Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សយ

Chuon Nath's Khmer-Khmer Dictionary
  1. សយ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    រោម​ជា​កញ្ចុំ​ឬ​សំណុំ​រោម​នៅ​ក​សត្វ មាន​ក្ងោក​និង​សីហៈ​ជាដើម : សយ-ក​ក្ងោក ។ ពាក្យ​សម្រាប់​និយាយ​ផ្សំ​ឬ​ស៊ែម, កែម​ជា​មួយ​នឹង​ពាក្យ​ឯ​ទៀត ; បរិវារ​សព្ទ : ពាក្យ​សយ (ម. ប្រ.) ។
    - សយ​សង្វារ សំណុំ​ខ្សែ​សង្វារ : មាន​សយ​សង្វារ នែប​កែវ​ប្រពាល កម្រង​កែវ​ភ្ញី ឆត្រ​ប្រាក់​ឆត្រ​មាស​ឱភាស​ពិសី បាត្រ​កែវ​មណី ឈូក​ឈរ​ទ្រង់​ផ្កា (ពាក្យ​កាព្យ​សរសើរ​ព្រះ​បាទ) ។
    - ខ្សែ​សយ សរសៃ​មាស​ឬ​ប្រាក់​សម្រាប់​ប៉ាក់​ដា​គ្រឿង​លំអ ។
  2. សយន -- or សយនោ--
    (ម. ក្នុង ព. សយនៈ ឬ សយនា) ។
  3. សយនៈ ( ន.នាមសព្ទ ) [សៈ យ៉ៈ ន៉ៈ] or សយនា (សៈ យ៉ៈ ន៉ា)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សយន; ឝយន) ទី​ឬ​កន្លែង​ដេក, ដំណេក; ការ​ដេក, ឥរិយាបថ​ដេក : ទែនសយនា (រ. ស.) គ្រែ​សម្រាប់​ស្ដេច​ផ្ទំ, ក្រឡា​បន្ទំ ។
    - សយន​កាល ឬ
    - --វេលា ពេល​ដេក ។
    - សយនដ្ឋាន កន្លែង​សម្រាប់​ដេក ។
    - សយនាសនៈ (បា. < សយន “ទី​សម្រាប់​ដេក” + អាសន “ទី​សម្រាប់​អង្គុយ”) ទី​ដេក​និង​ទី​អង្គុយ (សេនាសនៈ) ។
    - សយនោកាស (បា. សយន + ឱកាស) ឱកាស​សម្រាប់​ដេក; ពេល​ទំនេរ​សម្រាប់​ដេក ។ ល។
  4. សយម្ពរា ( ន.នាមសព្ទ ) [សៈ យុ័ម-ព. រា ] or ស្វយម្ពរា   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សយំវរា ឬ សយម្ពរា; ស្វយំវរា) ស្រី​ដែល​រើស​រក​ប្តី​ខ្លួន​ឯង​តាម​ស្ម័គ្រ​ចិត្ត ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សយម្ពរា ច្រើន​ប្រើ​កិរិយា ផ្គាប់ផ្គុន​បុរស ដែល​មាន​រូប​ឆោម លោម​ព័ណ៌​ស្រស់បស់ ពុំ​គិត​ពី​អស់ ទ្រព្យ​ធន​អ្វី​ឡើយ ។
  5. សយម្ភូ ( ន.នាមសព្ទ ) [សៈយុ័ម-ភូ ] or ស្វយម្ភូ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ជា ស្វយំភូ ក៏​មាន) អ្នក​កើត​ឯង; អ្នក​បាន​សម្រេច​គុណ​វិសេស​ខ្លួន​ឯង ។ ព្រះ​សម្មា​សម្ពុទ្ធ; ព្រះ​បច្ចេក​ពុទ្ធ : ព្រះ​សយម្ភូ (ព. ពុ.) ។ តាម​លទ្ធិ​ព្រាហ្មណ៍​ថា ព្រះ​ព្រហ្ម, ព្រះ​សិវៈ, ព្រះ​វិស្ណុ ។
  6. សយាលុ ( គុ.គុនសព្ទ ) [សៈយ៉ា-លុ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝយាលុ) ដែល​ងុយ​ដេក​ច្រើន, ដែល​មាន​ចំណូល​ខាង​ដេក, ល្មោភ​ដេក : មនុស្ស​សយាលុ ។
  7. សយូវ [សៈយ៉ូវ ]
    មើល​ក្នុង​ពាក្យ ស្រយូវ ។
  8. សយ្យា ( ន.នាមសព្ទ ) [សៃយ៉ា ] or សេយ្យា   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝយ្យា) ការ​ដេក, ការ​សម្រេច​ឥរិយាបថ​ដេក ។ ខ្មែរ​ច្រើន​ប្រើ​ក្លាយ​ជា សយ្យាសន៍ ឬ សេយ្យាសន៍ ប្រើ​ជា កិ. សំដៅ​សេចក្ដី​ថា “ដេក”; (រ. ស.) :
    - ទ្រង់​សយ្យាសន៍ ទ្រង់​ផ្ទំ ។ ប្រើ​ជា គុ. ឬ ន. ក៏​មាន :
    - ព្រះ​ពុទ្ធ​រូប​សេយ្យាសន៍ ព្រះ​ពុទ្ធ​រូប​បែប​ផ្ទំ ។
    - សីហ​សេយ្យាសន៍ បន្ទំ​បែប​ដំណេក​សីហៈ គឺ​ផ្ទំ​ផ្អៀង​ទៅ​ខាង​ស្ដាំ ព្រះ​បាទ​ឆ្វេង​តម្រួត​លើ​ព្រះ​បាទ​ស្ដាំ (បន្ទំ​ព្រះ​ពុទ្ធ) : ព្រះ​សម្មា​សម្ពុទ្ធ ទ្រង់​សម្រេច​សីហ​សេយ្យាសន៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សយ្យាសន៍ ឬ សេយ្យាសន៍ ផង) ។ល។
  9. សយ្យាសន៍ ( ន.នាមសព្ទ ) [សៃយ៉ាស ] or សេយ្យាសន៍   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឝយ្យា; សេយ្យា “ការ​ដេក; ទី​ដេក” + អាសន “ទី​អង្គុយ”) ទី​ដេក​និង​ទី​អង្គុយ (សយនាសន) ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ. ក្លាយ​សេចក្ដី​ថា “ដេក” ក៏​មាន, ជា ន. “ការ​ដេក” ក៏​មាន, ប្រើ​ជា រ. ស. : ទ្រង់​សេយ្យាសន៍; ទ្រង់​សម្រេច​សេយ្យាសន៍ (ប្រើ​ក្លាយ​ជា សៃយាសន៍​ ក៏​មាន; បើ​ឲ្យ​ត្រឹម​ត្រូវ​គួរ​ប្រើ​ជា សយ្យា ឬ សេយ្យា) ។
Headley's Khmer-English Dictionary
  1. សយ ( n ) [sɑɑy]   - detail »
    mane (of an animal); feathers on the neck (of birds)
  2. សយ ( n ) [sɑɑy]   - detail »
    word which always occurs in a compound form with another word, but which has no meaning by itself, euphonic word; bound morpheme
  3. សយនា   - detail »
    See: សយនៈ
  4. សយនាសនៈ ( n ) [saʔyaʔnaasaʔnaʔ]   - detail »
    bed and seat (place to lie down and place to sit)
  5. សយនោកាស ( n ) [saʔyaʔnaokaah]   - detail »
    time for rest / relaxation
  6. សយនៈ ( n ) [saʔyaʔnaʔ]   - detail »
    bedroom; sleeping place; sleep
  7. សយម្ពរា ( n ) [saʔyampeaʔrie]   - detail »
    young woman who chooses a husband by herself
  8. សយម្ភូ ( n ) [saʔyampʰuu]   - detail »
    one who achieves a goal by himself / herself, one who is self-dependent (epithet of the Buddha or of the Indian gods Brahma, Shiva, and Vishnu)
  9. សយម្ភូត ( adj ) [saʔyampʰuut]   - detail »
    to be spontaneous
  10. សយាលុ ( adj ) [saʔyaaluʔ]   - detail »
    to be a sleepy-head, frequently sleepy, inclined to sleep, drowsy

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar