Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពរ

Chuon Nath's Khmer-Khmer Dictionary
  1. ពរ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (វរ) គុណជាត​ដ៏​ប្រសើរ; គុណជាត​ឬ​អ្វី​ៗ ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន, គួរ​ជ្រើសរើស​យក​តាម​គាប់​ចិត្ត : សូម​ពរ, ឲ្យ​ពរ, ទទួល​ពរ ។ ឲ្យ​ពរ​សព្ទ​សាធុការ បញ្ចេញ​សូរ​សព្ទ​ថា សាធុ សូម​ឲ្យ... បាន​ប្រកប​តាម​បំណង!... ។ ស្រែក​ឲ្យ​ពរ​ឲ្យ​ជ័យ ស្រែក​ឲ្យ​ពរ​ថា សូម​ឲ្យ... មាន​ជ័យ​ជម្នះ ! ដូច​យ៉ាង​ស្រែក​ថា ជយោ ! ឬ ជយោ ! ជយោ ! ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ​ផង) ។ ពាក្យ​នេះ សំ. បា. ប្រើ​ជា គុ. ក៏​បាន ប្រែ​ថា “ប្រសើរ; ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន, គួរ​ជ្រើសរើស​យក​តាម​គាប់​ចិត្ត”; ខ្មែរ​ប្រើ​ក្លាយ​មក​ជា ព្រះ ក៏​មាន, នៅ​ជា វរ ឬ វរៈ តាម​រូប​ដើម​ក៏​មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រះ និង វរ ឬ វរៈ ទៀត​ផង) ។
  2. ពរ ( ន.នាមសព្ទ )
    លាប​បូក​ព្រលាំង​ដោយ​ជ័រ​ឲ្យ​ក្រាស់​ជិត​សាច់​ពុំ​ឲ្យ​ជ្រាប​ទឹក​បាន : ពរ​ទូក, បិទ​ពរ ។
Headley's Khmer-English Dictionary
  1. ពរ ( n ) [pɔɔ]
    wish, desire; good wishes, blessing, benediction
  2. ពរ ( v ) [pɔɔ]
    to coat (a boat) with tar / pitch to waterproof it, caulk
  3. ពរ ( i ) [pɔɔ]
    yes (response particle used by monks, similar to បាទ​​ )
    Eg. ពរ​ អាត្មាសូមចំរើនពរដល់លោកអុំដែលបានទុក​ឱកាស​ឥ្យ​អាត្មា​ជួប​សម្ភាសន៍​នៅ​ពេល​នេះ​: Yes, I would like to thank you for the opportunity to take part in this interview.
  4. ពរ្សឺឡែន ( n ) [pɔɔksəɨlaen, poasəɨlaen]
    china, porcelain


Prohok Solutions @2017 : Learn Khmer | Khmer Calendar