Khmer Dictionary: ល្ហ
Chuon Nath's Khmer-Khmer Dictionary
-
ល្ហ
( គុ.គុនសព្ទ )
or រហ
ដែលមានលំហទូលាយឥតមានអ្វីទើសទែង : វាលល្ហ ។ ដែលមានលំអានឆ្លុងឬស្នាមក្រឡាញ : ឆ្ការផ្លូវល្ហ; មុខសស្រ្តល្ហ ។
- ល្ហល្ហាច ល្ហមើលទៅឃើញរាចល្ហាច : ទឹកឡើងចូលវាលល្ហល្ហាច ។
- ល្ហល្ហេវ ល្ហធ្លុងត្លេវ, ល្ហស្រឡះត្លេវ : វាលល្ហល្ហេវ ។
-
ល្ហក
( ប.បរិវារសព្ទ )
or រហក
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ច្រក ថា :
- ច្រកល្ហក ច្រកតូចធំ ឬច្រកដែលបត់បែន, កេលកុង, ក្រវិចក្រវៀន ។
-
ល្ហក់
( គុ.គុនសព្ទ )
or រហក់
(ពហុ.) ដែលសុទ្ធតែកំពុងលូតលាស់ ឬដែលសុទ្ធតែកំពុងនៅក្មេងស្រលួតស្រឡះ : ត្រឡាចបោះទងល្ហក់; នៅក្មេងល្ហក់ ។
- ល្ហក់ល្ហាវ ដែលសុទ្ធតែកំពុងលូតលាស់ខ្ពស់ស្រឡះ ឬដែលសុទ្ធតែនៅក្មេងកំពុងដកកម្ពស់ : ដើមឈើល្ហក់ល្ហាវ; ក្មេងល្ហក់ល្ហាវ ។ ច្រើនប្រើក្នុងកាព្យ ដូចជា : រូបរាងខ្ពស់ស្រាវ នៅក្មេងល្ហក់ល្ហាវ ពាក់អាវសមប្រាណ កំពុងខំរៀន ដោយក្តីសុខសាន្ត មុខជានឹងបាន ចំណេះថ្នាក់ខ្ពស់ ។ បែបអ្នកដឹងគុន ដឹងបាបដឹងបុណ្យ ដឹងធម៌សម្បុរស មាតាបិតា នឹងបានក្រេបរស គួរគាប់ទាំងអស់ របស់កូននេះ ។
-
ល្ហាច
( គុ.គុនសព្ទ )
or រហាច
ដែលរាចរាយ ឬសាយរាយពេញពាសមើលទៅឃើញស្ងាច : ទឹកល្ហាច ។ ព. ប្រ. សម្ដីល្ហាច សម្ដីរាយពពាយឬភរភាយមិនចេះអស់មិនចេះហើយ ។ ល្ហាចល្ហ ឬ ល្ហល្ហាច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ល្ហ) ។ ព. ប្រ. សម្ដីល្ហាចល្ហ ឬ ល្ហល្ហាច សម្ដីរាយពពាយឬភរភាយល្ហឥតទើសទាក់។
- ល្ហាចល្ហឹម ឬ
- ល្ហឹមល្ហាច ដែលសាយរាយល្ហឹមលន្លឹម : ទឹកសាយពេញវាលល្ហាចល្ហឹម ។
-
ល្ហាល
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រហាល) ។
-
ល្ហិតល្ហៃ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រហិតរហៃ) ។
-
ល្ហឹម
( គុ.គុនសព្ទ )
ដែលវាលធ្លុងត្លេវវែងលន្លឹម : ទឹកឡើងចូលវាលល្ហឹម ។ ល្ហឹមល្ហាច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ល្ហាច) ។
-
ល្ហុង
( ន.នាមសព្ទ )
ដំណាំមួយប្រភេទ មានផ្កាផ្លែចេញតាមគល់ធាងខ្លី, មានច្រើនប្រភេទគឺ ល្ហុងស៊ីផ្លែ ឬហៅត្រឹមតែ ល្ហុង ក៏បាន មានសំណុំដើមធំ ស្លឹកធំៗឆែកជ្រៅៗ ធាងវែងៗ មានប្រហោង ផ្លែធំៗ ប្រើជាអាហារបានតាមគួរដល់ការប្រកប : សម្លល្ហុង, បុកល្ហុង, បរិភោគល្ហុងទុំ ។
- ល្ហុងខ្ញែ (ស. លះហុ់ង អ. ថ. ល៉ៈហ៊ុង) ដើមតូចបែកមែកសាងញ៉ាង ស្លឹកឆែកៗ តែរាក់ៗតូចៗជាងល្ហុងស៊ីផ្លែធាងខ្លីៗ ផ្លែច្រាញៗជាចង្កោមៗ គ្រាប់សម្បុរពពាស សម្រាប់ស្លប្រេង ហៅថា ប្រេងល្ហុង ឬ ប្រេងស្អិត ។
- ល្ហុងខ្វង ដើមស្រលួត បែកមែកច្រើន ស្លឹកតូចៗឥតឆែកជ្រៅ ធាងខ្លីៗឥតប្រហោង ផ្លែមូលៗរលីង, កាត់ដើមដាំដុះ សម្រាប់ដាំធ្វើរបង, គ្រាប់ស្លប្រេងបាន : របងល្ហុងខ្វង។
-
ល្ហុង
( ន.នាមសព្ទ )
ឈ្មោះស្វាយមួយប្រភេទ ពួកស្វាយល្ហួតប៉ុន្តែផ្លែតូចជាង : ស្វាយល្ហុង ។
-
ល្ហួត
( ន.នាមសព្ទ )
ឈ្មោះស្វាយមួយប្រភេទ ផ្លែធំៗវែងៗ កាលនៅខ្ចីមានរសជូរបន្តិចបន្តួច ដល់ទុំផ្អែមត្រជាក់ : ញាំស្វាយល្ហួត ។
Headley's Khmer-English Dictionary
-
ល្ហ
( adj )
[lhɑɑ]
- detail »
to be (wide) open; deserted, empty; vast, spacious, roomy; cleared, clear (without any obstacles), passable (as a road)
-
ល្ហក
- detail »
See: រហក -
ល្ហក់
- detail »
See: រហក់ -
ល្ហង់
- detail »
See: រហង់ -
ល្ហប
- detail »
See: រហប -
ល្ហាច
- detail »
See: រហាច -
ល្ហាច់
( adj )
[lhac]
- detail »
(of women) to be trashy, have loose virtue / morals
-
ល្ហាល
- detail »
See: រហាល -
ល្ហិចល្ហៀង
- detail »
See: រហិចរហៀង -
ល្ហិត
- detail »
See: រហិត