Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ធ្ងន់

Chuon Nath's Khmer-Khmer Dictionary
  1. ធ្ងន់ ( គុ.គុនសព្ទ )
    ទីទៃ​ពី​ស្រាល គឺ​មាន​ទម្ងន់ : អង្ករ​មួយ​បាវ​នេះ​ធ្ងន់​ណាស់ ខ្ញុំ​លី​មិន​រួច​ទេ ។ ជ្រុល, ដាប​ខ្លាំង : ជំងឺ​ធ្ងន់, របួស​ធ្ងន់ ។ យូរ, ក្រ​បាន​សម្រេច​ផល :
    - ស្រូវ​ធ្ងន់ គឺ​ស្រូវ​ដែល​ធ្វើ​យូរ​ខែ​ទើប​បាន​ផ្លែ​ទុំ ។ ព. ផ្ទ. ស្រូវ​ស្រាល ។ ថ្លង់, ស្ដាប់​មិន​សូវ​ឮ :
    - ធ្ងន់​ត្រចៀក ។ មាន​អំណត់, ដែល​ស៊ូ​ទ្រាំ​អត់ធ្មត់ មិន​ងាយ​ខឹង​ច្រឡោត​ផ្ដេសផ្ដាស : មនុស្ស​នេះ មាន​ចិត្ត​ធ្ងន់​ណាស់ ។ល។
  2. ធ្ងន់ធ្ងរ ( គុ.គុនសព្ទ )
    ដែល​មាន​ចិត្ត​ធ្ងន់, ដែល​ចេះ​អត់​ចេះ​ទ្រាំ, មាន​អំណត់, ប៉ិន​អត់​ប៉ិន​ទ្រាំ : ចិត្ត​ធ្ងន់ធ្ងរ, មនុស្ស​ធ្ងន់ធ្ងរ (និយាយ​ចំពោះ​តែ​ចិត្ត, អធ្យាស្រ័យ​ប៉ុណ្ណោះ ក្រៅ​ពី​នេះ​ពាក្យ​ដែល​ផ្សំ​ជាមួយ​នឹង ធ្ងន់ នេះ​មាន​ច្រើន ត្រូវ​ផ្សំ​តាម​គួរ​ដល់​ដំណើរ​សេចក្ដី) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធ្ងន់ ទៀត​ផង ។
Headley's Khmer-English Dictionary
  1. ធ្ងន់ ( adj ) [tŋʊən]   - detail »
    to be patient
  2. ធ្ងន់ ( v ) [tŋʊən]   - detail »
    to weigh
  3. ធ្ងន់ ( v ) [tŋʊən]   - detail »
    to be for (the most part), mainly, especially; to favor, be inclined toward
    Eg. កុំធ្ងន់តែម្ខាងៗ​!: Don't show favoritism!
  4. ធ្ងន់ ( adj ) [tŋʊən]   - detail »
    to be heavy, not light
  5. ធ្ងន់ ( adj ) [tŋʊən]   - detail »
    to be serious, grave; important
  6. ធ្ងន់ ( adj ) [tŋʊən]   - detail »
    (of rice) to be late-ripening
  7. ធ្ងន់ ( adj ) [tŋʊən]   - detail »
    (of a sound) to be low-pitched, deep; (of a vowel) to be accented or stressed


Prohok Solutions @2017 : Learn Khmer | Khmer Calendar