Khmer Dictionary: ល្ហក
Chuon Nath's Khmer-Khmer Dictionary
-
ល្ហក
( ប.បរិវារសព្ទ )
or រហក
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ច្រក ថា :
- ច្រកល្ហក ច្រកតូចធំ ឬច្រកដែលបត់បែន, កេលកុង, ក្រវិចក្រវៀន ។
-
ល្ហក់
( គុ.គុនសព្ទ )
or រហក់
(ពហុ.) ដែលសុទ្ធតែកំពុងលូតលាស់ ឬដែលសុទ្ធតែកំពុងនៅក្មេងស្រលួតស្រឡះ : ត្រឡាចបោះទងល្ហក់; នៅក្មេងល្ហក់ ។
- ល្ហក់ល្ហាវ ដែលសុទ្ធតែកំពុងលូតលាស់ខ្ពស់ស្រឡះ ឬដែលសុទ្ធតែនៅក្មេងកំពុងដកកម្ពស់ : ដើមឈើល្ហក់ល្ហាវ; ក្មេងល្ហក់ល្ហាវ ។ ច្រើនប្រើក្នុងកាព្យ ដូចជា : រូបរាងខ្ពស់ស្រាវ នៅក្មេងល្ហក់ល្ហាវ ពាក់អាវសមប្រាណ កំពុងខំរៀន ដោយក្តីសុខសាន្ត មុខជានឹងបាន ចំណេះថ្នាក់ខ្ពស់ ។ បែបអ្នកដឹងគុន ដឹងបាបដឹងបុណ្យ ដឹងធម៌សម្បុរស មាតាបិតា នឹងបានក្រេបរស គួរគាប់ទាំងអស់ របស់កូននេះ ។
Headley's Khmer-English Dictionary