Khmer Dictionary: ញ
Chuon Nath's Khmer-Khmer Dictionary
-
ញ
ព្យញ្ជនៈទី ៥ ក្នុងវគ្គទី ២ ជាសកដ្ឋាននាសិកដ្ឋានជៈ មានសំឡេងកើតក្នុងឋាន ២ គឺ ពិតាននិងច្រមុះ ។ ញ នេះ ខ្មែរប្រើបានសំឡេង ២ គឺ ជាឃោសៈក៏បាន ជាអឃោសៈក៏បាន ដូចជា ញក, ញាតិ, ញៀត ជាដើម ជាឃោសៈ; ញ៉ម, ញ៉ាម, ញ៉ាំង, ញ៉េះ, ញ៉ោះ ជាដើម ជាអឃោសៈ; កញ្ញា, សញ្ញា (--ក័ញ-ញ៉ា, ស័ញ-ញ៉ា) ជាដើម ជាអឃោសៈ។ កាលបើមានអក្សរតួដទៃរៀងពីខាងដើម ត្រូវតែតម្រួតតួឯងជា ញ្ញ ខានពុំបាន ដូចជា កញ្ញា, សញ្ញា, បញ្ញា, វិញ្ញាណ ។ល។
-
ញ
( ន.នាមសព្ទ )
ឈ្មោះឈើមានផ្លែប្រើជាថ្នាំឬជាអាហារ ស្លឹកក៏ប្រើជាអាហារបាន; ញមានពីរប្រភេទគឺ
- ញស្រុក មួយ,
- ញព្រៃ មួយ;
- ញព្រៃ នឹងប្រើផ្លែឬស្លឹកជាអាហារពុំបានទេ ។
-
ញ
( គុ.គុនសព្ទ )
ដែលមានសណ្ឋានដូចផ្លែ ញ
- ដោះញ, ស្ត្រីដោះញ (ប្រើចំពោះតែដោះស្រ្តី) ។
Headley's Khmer-English Dictionary
-
ញ
( n )
[ɲɔɔ]
kind of small tree of which there are several varieties (one, Morinda citrifolia, has edible fruit and roots which produce a red dye)
-
ញ
[ɲɔɔ]
tenth letter of the Cambodian alphabet
-
ញក
( n )
[ɲɔɔk]
projection of a house or mountain; spur (of a mountain range); cornice, ledge; (small) balcony / deck (of a house)
-
ញក់ញី
( v )
[ɲʊək - ɲii]
to knead, mold; to rumple, crumple; to mangle, destroy
-
ញង
( adj )
[ɲɔɔŋ]
to be graceful, attractive, charming; to be gracious
-
ញច់
( v )
[ɲʊəc]
to jerk, stop short, stop (oneself) from time to time (out of fear)
-
ញញាក់
( adj )
[ɲɔɲeak]
to be shaking, shivering; to squirm, fidget; to shiver, shudder, shake, twitch
-
ញញាយ
( adv )
[ɲɔɲiey]
continuously, without interruption, ceaselessly
-
ញញាយ
( adj )
[ɲɔɲiey]
to be happy, glad, beaming (describing a face)
-
ញញាយ
( v )
[ɲɔɲiey]
to drink in small sips, sip
Reference: ផឹកញញាយ