Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រដ្ឋ

Chuon Nath's Khmer-Khmer Dictionary
  1. រដ្ឋ ( ន.នាមសព្ទ ) [រ័ត, បើ​ប្រើ​ជា​បទ​សមាស​រៀង​ជា​ខាង​ដើម​សព្ទ​ឯ​ទៀត អ. ថ. រ័ត-ឋៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (រាឞ្រ្ត) ដែន, ប្រទេស; អ្នក​នៅ​ក្នុង​ដែន, រាស្រ្ត, ប្រជា​ជន ។
    - រដ្ឋ​កម្ម, រដ្ឋ​ការ, រដ្ឋ​កិច្ច ឬ - រដ្ឋ​ក្រឹត្យ ការ​ឬ​កិច្ច​សម្រាប់​ដែន​ឬ​សម្រាប់​ប្រទេស, កិច្ច​ការ​របស់​រាស្រ្ត ។
    - រដ្ឋ​ធម្មនុញ្ញ ឬ - រដ្ឋ​ធម្មនូញ្ញ ច្បាប់​បញ្ញត្ត​សម្រាប់​ប្រទេស​នីមួយ​ៗ, ច្បាប់​ទុក​ជា​គោល​ចារឹក​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ​នីមួយ​ៗ ដែល​សភា​បាន​បញ្ញត្ត​តែង​តាំង​ឡើង ។
    - រដ្ឋ​ធានី ទី​ក្រុង​ធំ​របស់​ប្រទេស​នីមួយ​ៗ ជា​ទី​តាំង​នៃ​រដ្ឋាភិបាល​ឬ​ជា​ទី​នៅ​នៃ​ប្រមុខ​របស់​ប្រទេស ។
    - រដ្ឋ​នាយក ឬ - រដ្ឋាធិបតី, រដ្ឋាភិបាល អ្នក​ត្រួតត្រា​ដែន, អ្នក​គ្រប់គ្រង​រក្សា​ប្រទេស (តំណាង​ក្សត្រិយ៍​ទ្រង់​រាជ្យ); ព្រះ​រាជា ។
    - រដ្ឋ​បាល អ្នក​រក្សា​ដែន​ឬ​ប្រទេស; ក្រសួង​រាជការ​កាន់​កាប់​កិច្ច​ការ​ក្នុង​ប្រទេស ជា​គូ​គ្នា​នឹង​តុលាការ : មន្ត្រី​ខាង​រដ្ឋ​បាល, ក្របខ័ណ្ឌ​ខាង​រដ្ឋបាល ។
    - រដ្ឋ​បាលន៍ ការ​រក្សា​ដែន​ឬ​ប្រទេស ។
    - រដ្ឋ​បុរស បុរស​អ្នក​ទំនុក​បម្រុង​ប្រទេស, បុរស​អ្នក​មាន​ចំណេះ​ចេះ​រក្សា​ប្រទេស ។
    - រដ្ឋប្បវេណី (រ័ត-ឋ័ប-ប៉ៈវេនី) បវេណី​សម្រាប់​ដែន; ឈ្មោះ​ច្បាប់​បញ្ញត្ត​អំពី​ដំណើរ​កិច្ច​ការ​និង​សណ្ដាប់ធ្នាប់​របៀប​របប​ផ្សេង​ៗ​តាម​បវេណី​របស់​ប្រជា​ជន​ក្នុង​ប្រទេស​ដែល​នៅ​ក្នុង​ឱវាទ​នៃ​រាជ​បញ្ញត្តិ ។
    - រដ្ឋ​ប្រសាន្តិ​ភាព ឬ - រដ្ឋ​សន្តិ​ភាព ការ​ស្ងប់​ដែល​មាន​ក្នុង​ដែន, សេចក្ដី​សុខ​សាន្ត​របស់​ប្រជា​ជន ។
    - រដ្ឋ​ប្រសាសន៍ ការ​ប្រិត​ប្រៀន​ប្រជា​ជន​ឲ្យ​ស្ថិត​នៅ​ក្នុង​អំណាច​ច្បាប់, ការ​គ្រប់គ្រង​ប្រទេស ។
    - រដ្ឋ​ប្រសាសន​ន័យ ឬ - រដ្ឋ​ប្រសាសនោបាយ ការ​ដឹក​នាំ​ឬ​ឧបាយ​ណែនាំ​ឲ្យ​ប្រជា​ជន​ស្ថិត​នៅ​ក្នុង​អំណាច​ច្បាប់; វិជ្ជា​ឬ​បែប​បទ​ជា​គោល​ចារឹក​សម្រាប់​គ្រប់​គ្រង​ប្រទេស ។
    - រដ្ឋ​ប្រហារ ការ​ចាប់​ចង​រំលំ​អ្នក​គ្រប់​គ្រង​រដ្ឋ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត ដើម្បី​កាន់​កាប់​អំណាច​ខ្លួន​ឯង, អំពើ​របស់​អ្នក​កាន់​កាប់​អំណាច​ដែល​ទម្លាយ​បង់​ចោល​នូវ​របប​គ្រប់​គ្រង​រដ្ឋ ដើម្បី​ឡើង​កាន់​កាប់​អំណាច​ខ្លួន​ឯង​វិញ ដោយ​ខ្លួន​មិន​ពេញ​ចិត្ត​ចំពោះ​របៀប​គ្រប់​គ្រង​ពី​មុន : ធ្វើ​រដ្ឋ​ប្រហារ ។
    - រដ្ឋ​មណ្ឌល មណ្ឌល​របស់​ដែន, ប្រទេស​ទាំង​មូល, រដ្ឋ​មន្ត្រី មន្ត្រី​អ្នក​ទំនុក​បម្រុង​ស្រុក​ទេស, មន្ត្រី​ដែល​នាយក​អ្នក​កាន់​អំណាច​នីតិ​ប្រតិបត្តិ​ បាន​ជ្រើស​រើស​ឡើង​ដើម្បី​ត្រួតត្រា​មុខ​តំណែង​រាជការ ធំ​ៗ​របស់​រដ្ឋ : រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌, រដ្ឋ​មន្ត្រី​ក្រសួង​ធម្ម​ការ; ការ​ប្រឹក្សា​អំពី​ការ​រក្សា​ឬ​ទំនុក​បម្រុង​ប្រទេស ។
    - រដ្ឋ​លេខាធិការ លេខាធិការ​របស់​រដ្ឋ​គឺ​មន្ត្រី​ជាន់​ខ្ពស់​ដែល​មាន​មុខ​តំណែង​ជា​រដ្ឋ​មន្ត្រី ។
    - រដ្ឋ​លេខាធិការដ្ឋាន ទីស្ដីការ​នៃ​រដ្ឋ​លេខាធិការ ។
    - រដ្ឋ​វាសី អ្នក​នៅ​ក្នុង​រដ្ឋ, អ្នក​អាស្រ័យ​នៅ​ក្នុង​ដែន (ឥត្ថី. រដ្ឋវាសិនី) ។
    - រដ្ឋ​សភា ទី​ប្រជុំ​ប្រឹក្សា​ការ​សម្រាប់​ប្រទេស; សាលា​សម្រាប់​ប្រជុំ​ប្រឹក្សា​ការ​ទំនុក​បម្រុង​ឬ​គ្រប់​គ្រង​រក្សា​ស្រុក​ទេស ។
    - រដ្ឋ​សភាធីបតី ឬ - រដ្ឋ​សភា​នាយក អធិបតី​នាយក​នៃ​រដ្ឋ​សភា ។
    - រដ្ឋ​សីមា ព្រំ​ប្រទល់​របស់​រដ្ឋ​គឺ​ទី​ខ័ណ្ឌ​នៃ​ដែន​ដី​របស់​រដ្ឋ​ដែល​នៅ​ជិត​ជាប់​គ្នា ។
    - រដ្ឋាករ អា​ករ​របស់​រដ្ឋ; កន្លែង​រាជការ​ទទួល​បន្ទុក​ខាង​ហូត​ពន្ធដារ​ផ្សេង​ៗ ។ល។ ប្រើ​ជា​បទ​សមាស​រៀង​ខាង​ចុង​សព្ទ​ដទៃ​ក៏​បាន, ដូច​ជា : កម្ពុជ​រដ្ឋ (--រ័ត) ដែន​កម្ពុជា, ប្រទេស​ខ្មែរ ។
    - ចុល្ល​រដ្ឋ (ចុលល៉ៈរ័ត) ដែន​ឬ​ប្រទេស​តូច ។
    - មហា​រដ្ឋ ដែន​ឬ​ប្រទេស​ធំ ។
    - សាន្តិ​រដ្ឋ ដែន​ឬ​ប្រទេស​ដែល​មាន​សេចក្ដី​សុខ​សាន្ត ។ល។
  2. រដ្ឋការ ( ន.នាមសព្ទ ) [រ័ត-ឋៈ ការ]   ( បា.បាលី​ ( បាលីភាសា ) )
    ការងារ ឬ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​សម្រាប់​បម្រើ​រដ្ឋ ឬ​ប្រទេស​ជាតិ ។ គេ​ប្រើ​ពាក្យ​នេះ​ប្រើ​សម្រាប់​ប្រទេស​ដែល​គ្មាន​ព្រះ​មហាក្សត្រ​គ្រងរាជ្យ ។
Headley's Khmer-English Dictionary
  1. រដ្ឋ ( n ) [roat, roattʰaʔ-]   - detail »
    state, nation; population, people (of a country) (often used in contrast to រាជ to refer to a republic; e.g. រាជទូត `royal embassy,' រដ្ឋទូត `embassy of a republic or other non-royal governmental system')
  2. រដ្ឋាករ ( n ) [roattʰaakɑɑ]   - detail »
    tax (levied by the state); tax collection point; internal revenue office
  3. រដ្ឋាធិបតី   - detail »
    See: រដ្ឋនាយក
  4. រដ្ឋាភិបាល ( n ) [roattʰaapʰiʔbaal]   - detail »
    government, regime


Prohok Solutions @2017 : Learn Khmer | Khmer Calendar