Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បង់បោយ

Chuon Nath's Khmer-Khmer Dictionary
  1. បង់បោយ ( កិ.កិរិយាសព្ទ )
    ដើរ​យោល​ដៃ ។ ព. ទ. បុ. បង់បោយ​មិន​ប្រមើល​ប្រាណ ប្រកល់​ចង្ក្រាន​មិន​ប្រមាណ​នឹង​ឆ្នាំង សេចក្ដី​ថា ធ្វើ​អ្វី​ៗ​លើស​លប់​ហួស​ប្រមាណ​ហួស​មាត្រ មិន​លៃ​ស្ទង់​ឲ្យ​សម​នឹង​បែប​ភាព​ទ្រព្យ​ធន​របស់​ខ្លួន, ដូច​យ៉ាង​អ្នក​ក្រីក្រ​ខ្សត់​ខ្សោយ​ទន់​ថយ ហ៊ាន​ចូល​ដណ្ដឹង​កូន​ស្រី​អ្នក​មាន​ទ្រព្យ ឬ​អ្នក​មាន​យស​ស័ក្តិ​ជាដើម, ប្រហែល​ដូច​ជា​អ្នក​ដើរ​បង់បោយ​រលាស់​ដៃ​ហួស​មាឌ, ឬ​ពុំ​នោះ​ដូច​ជា​អ្នក​ប្រកល់​ចង្ក្រាន​ធំ​ពេក មិន​លៃ​ឲ្យ​ល្មម​នឹង​ឆ្នាំង​តូច​ដូច្នោះ​ឯង ។ កុំ​សរសេរ បង្បោយ ពី​ព្រោះ​ខុស​វគ្គ​គ្នា តម្រួត ង លើ ប ជា ង្ប ពុំ​បាន​ទេ ។
Headley's Khmer-English Dictionary
    No matching entries found!
Headley's Khmer-English Dictionary for Subentry
  1. បង់បោយ [bɑŋ baoy]
    to walk with swinging arms, swing the arms (while walking).


Prohok Solutions @2017 : Learn Khmer | Khmer Calendar