Khmer Dictionary: កែ
Chuon Nath's Khmer-Khmer Dictionary
-
កែ
( កិ.កិរិយាសព្ទ )
រើធ្វើឡើងទៀតឲ្យខុសអំពីភាពដើម : ត្រូវកែជាថ្មី, កែតម្រូវ, កែសំដី, កែខ្លួន, កែប្រែ ។
-
កែក
( គុ.គុនសព្ទ )
ដែលមានលំនាំមិនស្មើពីកំណើត : ក្របីស្នែងកែក, ជើងដៃកែក ។ (ប្រហែលជាក្លាយមកពី សំ. បា. កេករ “ស្រលៀង, ល្អៀងម្ខាង” ?) ។
-
កែក្រាយ
( កិ.កិរិយាសព្ទ )
ដើរយាងយាសទៅមក ដូចដំណើរល្ខោនរាំ : កែក្រាយចូលទៅ ។
-
កែក្រាយ
( គុ.គុនសព្ទ )
ដែលមានដំណើរយាងយាស បែបដំណើរល្ខោនរាំ : ដំណើរកែក្រាយ ។
-
កែខៃ
( កិ.កិរិយាសព្ទ )
លៃលក, ដោះស្រាយពាក្យសំដី : ចាំគិតកែខៃមើល ក្រែងលោកើតការ; ត្រូវនិយាយកែខៃឲ្យអស់អាថ៌សេចក្ដី ។
-
កែង
( ន.នាមសព្ទ )
ប្រដាប់ជាងឈើសម្រាប់ផ្ទៀងឲ្យត្រឹមត្រង់ជ្រុង : ត្រូវដាក់កែងមើលសិន ក្រែងល្អៀង ។
-
កែង
( ន.នាមសព្ទ )
ញោចដៃ ឬជើង : កែងដៃ, កែងជើង ។
-
កែងកោង
( គុ.គុនសព្ទ )
ដែលមានអាការព្រហើនក្រអើតក្រអោង ។
-
កែន
( កិ.កិរិយាសព្ទ )
បង្គាប់, ប្រមូលហៅរកដោយអាជ្ញា : កែនពល, កែនរទេះ ។ កំណត់សំគាល់, ទាយកំណត់ទុក :
- កែនពិរុណសាស្ត្រ គឺកំណត់សម្គាល់នូវទឹកភ្លៀង ឬទាយទឹកភ្លៀង ។ (ធ្លាប់ប្រើជា កេណ្ឌ ក៏មាន; ពាក្យនេះប្រហែលជាក្លាយមកពីបាលីថា កណ្ឌ ទេដឹង ?) ។
-
កែប
( ន.នាមសព្ទ )
ឈ្មោះប្រដាប់កើយមួយយ៉ាង ក្នុងពួកខ្នើយតែរាងទាបហើយធំជាងខ្នើយ : ដេកកើយកែប ។ ឈ្មោះប្រដាប់សម្រាប់ចងលើខ្នងសេះ : ចងកែបសេះ ។
Headley's Khmer-English Dictionary
-
កែ
( v )
[kae]
- detail »
to correct, fix, repair; to adjust, change, modify; to cure, remedy; to change a mood
-
កែក
( adj )
[kaek]
- detail »
to be deformed / misshapen (esp. of animal's horns); to be crossed (of eyes)
-
កែង
( v )
[kaeŋ]
- detail »
to elbow, hit with the elbow; to kick back with the heel
-
កែង
( adj )
[kaeŋ]
- detail »
to be perpendicular
-
កែង
( n )
[kaeŋ]
- detail »
carpenter's try square
-
កែង
( n )
[kaeŋ]
- detail »
elbow
Reference: កែងដៃ -
កែង
( n )
[kaeŋ]
- detail »
heel
Reference: កែងជើង -
កែន
( v )
[kaen]
- detail »
to draft, mobilize, requisition, commandeer, levy, muster
-
កែប
( n )
[kaep]
- detail »
saddle; seat of a bicycle; cushion; small, soft, loosely stuffed pillow used for infants
-
កែប
( n )
[kaep]
- detail »
Kep (a popular seaside resort in Kampot Prov.)