Khmer Dictionary: រហិត
Chuon Nath's Khmer-Khmer Dictionary
-
រហិត
( គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលទៅប្រាសហើយ, ដែលទទេឬមិនមាន; ដែលថយ, ខ្សោយ, អន់ : បញ្ញារហិត, ព្យាយាមរហិត, កម្លាំងរហិត ។
-
រហិតរហៃ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
អស់កម្លាំងរសេះរសោះឬធេងធោង : អស់កម្លាំងរហិតរហៃ (និយាយថា ល្ហិតល្ហៃ ក៏មាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រហិត ផង) ។
Headley's Khmer-English Dictionary
-
រហិត
( adj )
[rɔhət]
- detail »
to be weak, weakened; exhausted; empty