទ ) [ពិសៈម៉ៃ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (វិស្មយ; វិម្ហយ) សេចក្ដី​អស្ចារ្យ, ហេតុ​ដែល​គួរ​ឲ្យ​លាន់​មាត់​ស្ងើច; សេចក្ដី​រីករាយ, តម្រេក, សេចក្ដី​ស្រឡាញ់, ស្នេហា : មាន​ពិសម័យ ។ ខ្មែរ​ច្រើន​ប្រើ​ជា គុ. សំដៅ​សេចក្ដី​ថា “គួរ​ឲ្យ​ស្រឡាញ់, គួរ​ឲ្យ​ស្ងើច, គួរ​ឲ្យ​ជាប់​ចិត្ត​ភ្លេច​ខ្លួន” : ប្អូន​ពិសម័យ, កែវ​ពិសម័យ, ស្ងួន​ពិសម័យ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា ពិស្ម័យ ជិត​ប្រភព​ដើម​ជាង) : ឱ​កែវ​ពិស្ម័យ បង​នឹក​អាល័យ ប្អូន​រាល់​វេលា ចុះ​ហេតុ​ដូច​ម្ដេច ក៏​មាស​ស្ងួន​ភ្ងា ពុំ​ចេញ​វាចា មួយ​ម៉ាត់​មក​រក ?
Headley's Khmer-English Dictionary
  1. ពិសម័យ ( n ) [pɨhmay]   - detail »
    love, happiness, inclination.
  2. ពិសម័យ ( adj ) [pɨhmay]   - detail »
    to be lovable, beloved
    Eg. កែវ​ពិសម័យ: (My) beloved one
  3. ពិសម័យ ( adj ) [pɨhmay]   - detail »
    to be awesome, astonishing, wonderful.
  4. ពិសម័យ ( n ) [pɨhmay]   - detail »
    awe, wonder; strangeness, uncommonness; extravagance


Prohok Solutions @2017 : Learn Khmer | Khmer Calendar