Khmer Dictionary: វេទ
Chuon Nath's Khmer-Khmer Dictionary
-
វេទ
( ន.នាមសព្ទ )
[វេ-ទៈ ឬ វេត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សេចក្ដីដឹង, វិជ្ជា, ចំណេះ ។ គម្ពីរសម្តែងបែបរបៀបផ្សេងៗខាងសាសនាព្រាហ្មណ៍, ក្នុងសម័យដើម មានត្រឹមតែ៣ យ៉ាងគឺ ១-ឫគ្វេទ ឬ ឥរុវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រសរសើរពួកទេវតា; ២-យជុវ៌េទ ឬ យជ្ជុវេទ មានដំណើរសេចក្ដីជាពាក្យរាយរណ្តំ សម្រាប់សូត្របូជាឬបួងសួង; ៣-សាមវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រក្នុងពិធីថ្វាយទឹកសោម... ។ វេទទាំង ៣ នេះសុទ្ធតែប្រើភាសាសំស្រ្កឹត ហៅដោយរួបរួមថា វេទត្រ័យ ឬ ត្រ័យវិទ្យា ឬក៏ ត្រៃវេទ; ពួកព្រាហ្មណិកប្រកាន់ជឿស៊ប់ថា មហាព្រហ្មប្រសិទ្ធីឲ្យកើតឡើង មិនមែនមនុស្សតាក់តែងទេ; លុះចំណេរតមក កើតមាន អថព៌វេទ ឬ អថព្វ-- “វេទសម្រាប់សូត្រហៅឬបណ្តេញខ្មោចបិសាច...” មួយថែមទៀតរួមជាវេទមាន ៤ យ៉ាង ។
- វេទកោសល (--ទៈកោសល់) សេចក្ដីឈ្លាស, ស្ទាត់, ជំនាញ ក្នុងវេទ ។
- វេទប្រទាន (--ទ័ប-ប្រៈ--) ការបង្រៀនវេទ ។
- វេទមន្ត ឬ--មន្រ្ត (វេត-មន់) មន្តក្នុងវេទ។ ខ្មែរច្រើននិយាយសំដៅមន្តអាគម, មន្តសម្រាប់សូត្រស្តោះផ្លុំ ។
- វេទវិទ្យា (--ទៈវិត-ទ្យា) វិទ្យាក្នុងវេទ, ការចេះវេទ ។
- វេទសាស្រ្ត (--ទៈសាស) គម្ពីរវេទ ។ល។
-
វេទ --
(ម. ក្នុង ព. វេទ) ។
-
វេទគូ
( ន.នាមសព្ទ )
[--ទៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វេទគ) អ្នកបានដល់ត្រើយវេទ គឺអ្នកចេះវេទចប់ហើយ; អ្នកបានសម្រេចវេទ, អ្នកចេះវេទ; អ្នកដែលកំពុងតែរៀនវេទ (ហៅតាមលទ្ធិព្រាហ្មណិក) ។ តាមពុទ្ធិកលទ្ធិ វេទគូ សំដៅចំពោះព្រះអរហន្ត ពីព្រោះព្រះអរហន្ត លោកបានសម្រេចអរហត្តផល ដែលជាត្រើយនៃសមុទ្រ គឺភពវដ្ដសំសារហើយ ឈ្មោះថាលោកចេះចប់វេទគ្រប់សព្វហើយ (ផ្ទុយគ្នានឹងលទ្ធិព្រាហ្មណិក) ។
-
វេទនា
( ន.នាមសព្ទ )
[--ទៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការទទួលអារម្មណ៍, ការសោយឬការរងអារម្មណ៍, ការដឹងអារម្មណ៍ជាសុខឬជាទុក្ខ... ។ ច្រើនសំដៅចំពោះការទទួលអារម្មណ៍ជាទុក្ខ : គួរឲ្យមានវេទនាណាស់ ! ។ ពោលតាមគម្ពីរពុទ្ធសាសនា វេទនា មាន៥យ៉ាងគឺ ១-សុខវេទនា ការទទួលអារម្មណ៍ជាសុខ; ២-ទុក្ខវេទនា... ជាទុក្ខ; ៣-ឧបេក្ខាវេទនា... ជាឧបេក្ខា; ៤-សោមនស្សវេទនា ... ជាសោមនស្ស; ៥-ទោមនស្សវេទនា... ជាទោមនស្ស ។ ខ្មែរប្រើក្លាយជា កិ. ក៏មាន, សំដៅសេចក្ដីថា “រងទុក្ខ, លំបាក”: វេទនាណាស់ !; វេទនាអ្វីម្ល៉េះទេ ! ។
- វេទនាក្សាន្តិ (--ក្សាន) ការអត់ទ្រាំទុក្ខវេទនា ។
- វេទនាខន្ធ ឬ--ស្កន្ធ (--ខ័ន ឬ--ស្ក័ន) ពួកឬកងវេទនា, វេទនាដែលរាប់ជាខន្ធមួយក្នុងខន្ធទាំង៥ ។
- វេទនានុរូប (សំ. បា. < វេទនា + អនុរូប) តាមសមគួរដល់វេទនា : នៅតាមវេទនានុរូប ។
- វេទនានុវត្តន៍ (--វ័ត; បា. < វេទនា + អនុវត្តន) ការប្រព្រឹត្តទៅតាមវេទនា ។
- វេទនាប្រាប្ត (--ប្រាប) អ្នកដែលដល់នូវទុក្ខវេទនា, អ្នករងសេចក្ដីលំបាក ។
- វេទនាភិភូត (< វេទនា + អភិភូត “គ្របសង្កត់”) អ្នកដែលត្រូវទុក្ខវេទនាគ្របសង្កត់, អ្នកដែលឈឺចាប់ខ្លាំង ។ ល។
-
វេទនា --
(ម. ក្នុង ព. វេទនា) ។
-
វេទន្ត
[--ទ័ន-តៈ ឬ--ទ័ន ]
ដូចគ្នានឹង វេទាន្ត ដែរ ។
-
វេទាង្គ
( ន.នាមសព្ទ )
[--ទាង-គៈ ឬ--ទាង]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< វេទ + អង្គ “ចំណែក”; វេទង្គ) អង្គ, ចំណែករបស់វេទគឺច្បាប់សម្រាប់រក្សាវេទឲ្យគង់នៅគ្រប់គ្រាន់, មាន ៦ យ៉ាងគឺ ១-ការហាត់ថាឬហាត់និយាយបញ្ចេញសម្តីឲ្យច្បាស់លាស់; ២-ភាគពិស្តាររបស់គម្ពីរ ឬការសិក្សាសេចក្ដីពិស្តារ; ៣-គម្ពីរវេយ្យាករណ៍ ឬការសិក្សាវេយ្យាករណ៍ដោយសព្វគ្រប់; ៤-ឆន្ទសាស្ត្រឬសិក្សាឲ្យចេះលក្ខណៈរបស់ឆន្ទ; ៥-ទ្យោតិសាស្ត្រ ឬការសិក្សាឲ្យចេះទ្យោតិសាស្ត្រ; ៦-គម្ពីរអធិប្បាយសព្ទ ឬរៀនអធិប្បាយសព្ទ ក្នុងវេទទាំងមូល (តាមលទ្ធិព្រាហ្មណ៍) ។
-
វេទាន្ត
( ន.នាមសព្ទ )
[--ទាន-តៈ ឬ--ទាន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< វេទ + អន្ត “ទីបំផុត, ចុង”; វេទន្ត) ទីបំផុតនៃវេទ (ឧបនិស័ទ) គឺការចេះវេទចប់គ្រប់គ្រាន់របស់ពួកព្រាហ្មណិក... (តាមលទ្ធិព្រាហ្មណ៍) ។
-
វេទិកា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ភ្នាក់ដៃ; បង្កាន់ដៃ; ក្តារហ៊ឹង; ជើងម៉ាសម្រាប់អង្គុយ; ថ្នាក់ខ្ពស់ គឺថ្នាក់ដែលគេលើកតម្កល់ឲ្យខ្ពស់ជាងទីម្ខាង (សម្រាប់អង្គុយមើលមហោស្រពជាដើម ឲ្យស្រឡះភ្នែក) ឬកន្លែងខ្ពស់ដាច់ដោយឡែកពីទីអង្គុយធម្មតាសម្រាប់វាគ្មិនថ្លែងសេចក្ដីក្នុងសន្និបាតផ្សេងៗ ដូចយ៉ាងវេទិកានៅរដ្ឋសភាជាដើម ។
- វេទិកាស្វៃរិន វេទិកាសេរី; វេទិកាទំនេរ ។ ពាក្យនេះប្រើសំដៅយកខ្ទង់ឬទំព័រសារពត៌មាន ដែលគេបើកសម្រាប់ឲ្យមហាជនសរសេរអត្ថបទផ្សេងៗផ្ញើទៅចុះផ្សាយដើម្បីបញ្ចេញយោបល់របស់ខ្លួន (តម្រូវនឹងពាក្យបារាំងថា Tribune libre) ។
-
វេទិនី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទី) ។
Headley's Khmer-English Dictionary
-
វេទ
( n )
[veit, veiteaʔ-]
- detail »
teaching, doctrine; dogma; knowledge
-
វេទ
( n )
[veit, veiteaʔ-]
- detail »
Vedas (Brahman sacred books of ancient India; the three major Vedas are the ឫគ្វេទ or ឥរុវេទ Rig-Veda, the យជ្ជុវេទ Yajur-Veda, and the សាមវេទ Sama-Veda); magic formula
-
វេទនា
( n )
[veiteaʔnie]
- detail »
misery, terrible suffering; bad emotional experience; feeling / sensation (According to Buddhism, there are five kinds of sensations: 1. សុខវេទនា `comfort, feeling of good health;' 2. ទុក្ខវេទនា `sensation of pain, suffering;' 3. ឧបេក្ខាវេទនា `indifference, feeling of impartiality;' 4. សោមនស្សវេទនា `feeling of happiness;' 5. ទោមនស្សវេទនា `feeling of sadness')
Eg. ក្នុងរជ្ជកាលនោះ មុខគួរឲ្យវេទនានឹងស្រីខ្លះដែលមានរូបអន់ៗទៅរកដណ្ដឹង...។: During that reign, it was certainly difficult for some women who were ordinary looking to seek husbands .... -
វេទនា
( v )
[veiteaʔnie]
- detail »
to endure, suffer; to be miserable
-
វេទន្ត
- detail »
See: វេទាន្ត -
វេទយិត
( adj )
[veiteaʔyɨt]
- detail »
to be sensitive, responsive, impressionable, susceptible
-
វេទាង្គ
( n )
[veitieŋ, veitieŋkeaʔ]
- detail »
Vedāṅga (section of the Vedas which deals with the preservation and study of the Vedas)
-
វេទាន្ត
( n )
[veitien, veitientaʔ]
- detail »
Vedānta (a Brahman philosophical school which teaches that all sensual impressions are illusion)
-
វេទាន្ត
( n )
[veitien, veitientaʔ]
- detail »
the Upanishads
-
វេទិកា
( n )
[veitiʔkaa]
- detail »
platform, pulpit, podium; chair, seat; grandstand.