Khmer Dictionary: វិកតិ
Chuon Nath's Khmer-Khmer Dictionary
-
វិកតិ
( ន.នាមសព្ទ ) [--កៈតិ] or វិក័តិ (--កាត់) ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វិកតិ; វិក្ឫតិ) ការធ្វើប្លែក; ការធ្វើឲ្យផ្សេងគ្នា; អ្វីៗដែលចម្លែក; បែប, បែបយ៉ាង; គ្រឿង ។
- ទន្តវិក័តិ (ទ័ន-ត--) របស់ដែលរំលេចដោយភ្លុក, គ្រឿងប្រកបភ្លុក ។
- បុប្ផវិក័តិ (--បុប-ផៈ--) ផ្កាផ្សេងៗ ដែលយកមកដាក់ចម្រុះរំលេច ។
- មាលាវិក័តិ មាលាដែលរំលេចផ្កាផ្សេងៗ ។ល។
- គិហិវិក័តិ របស់ដែលគ្រហស្ថប្រើប្រាស់ ឬរបស់សម្រាប់គ្រហស្ថប្រើប្រាស់ តាមផ្ទះលំនៅ ។ ព. ផ្ទ. សង្ឃិក ឬ សង្ឃិកៈ (ព. វិ. ពុ.) ។
-
វិកតិកត្តា
( ន.នាមសព្ទ ) [--កៈតិ-ក័ត-តា] ( បា.បាលី ( បាលីភាសា ) )
ពាក្យក្នុងវេយ្យាករណ៍មាននាទីឬដំណើរស្មើគ្នានឹងពាក្យដែលសម្រេចអំពើ, ប្រើពាក្យថា “ជា--” ឬ “ដែលជា--” នាំមុខនាមសព្ទ : អ្នកប្រាជ្ញជាបុគ្គលមានខន្តី; សេះជាសត្វខ្លាំងលុបមាត្រ; ដែកជាលោហធាតុមានប្រយោជន៍ច្រើន ។ ខ្មែរប្រើពាក្យថា ទោះជា ក៏បាន : ទោះជាវត្ថុអ្វីក៏ដោយ ។
-
វិកតិកម្ម
( ន.នាមសព្ទ ) [--កៈតិ-ក័ម] ( បា.បាលី ( បាលីភាសា ) )
ពាក្យក្នុងវេយ្យាករណ៍មាននាទីឬដំណើរស្មើគ្នានឹងពាក្យដែលជាអំពើ, ប្រើពាក្យថា “ជា--” ឬ “ដែលជា--” ជាគ្រឿងសម្គាល់ : កុំលេងបៀ ដែលជាល្បែងនាំឲ្យហិនហោចទ្រព្យធនខូចកេរ្តិ៍ឈ្មោះ ។
-
វិកតិកា
( ន.នាមសព្ទ ) [--កៈតិ--] ( បា.បាលី ( បាលីភាសា ) )
អាសនៈដែលឆ្លាក់ឬគូរវិចិត្រដោយរូបពាឡម្រឹគមានរូបសីហៈនិងរូបខ្លាធំជាដើម : គ្រែវិកតិកា, កៅអីវិកតិកា ។
-
វិកតិកាសនៈ
( ន.នាមសព្ទ ) [--កៈតិកាសៈន៉ៈ] ( បា.បាលី ( បាលីភាសា ) )
(វិកតិកា + អាសន) ដូចគ្នានឹង វិកតិកា ដែរ ។
Headley's Khmer-English Dictionary
-
វិកតិ
( n ) [viʔkaʔteʔ] - detail »
differentiation, differing, dissimilarity, anything that is strange or different; kind, style; product; tool, device
-
វិកតិកត្តា
( n ) [viʔkaʔteʔkattaa] - detail »
equative verb
-
វិកតិកម្ម
( n ) [viʔkaʔteʔkam] - detail »
relative particle / pronoun
-
វិកតិកា
( n ) [viʔkaʔteʔkaa] - detail »
seat or bed that is decorated with sculptures or pictures of wild animals
-
វិកតិកាភេទ
( n ) [viʔkaʔteʔkaapʰeit] - detail »
rescission, annulment (of contract owing to a mistake or misrepresentation)
-
វិកតិកាសនៈ
- detail »
See: វិកតិ