Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប្រី

Chuon Nath's Khmer-Khmer Dictionary
  1. ប្រី ( ន.នាមសព្ទ )
    ឈ្មោះ​ស្មៅ​ទឹក​ពួក​កក់ ប្រើ​ក្រង​ប្រក់​ផ្ទះ​ឬ​គាប​ធ្វើ​ជញ្ជាំង​ផ្ទះ​បាន : ច្រូត​ប្រី, ក្រង​ប្រី, ផ្ទះ​ប្រក់​ប្រី, ជញ្ជាំង​ប្រី (អ្នក​ស្រុក​ខ្លះ​ហៅ​ថា ប្រុយ ក៏​មាន) ។
  2. ប្រីជា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (បរិជ្ញា; បរិញ្ញា) ប្រាជ្ញា; ការ​កំណត់​ដឹង, សេចក្ដី​ដឹង​ច្បាស់លាស់, ការ​យល់​ជាក់ ។
    - ប្រីជា​ញាណ ប្រីជា​និង​ញាណ ឬ​ញាណ​ដែល​អាស្រ័យ​នឹង​ប្រីជា, សេចក្ដី​ដឹង​ព្រោះ​ប្រីជា; (រ. ស.) : ព្រះ​ប្រីជា ឬ ព្រះ​ប្រីជា​ញាណ ។ សម្រាប់​ប្រើ​ជា​ឋានន្តរ​នៃ​មន្ត្រី​ខាង​ក្រុម​រាជ​បណ្ឌិត​ក្នុង​កម្ពុជ​រដ្ឋ​តាំង​ពី​បុរាណ​សម័យ​រហូត​មក​ជា : ព្រះ​ជំនិត​ប្រីជា; ឧកញ៉ា​សុត្តន្ត​ប្រីជា, ឧកញ៉ា សុធម្ម​ប្រីជា ។ល។
  3. ប្រីតា ( ន.នាមសព្ទ ) [--ដា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ប្រីត; បីត, បីតិត កិ. ឬ គុ. “ផឹក, ឆ្អែត​ចិត្ត​ដោយ​អំណរ​ដ៏​វិសេស​ឬ​ដែល​ផឹក; ដែល​ឆ្អែត​ចិត្ត​ដោយ​អំណរ​ដ៏​វិសេស”) ដូច​គ្នា​នឹង បីតិ ដែរ; ច្រើន​និយាយ​ថា ប្រីតា​ប្រាមោទ្យ គឺ​ប្រីតា​និង​ប្រាមោទ្យ (បីតិ និង បាមោជ្ជ) ។
Headley's Khmer-English Dictionary
  1. ប្រី ( n ) [prəy]   - detail »
    kind of high grass used for making thatched roofs and walls
  2. ប្រីជា ( n ) [prəycie]   - detail »
    intellect, intelligence, clear understanding; comprehension; clear consciousness, lucid mind
  3. ប្រីតា ( n ) [prəytaa]   - detail »
    joy, exultation, happiness, satisfaction


Prohok Solutions @2017 : Learn Khmer | Khmer Calendar