Khmer Dictionary: គន
Chuon Nath's Khmer-Khmer Dictionary
-
គន
( ន.នាមសព្ទ )
កន្លែងលើខ្នងដំរី ត្រង់ខាងក្រោយកូប ឬ រយាង ។ កំណាត់ឈើចងតគ្នាដោយខ្សែ, ដោយវល្លិសម្រាប់អូសបង្អើលត្រី ឲ្យផ្អើលដើម្បីនឹងឲ្យអ្នកកាន់អង្រុតរុត, ក្រុងត្រី ។
-
គន
( កិ.កិរិយាសព្ទ )
ដែលមកជួបប្រទះនៅពេលជាមួយគ្នា ហើយប្រទើសប្រទាក់គ្នា : ត្រីពពាក់ពពូនគនលើគ្នា ។
-
គនប់
( ន.នាមសព្ទ )
( ព. ថ.ពាក្យថ្មី )
ការគប់, ការវាយ : ត្រូវគំនប់មួយដុំថ្មយ៉ាងធ្ងន់ ។ ការរាប់រកគ្នា, ការចូលគំនិតជាមួយគ្នា : គំនប់ជាមួយមនុស្សពាលរមែងបាន ទុក្ខ ។
-
គន់
( កិ.កិរិយាសព្ទ )
រកមើល; តែកម្រនិយាយដាច់តែឯង ច្រើននិយាយថា គយគន់ ឬ គន់មើល...។
-
គន់គូរ
( កិ.កិរិយាសព្ទ )
ពិចារណាដោយក្បួនវេទ មានវាយលេខ ជាដើម : ហោរាគន់គូរ ។
-
គន្ថធុរៈ
( ន.នាមសព្ទ )
[--ធុរៈ ]
( បា.បាលី ( បាលីភាសា ) )
(គន្ថធុរ) ធុរៈផ្នែកខាងគម្ពីរបាលី, កិច្ចការរៀនសូត្រខាងបរិយត្តិ (ជាគូគ្នានឹង វិបស្សនាធុរៈ ។
-
គន្ថរចនា
( ន.នាមសព្ទ )
[-រ៉ៈ-ចៈ-ន៉ា ]
( បា.បាលី ( បាលីភាសា ) )
ការរចនា, ការតែងគម្ពីរបាលី ឬ ក្បួនច្បាប់ផ្សេងៗ ។
-
គន្ថរចនាចារ្យ
( ន.នាមសព្ទ )
[--ចា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គ្រន្ថ + រចនា + អាចាយ៌; គន្ថ + រចនា + អាចរិយ) អាចារ្យអ្នកតែងគម្ពីរក្បួនច្បាប់ : គម្ពីរនេះជាស្នាដៃនៃព្រះគន្ថរចនាចារ្យក្នុងពុទ្ធសតវត្សរ៍ទី ១១ ។
-
គន្ថៈ
( ន.នាមសព្ទ )
[គ័ន-ថៈ]
( បា.បាលី ( បាលីភាសា ) )
(គន្ថ) កម្រង; ចំណង, ...។ គម្ពីរ ឬ ក្បួនខាងសាសនា; ឈ្មោះកិលេសមួយពួក មាន អភិជ្ឈាកាយគន្ថៈ ជាដើម ។
-
គន្ធ
( ន.នាមសព្ទ )
[គន់-ធ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ក្លិន; គ្រឿងក្រអូប (សម្រាប់ប្រើតែក្នុងកាព្យ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. គ័ន-ធៈ, ដូចជា
- គន្ធជាត (គ័ន-ធៈ-ជាត) ក្លិន; គ្រឿងក្រអូប ។
- គន្ធពាណិជ ឬ - គន្ធវាណិជ (គ័ន-ធៈ-ពានិច, --វានិច) អ្នកលក់គ្រឿងក្រអូប, អ្នកលក់ទឹកអប់ ឬ ប្រេងក្រអូបផ្សេងៗ ។
- គន្ធពិដោរ (គ័ន-ធៈ-ឬ គន់-ធៈ-) ក្លិនក្រអូបល្អ, ក្លិនក្រអូបឈ្ងប់, ក្រអូបល្វេងល្វើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិដោរ ផង) ។
- គន្ធរស (គ័ន-ធៈ-រស់) ទឹកក្រអូប, ទឹកអប់ ។ល។
Headley's Khmer-English Dictionary
-
គន
( n )
[kɔɔn]
- detail »
kind of fishing implement consisting of pieces of wood tied together and used to chase fish into a spot where they may be easily caught
-
គន
( n )
[kɔɔn]
- detail »
hind quarters (of an elephant), that part of an elephant's back behind the howdah
-
គន
( adv )
[kɔɔn]
- detail »
in a tangled confused manner (as two groups of people meeting and becoming embroiled in an altercation)
-
គន់
( v )
[kʊən]
- detail »
to examine, investigate; to calculate, consider; to watch, observe
-
គន្ថការ
( n )
[koantʰaʔkaa]
- detail »
writer, author
-
គន្ថធុរៈ
( n )
[koantʰaʔtʰuʔreaʔ]
- detail »
religious studies (lit. 'the burden of the books,' i.e. the scriptures)
-
គន្ថនិទ្ទេស
( n )
[koantʰaʔnitteih]
- detail »
bibliography
-
គន្ថបដិបទា
( n )
[koantʰaʔpaʔdeʔpaʔtie]
- detail »
orthodoxy (in practice)
-
គន្ថរចនា
( n )
[koantʰaʔraʔcaʔnaa]
- detail »
compilation
-
គន្ថរចនាចារ្យ
( n )
[koantʰaʔraʔcaʔnaacaa]
- detail »
editor, compiler