Khmer Dictionary: បាញ់
Chuon Nath's Khmer-Khmer Dictionary
-
បាញ់
( កិ.កិរិយាសព្ទ )
ប្រហារ ឬលោះដោយអាវុធមានកាំ គឺអាវុធដែលមានគ្រាប់, មានរំសេវឬមានព្រួញ : លើកកាំភ្លើងបាញ់, បាញ់កាំភ្លើង; យឹតធ្នូបាញ់, ផ្គងស្នាឡើងនឹងបាញ់ ។ តម្រង់ដាក់, សំដៅដាក់ : ចោលកន្ទុយភ្នែកក្រឡេកបាញ់ចំមក...; ដើរបាញ់សំដៅមក...; តាំងចិត្តបាញ់សំដៅទៅ...។ ខ្ពុរខ្ពស់ឡើង : ទឹកផុសបាញ់ឡើងដូចគេឆ្វាយ ។ ធ្វើឲ្យខ្ពុរទឹកចេញដោយកម្លាំងស្នប់ ឬកាំជ្រួច : យកកាំជ្រួចបាញ់ទឹកលត់ភ្លើង ។ បង្វិលខ្ញាល់ដូចគេត្របាញ់ : បាញ់អាប៉ោង ។ល។
-
បាញ់
( ន.នាមសព្ទ )
ដុំថ្នាំជក់ដែលគេបត់ធ្វើជាផ្ទាំងតូចៗរាងទ្រវែងសំប៉ែត : ថ្នាំមួយបាញ់ ។
Headley's Khmer-English Dictionary
-
បាញ់
( v )
[baɲ]
to shoot (a gun or bow), fire (a weapon) at; to kill by shooting; to hunt; to strike (of lightning); to spin the kind of dice called អាប៉ោង់ to squirt, spray; to direct (e.g. one's attention)
-
បាញ់
( v )
[baɲ]
to aim at
-
បាញ់
( v )
[baɲ]
to shoot / spurt up (of water) as a geyser; to bubble / boil up
-
បាញ់
( n )
[baɲ]
plug / cake of tobacco
-
បាញ់
( n )
[baɲ]
cake, pastry