Khmer Dictionary: ប្រាជ្ញ
Chuon Nath's Khmer-Khmer Dictionary
-
ប្រាជ្ញ
( គុ.គុនសព្ទ )
[ប្រាច ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បញ្ញ, បញ្ញាវន្តុ) ដែលមានប្រាជ្ញា, មានចំណេះ, ឈ្លាស : មនុស្សប្រាជ្ញ, គំនិតប្រាជ្ញ ។ ន. អ្នកមានប្រាជ្ញា, អ្នកចេះ, អ្នកឈ្លាសវៃ; ការចេះដឹង, ការឈ្លាសវៃ : អ្នកប្រាជ្ញ, គួរស្ដាប់ប្រាជ្ញប្រដៅ; មនុស្សមានប្រាជ្ញ, បញ្ចេញប្រាជ្ញ ។
- ប្រាជ្ញមានមារយាទ គឺអ្នកប្រាជ្ញដែលប្រព្រឹត្តត្រឹមត្រូវតាមគន្លងធម៌សម្រាប់អ្នកប្រាជ្ញ ។
- ប្រាជ្ញឥតមារយាទ គឺអ្នកដែលមានឋានៈជាអ្នកប្រាជ្ញ ប៉ុន្តែមានឫកពាមារយាទខ្ជីខ្ជាពុំសមដល់ឋានៈជាអ្នកប្រាជ្ញ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ព្រះរាជសម្ភារថា : អសារមានបី បណ្ដាំមេជី ព្រេងព្រឹទ្ធប្រដៅ អង្ករសសុទ្ធ ចម្អិនឲ្យឆៅ ពិសីហើយខ្លៅ ប្រាជ្ញឥតមារយាទ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិសី ផង) ។
- ប្រាជ្ញព្រោក ឬ - ព្រោកប្រាជ្ញ កិ. និយាយបញ្ចេញវោហារបរិយាយពីនេះពីនោះ មិនចេះអស់មិនចេះហើយឲ្យគេស្ដាប់ ។
- ប្រាជ្ញក្នុង ឬ - ប្រាជ្ញគំនិត គុ. ដែលមានចំណេះច្រើនព្រមទាំងគំនិតពូកែ ប៉ុន្តែមិនសូវប្រសប់និយាយឲ្យគេស្ដាប់ ។
- ប្រាជ្ញសម្ដី គុ. ដែលប៉ិនប្រសប់ខាងការនិយាយ ។
Headley's Khmer-English Dictionary
-
ប្រាជ្ញ
( adj )
[praac]
to be clever, wise, intelligent; eloquent.
-
ប្រាជ្ញ
( n )
[praac]
cleverness, intelligence, intellect; wise / clever / intelligent person
-
ប្រាជ្ញា
( n )
[praacɲaa]
intelligence, mind, intellect.
-
ប្រាជ្ញា
( adj )
[praacɲaa]
to be clever, intelligent