Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពោធិ៍

Chuon Nath's Khmer-Khmer Dictionary
  1. ពោធិ៍ ( ន.នាមសព្ទ ) [ពោ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ពោធិ) ឈើ​ដែល​ព្រះ​មហា​សត្វ​គង់​អាស្រ័យ​ក្នុង​ម្លប់ ទ្រង់​ក៏​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ ។ ឈើ​ដែល​ហៅ​ថា ពោធិ៍​ៗ សព្វ​ថ្ងៃ​នេះ តាម​ឈ្មោះ​ដើម​ហៅ​ថា អស្សត្ថ ឬ អស្សត្ថ​ព្រឹក្ស តែ​ដោយ​ហេតុ​ដែល​ព្រះ​សក្យមុនី​គោតម​ទ្រង់​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​ម្លប់​នោះ ក៏​ក្លាយ​ឈ្មោះ​ថា ពោធិ៍ ឬ ពោធិ​ទ្រុម, ពោធិ​ព្រឹក្ស រៀង​មក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពោធិ៍​បាយ ផង) ។
  2. ពោធិ៍ធំ [ពោ-- ]
    មើល​ពាក្យ ពោធិ៍​បាយ ។
  3. ពោធិ៍ធ្លេ ( ន.នាមសព្ទ )
    មើល​ក្នុង​ពាក្យ ពុត​ធ្លេ ។
  4. ពោធិ៍បាយ ( ន.នាមសព្ទ ) [ពោ-- ]
    អស្សត្ថ​ព្រឹក្ស ។ ខ្មែរ​ច្រើន​ហៅ​ពោធិ៍​មួយ​ប្រភេទ​ស្លឹក​តូច​ៗ​ថា ពោធិ៍​បាយ; ពោធិ៍​ដែល​មាន​ស្លឹក​ធំ​ៗ​ច្រើន​ហៅ​ថា ពោធិ៍​ធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពោធិ៍ ផង) ។
  5. ពោធិ៍សាត់ ( ន.នាមសព្ទ ) [ពោ-- ]
    ឈ្មោះ​ខែត្រ​មួយ​ក្នុង​កម្ពុជ​រដ្ឋ, នៅ​ជា​ខាង​កើត​ខែត្រ​បាត់ដំបង ។ តាម​ពាក្យ​បរម្បរា​ពី​ព្រេង​នាយ​តំណាល​ថា មាន​ដើម​ពោធិ​តូច​មួយ រសាត់​ច្រាស​ទឹក​មក​ជា​អស្ចារ្យ​ប្លែក, គេ​បាន​ស្រង់​យក​ទៅ​ដាំ​នៅ​ទី​មួយ, ដោយ​ហេតុ​នេះ ទើប​ឲ្យ​ឈ្មោះ​ភូមិ​ប្រទេស​នុះ​ថា ពោធិ៍​រសាត់ ព្រោះ​ពាក្យ​ថា រសាត់​និង​សាត់ នេះ​ជា​ពាក្យ​តែ​មួយ​ប្រើ​ជួស​គ្នា​បាន ។ លុះ​ចំណេរ​កាល​យូរ​អង្វែង​មក ក្លាយ​ជា ពោធិ៍​សាត់; សព្វ​ថ្ងៃ​នេះ តាំង​ជា​ទី​រួម​ខែត្រ​ហៅ​ថា ខែត្រ​ពោធិ៍​សាត់ ។ ឈ្មោះ​ក្រូច​មួយ​ប្រភេទ : ក្រូច​ពោធិ៍​សាត់ ព្រោះ​ក្រូច​ប្រភេទ​នេះ​កើត​មាន​នៅ​ខែត្រ​ពោធិ៍​សាត់​ជា​ដំបូង​បង្អស់ ។ (គួរ​កុំ​ហៅ​ថា ខែត្រ​ពោធិ​សត្វ, ក្រូច​ពោធិ​សត្វ ព្រោះ ពោធិ៍​សាត់ និង ពោធិ​សត្វ ទាំង​ពីរ​នេះ​មាន​អត្ថ​ន័យ​ផ្សេង​គ្នា​ឆ្ងាយ​ណាស់) ។
Headley's Khmer-English Dictionary
  1. ពោធិ៍ ( n ) [pou]   - detail »
    the sacred Bo tree (Ficus religiosa; the kind of tree under which the Buddha achieved enlightenment)

    Reference: ដើមពោធិ៍


Prohok Solutions @2017 : Learn Khmer | Khmer Calendar