Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គោមូត្រ

Chuon Nath's Khmer-Khmer Dictionary
  1. គោមូត្រ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (គោមុត្ត “ទឹក​នោម​គោ”) ឈ្មោះ​គ្រឿង​វណ្ណយុត្តិ​មួយ​យ៉ាង មាន​សណ្ឋាន​ស្រដៀង​នឹង​កង្កាញ់​ទឹក​នោម​គោ (៚) សម្រាប់​ប្រើ​សរសេរ ដាក់​ត្រង់​កន្លែង​បញ្ចប់​សេចក្ដី ដែល​ចប់​អស់​ហើយ​ត្រឹម​ប៉ុណ្ណោះ, ច្រើន​ប្រើ​ក្នុង​ទី​ចប់​ស្រេច​នៃ​កាព្យ ។ គ្រឿង​វណ្ណយុត្តិ​នេះ អ្នក​លង្កា​ទ្វីប ប្រើ​ដាក់​ត្រង់​ទី​ចប់​នៃ​គាថា​បាលី​មួយ​ៗ សម្គាល់​ជា​ខ្យល់​សំឡេង​រន​រន្ថាន់​ដូច​កង្កាញ់​រលក តាម​ទំនង​បទ​ សរភញ្ញ ម្យ៉ាង​ដែល​ហៅ​ថា តរង្គៈ ; ប្រហែល​ជា​ពួក​បុព្វ​បុរស​របស់​យើង​ពី​ដើម​ប្រើ​បែប​នេះ​តាម​លង្កា​ទ្វីប សម្រាប់​ដាក់​ចំពោះ​តែ​ត្រង់​កន្លែង​បញ្ចប់​ពាក្យ​កាព្យ​ឃ្លោង ជា​គ្រឿង​សម្គាល់​សំឡេង​រន​ទេ​ដឹង ? លុះ​យូរ​ៗ​ត​មក ទោះ​បី​ពាក្យ​រាយ ក៏​ប្រើ​វណ្ណយុត្តិ​នេះ​ដែរ ។
Headley's Khmer-English Dictionary
    No matching entries found!
Headley's Khmer-English Dictionary for Subentry
  1. គោមូត្រ [koo moot]
    the orthographic symbol ៚ (lit. `cow urine') used to mark the end of a story or poem


Prohok Solutions @2017 : Learn Khmer | Khmer Calendar