Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មិត្ត

Chuon Nath's Khmer-Khmer Dictionary
  1. មិត្ត ( ន.នាមសព្ទ ) [មិត ] or មិត្រ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    អ្នក​ដែល​រាប់អាន​គ្នា​ជិតដិត, មនុស្ស​ដែល​ស្រឡាញ់​រាប់​រក​គ្នា​យ៉ាង​ជិតស្និទ្ធ, សំឡាញ់; មិត្ត​មាន​ពីរ​យ៉ាង​គឺ
    - កល្យាណ​មិត្ត មិត្ត​ដែល​មាន​អធ្យាស្រ័យ​ល្អ;
    - បាប​មិត្ត មិត្ត​ដែល​មាន​អធ្យាស្រ័យ​អាក្រក់ : បុគ្គល​គួរ​កុំ​សេព​គប់​បាប​មិត្ត, គួរ​សេព​គប់​តែ​កល្យាណ​មិត្ត, ប៉ុន្តែ​គួរ​ប្រយ័ត្ន​កុំ​ធ្វើ​បាប​មិត្ត​ឲ្យ​ក្លាយ​ជា​សត្រូវ​ឡើយ (ព. ពុ.) ។ ពាក្យ មិត្ត ឬ មិត្រ នេះ បា. សំ. ប្រើ​ជា​នបុំសកលិង្គ ទោះ​បុរស​ក្ដី ស្ត្រី​ក្ដី ក៏​នៅ​តែ​ប្រើ​ជា មិត្ត ឬ មិត្រ ដូច​គ្នា : កូន​ប្រុស​អ្នក​វា​ជា​មិត្រ​នឹង​កូន​ប្រុស​ខ្ញុំ; នាង​កញ្ញា​ពីរ​នាក់​ហ្នឹង​វា​ជា​មិត្រ​នឹង​គ្នា​យូរ​ឆ្នាំ​ហើយ; ខ្លា​ឈ្មោល​ជា​មិត្រ​នឹង​ខ្លា​ឈ្មោល; ចចក​ញី​ជា​មិត្រ​នឹង​ចចក​ញី ។ល។ ម្ដាយ​ជា​មិត្រ​ជិតដិត​ស្និទ្ធស្នាល​នឹង​កូន​ប្រុស​ស្រី​ក្នុង​លំនៅ​របស់​ខ្លួន; បុណ្យ​ដែល​គេ​បាន​ធ្វើ​ហើយ​ខ្លួន​គេ ជា​មិត្រ​របស់​គេ​ក្នុង​លោក​ខាង​មុខ (ពុទ្ធ​ភាសិត) ។ (បា. សំ. មិន​ផ្លាស់​តាម​លិង្គ​ដូច បារ. ប្រុស​ជា Ami ស្រី​ជា Amie ទេ ដ្បិត មិត្ត ឬ មិត្រ នេះ​ជា ន. មិនមែន​ជា គុ.) ។
  2. មិត្តទ្រុស្ត ( គុ.គុនសព្ទ, ន.នាមសព្ទ ) [មិត-តៈទ្រុស ] or #NAME?   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ដែល​ទ្រុស្ត​មិត្ត; ដំណើរ​ទ្រុស្ត​មិត្ត : មនុស្ស​មិត្ត​ទ្រុស្ត, ចិត្ត​មិត្ត​ទ្រុស្ត ឬ--ទ្រុះ; កុំ​ធ្វើ​មិត្ត​ទ្រុស្ត​រក​គ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មិត្ត, ទ្រុស្ត និង ទ្រុះ ផង) ។
  3. មិត្តភាព ( ន.នាមសព្ទ ) [មិត-តៈភាប ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--ភាវ; មិត្រ + ភាវ) ភាព ឬ​ភាវៈ​នៃ​មិត្ត គឺ​បែបបទ​សណ្ដាប់ធ្នាប់​របស់​មិត្ត : រាប់អាន​គ្នា​ដោយ​មិត្ត​ភាព; និយាយ​ស្តី​រក​គ្នា​ដោយ​មិត្ត​ភាព (ប្រើ​ជា មិត្រ​ភាព ក៏​បាន) ។
  4. មិត្តភេទ ( ន.នាមសព្ទ ) [មិត-តៈភេត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មិត្រ--) ដំណើរ​ផ្សេង​ឬ​ការ​បែក​ចាក​មិត្ត គឺ​ដំណើរ​ផ្សេង​ទីទៃ​ឬ​ការ​បែក​ឃ្លាត​ចាក​មិត្ត​ព្រោះ​ព្រាត់​ប្រាស​និរាស ឬ​ព្រោះ​ឈ្លោះ​ទាស់ទែង​គ្នា (សរសេរ​ជា មិត្រ​ភេទ ក៏​បាន) ។
  5. មិត្តភ្ងា ( ន.នាមសព្ទ ) [មិត-ភ្ងា ]   ( បា.បាលី​ ( បាលីភាសា ) )
    (មិត្ត + ខ្មែរ ភ្ងា) មិត្ត​ជា​ទី​ស្រឡាញ់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភ្ងា ផង) ។
  6. មិត្តលាភ ( ន.នាមសព្ទ ) [មិត-តៈលាប]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មិត្រ--) ការ​បាន​មិត្ត គឺ​ការ​បាន​គ្នា​ថ្មី​មក​ជា​មិត្ត ឬ​បាន​អ្នក​ដែល​មិន​ធ្លាប់​ជិតដិត​ស្និទ្ធស្នាល​មក​ជា​គ្នា (សរសរ​ជា មិត្រ​លាភ ក៏​បាន) ។
  7. មិត្តសន្ថវភាព ( ន.នាមសព្ទ ) [មិត-តៈសន់-ថៈវ៉ៈភាប ]   ( បា.បាលី​ ( បាលីភាសា ) )
    (--ភាវ) ភាវៈ ឬ​ភាព​នៃ​ការ​នៅ​រួបរួម​ជា​មួយ​នឹង​មិត្ត : មិត្ត​សន្ថវ​ភាព​នៃ​ពួក​ជន​អ្នក​មាន​សាមគ្គី ជា​រស​ឆ្ងាញ់​ជាង​រស​នៃ​ភោជនាហារ​ទាំងពួង ព្រោះ​ឆ្ងាញ់​យូរ​អង្វែង​ណាស់ (ព. ពុ.) ។
Headley's Khmer-English Dictionary
  1. មិត្ត ( n ) [mɨt, mɨttaʔ]   - detail »
    friend


Prohok Solutions @2017 : Learn Khmer | Khmer Calendar