Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បពិត្រ

Chuon Nath's Khmer-Khmer Dictionary
  1. បពិត្រ ( ន.នាមសព្ទ ) [ប-ពិត ឬ ប៏-ពិត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (បវិត្រ; បវិត្ត “ការ​លាង, ជម្រះ, សម្អាត; សម្បត្តិ​ជា​គ្រឿង​នាំ​ចិត្ត​ឲ្យ​រីករាយ; មង្គល, សួស្ដី”) អ្នក​ដែល​មាន​សម្បត្តិ​ជា​គ្រឿង​នាំ​ចិត្ត​ឲ្យ​រីករាយ ឬ​អ្នក​ដែល​ឆ្អែតឆ្អន់ ស្កប់ស្កល់​ដោយ​សម្បត្តិ ។ ពាក្យ​សម្រាប់​បព្វជិត​ក្នុង​ពុទ្ធ​សាសនា​ហៅ​ក្សត្រិយ៍​ឬ​សេនាបតី : សូម​បពិត្រ​ទ្រង់​ជ្រាប, សូម​បពិត្រ​ជ្រាប...; ច្រើន​ប្រើ​ជា​បទ​សមាស​ភ្ជាប់​ជា​មួយ​នឹង​ពាក្យ​ថា មហា, បរម ជា​មហា​បពិត្រ, បរម​បពិត្រ ចួន​កាល​ប្រើ​ជា​គោរម្យ​ព្រះ​នាម​ព្រះ​មហា​ក្សត្រិយ៍​ទ្រង់​រាជ្យ​ក៏​មាន : ព្រះ​បរម​នាថ បរម​បពិត្រ...។ ប្រើ​ជា​ពាក្យ​អាលបនៈ​ដោយ​គោរព ជា​ជំនួស​ពាក្យ​ថា ម្នាល, នែ, ហៃ ក៏​បាន : បពិត្រ​មហា​រាជ, បពិត្រ​មហា​សេដ្ឋី, បពិត្រ​បិតា ។ល។
Headley's Khmer-English Dictionary
  1. បពិត្រ ( n ) [bɑpɨt]
    Lord ..., the Excellent / Revered / Venerable ... (part of title of king, monk, or other highly respected person)


Prohok Solutions @2017 : Learn Khmer | Khmer Calendar