Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បាត្រ

Chuon Nath's Khmer-Khmer Dictionary
  1. បាត្រ ( ន.នាមសព្ទ ) [បាត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (បត្ត) ភាជនៈ​ធ្វើ​ដោយ​ដែក​ឬ​ដោយ​ដី មាន​រាង​ជ្រៅ​ក្រឡូម​សម្រាប់​បព្វជិត​ក្នុង​ពុទ្ធ​សាសនា​ប្រើ​ការ​ទទួល​ចង្ហាន់ : បាត្រ​ដែក, បាត្រ​ដី ។
    - គ្រប​បាត្រ (គម្រប​បាត្រ) ប្រដាប់​សម្រាប់​គ្រប​ពី​លើ​មាត់​បាត្រ ។
    - ស្លោក​បាត្រ ថង់​សម្រាប់​ច្រក​បាត្រ ។
    - យោគ​បាត្រ ប្រដាប់​ចង​រឹត​ភ្ជាប់​នឹង​ស្លោក​បាត្រ​សម្រាប់​ស្ពាយ ។
    - ជើង​បាត្រ ប្រដាប់​សម្រាប់​ថ្កល់​បាត្រ ។ នៅ​ជម្ពូទ្វីប (ប្រទេស​ឥណ្ឌា) ទោះបី​គ្រហស្ថ​សាមញ្ញ​ក៏​ប្រើ​បាត្រ​ដី​ដាក់​បាយ​បរិភោគ​ដែរ, គេ​ហៅ​ថា ប៉ាត្រៈ ។ ដោយ​ហេតុ​នេះ​បាន​ជា​កាល​ដែល​ព្រាហ្មណ៍​ទាំង​៥ នាក់​នោះ​មាន​ឈ្មោះ កោណ្ឌញ្ញៈ ជាដើម​ដែល​ហៅ​ថា បញ្ចវគ្គិយ នាំ​គ្នា​ទៅ​ទិញ​បាត្រ​និង​ចីវរ​ពី​ផ្សារ​យក​មក​អធិដ្ឋាន​ផ្នួស​តាម ព្រះ​សិទ្ធត្ថ​សក្យមុនី​គោតម ។ ឯ ចីវរ ក្នុង​សម័យ​ណា​ក៏​មាន​ព្រោះ​អ្នក​បួស​ខាង​លទ្ធិ​ព្រាហ្មណិក​គេ​ប្រើ កាសាវៈ គឺ​សំពត់​ជ្រលក់​អម្ចត់​ដែរ...។
Headley's Khmer-English Dictionary
  1. បាត្រ ( n ) [baat]
    begging bowl (of a Buddhist monk) [plate 10]


Prohok Solutions @2017 : Learn Khmer | Khmer Calendar